ព្រោះចង់ជួប នាយករដ្ឋមន្រ្តី កញ្ញា សារៈ អាលីហ្សា ប្រឹងប្រែងរហូត ទទួលបាននិទ្ទេស A

 
 

ភ្នំពេញ៖ មហិច្ឆតាចង់ជួបដោយផ្ទាល់ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានក្លាយជា កម្លាំងចិត្តមួយ ក្នុងចំណោមកម្លាំងចិត្តជាច្រើនផ្សេងទៀត ដែលបានជំរុញឲ្យកញ្ញា សារៈ អាលីហ្សា ដែលមាន សម្រស់ស្រស់សោភា មកពីវិទ្យាល័យ ជា ស៊ីម ត្បែងមានជ័យ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ប្រឹងប្រែងរហូត  ដល់ទទួលបាននិទ្ទេស A ជាមួយពិន្ទុ ៩៩.៩១២ ឈរនៅលំដាប់ទី៨០ នៃសិស្សទទួលបាននិទ្ទេស A ទាំង ១០៨ នាក់នៅក្នុងការប្រឡងបាក់ឌុបឆ្នាំ២០១៥នេះ។

កញ្ញា សារៈ អាលីហ្សា ជាមួយនិងការទទួលបាននិទ្ទេស A ហើយនោះ កញ្ញា បានបង្កឲ្យមានការចាប់អារម្មណ៍ យ៉ាងខ្លាំងពីមជ្ឈដ្ឋានអ្នកប្រើប្រាសបណ្តាញសង្គមហ្វេសប៊ុក ជាមួយនិងសម្រស់ ដ៏ស្រស់សោភា ប្រៀបដូចជា រំដួលដុះនៅលើដែនដី នៃខេត្តព្រះវិហារ។

បន្ទាប់ពីចូលជួយសម្តែងការគួរសម និងទទួលដំបូន្មានមួយចំនួនពីនាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន  នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥នេះ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានស្វះស្វែងស្កាត់ទៅជួបជាមួយកញ្ញា  សារៈ អាលីហ្សា ដោយផ្ទាល់នៅហាងលក់គ្រឿងសំអាង និងកែសម្ផស់ SHANGPREE ស្ថិតនៅក្នុងសង្កាត់ផ្សារ កណ្តាល ខណ្ឌដូនពេញ ដើម្បីសាកសួរព័ត៌មានជុំវិញកិច្ចខិតខំប្រឹងប្រែង ក៏ដូចជាបច្ចេកទេសមួយចំនួន ដែលធ្វើ ឲ្យរូប កញ្ញា រៀនសូត្របានពូកែ ក៏ដូចជាជំហ៊ានបន្ទាប់សម្រាប់ការសិក្សារបស់កញ្ញា។

ជាមួយសម្តីរួសរាយ ទឹកមុខញញឹមញញែម កញ្ញា សារៈ អាលីហ្សា បានប្រាប់ថា កញ្ញា ពិតជាមាន ទឹកចិត្តរំភើប  និង សប្បាយរីករាយក្រៃលែង នៅពេលបានជួបដោយផ្ទាល់ជាមួយនាយករដ្ឋមន្រ្តីកម្ពុជា។ កញ្ញា សារៈ អាលីហ្សា  បានបញ្ជាក់ថា ក្រៅពីការខិតខំប្រឹងប្រែងរៀនសូត្រ ព្រោះចង់ទទួលបានចំណេះដឹងសម្រាប់ជីវិត ការចង់ជួបដោយ ផ្ទាល់ជាមួយនាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានក្លាយជាកម្លាំងចិត្តមួយឲ្យកញ្ញាខិត ខំប្រឹងប្រែង រៀនសូត្រកាន់តែខ្លាំងថែមទៀត រហូតទទួលបាននិទ្ទេស A។

កញ្ញា អាលីហ្សា ដោយសារតែមានលោកឪពុក និងអ្នកម្តាយជាអាជីវករលក់គ្រឿងសំណង់ប្រចាំស្រុកត្បែងមាន ជ័យ បានបណ្តុះផ្នត់គំនិតឲ្យកញ្ញា ចង់ក្លាយជាអ្នកជំនួញ។ មហិច្ឆតាចង់ក្លាយជាអ្នកជំនួញនេះ កញ្ញា អាលីហ្សា  ប្រកាសថា ខ្លួននឹងចាប់យកជំនាញ Business សម្រាប់ថ្នាក់វិទ្យាល័យ ហើយក៏មានបំណងចង់បន្តការសិក្សានៅ  ក្រៅប្រទេសផងដែរ។

ជាមួយជំនាញ Business អាលីហ្សា រំពឹងថា នឹងជួយពង្រីងអាជីវកម្មរបស់លោកឪពុក អ្នកម្តាយ ហើយក៏ចង់បើក  ជាក្រុមហ៊ុនធំមួយ ដើម្បីផ្តល់ការងារជូនប្រជាពលរដ្ឋខ្មែរ ក៏ដូចជាជួយអភិវឌ្ឍប្រទេសកម្ពុជាផងដែរ។

ឆ្លើយតបទៅនឹងការសរសើរពីសម្រស់ស្រស់ផូរផង់របស់កញ្ញា នៅតាមបណ្តាញ Facebook នោះ អាលីហ្សា បាន បញ្ជាក់ថា កញ្ញា មានទាំងការសប្បាយចិត្ត និងមិនសប្បាយចិត្ត។ សប្បាយ ក៏ព្រោះមានអ្នកចូលរួមអបអរសា ទរ ច្រើនទៅលើភាពជោគជ័យក្នុងការសិក្សារបស់កញ្ញា ហើយមិនសប្បាយចិត្ត ដោយសារមានអ្នកនិយាយបង្អាប់  លែបខាយ ក៏ដូចជាការកាត់តផ្គូផ្គង់ផ្សេងៗ ក្នុងន័យស្នេហា។

អាលីហ្សា បានអះអាងថា ការប្រើប្រាស់ Facebook គ្រាន់តែជាការរាប់អានក្នុងន័យមិត្តភក្តិ ចែករំលែក និងទទួល  ចំណេះដឹង ក៏ដូចជាព័ត៌មានផ្សេងៗតែប៉ុណ្ណោះ។ អាលីហ្សា ក៏បានអំពាវនាវឲ្យអ្នកលេង Facebook ប្រើប្រព័ន្ធ នេះជាប្រយោជន៍ និង ផ្តល់នូវចំណេះដឹងផ្សេងៗ។

សូមបញ្ជាក់ថា ការប្រឹងប្រែងរហូតទទួលបាននិទ្ទេសនេះ កញ្ញា អាលីហ្សា បានទទួលថវិកា ២លានរៀល  Samsung Tablet មួយគ្រឿង រួមជាមួយវត្ថុអនុស្សាវរីយ៍ កាក់ប្រាក់មួយ សៀវភៅមួយក្បាល ពីសម្តេចតេជោ  ហ៊ុន សែន ព្រមទាំងម៉ូតូមួយគ្រឿងពីអភិបាលខេត្តព្រះវិហារ លោក អ៊ុំ ម៉ារ៉ា។ ហាងលក់គ្រឿង សំអាង SHAN  GPREE ក៏បានផ្តល់សំអាងជាច្រើនឈុត ដល់ អាលីហ្សា ផងដែរ។




ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម