ចតរថយន្តក្បែរផ្ទះ តាំងពីម៉ោង១ រំលងអធ្រាត្រ ងើបឡើង ម៉ោង៥ល្ងាច ទើបដឹងថា រថយន្តត្រូវ ចោរលួចបាត់
រាជធានីភ្នំពេញ ៖ បុរសម្នាក់ជាអ្នករត់តាក់ស៊ី បានចតរថយន្តនៅក្បែរផ្ទះ ដូចរាល់ដងកាលពីវេលា ម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី១៥ កញ្ញា ២០១៥ បន្ទាប់ពីចប់ម៉ោងការងារ តែនៅពេលដែលបុរស នោះក្រោកឡើងនៅវេលាម៉ោង៥ល្ងាច ទើបដឹងថារថយន្តត្រូវ ចោរលួចយកទៅបាត់ ។ ហេតុការណ៍នេះបង្ក ឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង៥ល្ងាច ថ្ងៃទី១៥ កញ្ញា ២០១៥ តាមបណ្តោយផ្លូវលេខ៤៦៦ កែងផ្លូវលេខ១០៥ ស្ថិតក្នុងសង្កាត់ បឹងត្របែក ខណ្ឌចំកាមន ។
ម្ចាស់រថយន្តមានឈ្មោះ ហេង រតនា អាយុ២៣ឆ្នាំ មុខរបររៀនផង រត់តាក់ស៊ីផង ស្នាក់នៅផ្ទះជួលក្បែរ កន្លែងកើតហេតុ ចំណែករថយន្ត ដែលបាត់ម៉ាក កូរ៉ូឡា ពណ៌ទៅមាស ពាក់ស្លាកលេខ ភ្នំពេញ 2F-7881 ។
បើតាមសំដីម្ចាស់រថយន្តបានឲ្យដឹងថា នៅមុនពេលកើតហេតុគាត់ បានរត់តាក់ស៊ីជាធម្មតា តែនៅពេលដែលគាត់សម្រាកពីការងារនៅវេលា ម៉ោង១រំលងអធ្រាត្រ គាត់ក៏បានមកផ្ទះ ដើម្បីសម្រាក និងតែងតែចតរថយន្ត នៅមុខផ្ទះ តែនៅយប់ដែលបាត់នៅ គឺគាត់បានចតរថយន្តរបស់គាត់ ហួសពីផ្ទះគាត់បន្តិចដោយសារ តែមានរថយន្តចតច្រើន បន្ទាប់ពីគាត់បានចតរថយន្តរួច ហើយគាត់ក៏ឡើងទៅដេកតាមធម្មតា លុះមកដល់ម៉ោង៥ល្ងាច គាត់ក៏បានងើបឡើងបម្រុងទៅញាំអី តែនៅពេលដែលគាត់ដើរទៅយក រថយន្តបែរជាមិនឃើញរថយន្តរបស់គាត់ ទើបដឹងថាចោរលួចបាត់តែមិនដឹងលួចតាំពីម៉ោងប៉ុន្មាននោះទេ ព្រោះគាត់ចតតាំងពីម៉ោង ១រំលងអធ្រាត្រ លុះម៉ោង៥ល្ងាចទើបដឹង ភ្លាមៗនោះក៏បង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះមក កន្លែងកើតហេតុ ។
ក្រោយពេលកើតហេតុ មា្ចស់រថយន្តបានទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគបាលរដ្ឋាបាល សង្កាត់បឹងត្របែក ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ ស្រាវជ្រាវរករថយន្តរបស់គាត់ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!