បុរសម្នាក់ ត្រូវជនមិនស្គាល់មុខ យកបំពង់ទីប វាយក្បាល បណ្តាលឲ្យ រងរបួសធ្ងន់

 
 

ភ្នំពេញ ៖ បុរសវ័យចំណាស់ ជាអ្នករើសអេតចាយម្នាក់ ត្រូវអ្នកមិនស្គាល់គ្នា វាយ២បំពង់ទីប បណ្តាលឲ្យរងរបួសធ្ងន់ បែកក្បាលហូរឈាម ស្រោចពេញខ្លួន ដោយពុំដឹងមូលហេតុ ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨យប់ ថ្ងៃទី១៥ ខែកញ្ញា ២០១៥ នៅចំណុចភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ អាន សុភា អាយុ៤៨ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើត នៅភូមិកញ្ច្រៀត ស្រុកកញ្ច្រៀត ខេត្តព្រៃវែង ។

ប្រភពពីជនរងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុគាត់បានផឹកស៊ីជាមួយគ្នាគាត់ម្នាក់ទៀត បន្ទាប់ពីឈប់ផឹកស៊ីហើយ ក៏ដើរខមកកន្លែងស្នាក់នៅ ហៀបនឹងចូលមុងដេកទៅហើយស្រាប់តែមានមនុស្សដើរមកវាយ គាត់ខណៈដែលគាត់ មិនស្គាល់ផងនោះ បានវាយ២បំពង់ទីប ដោយពុំដឹងមូលហេតុ បណ្តាលឱ្យគាត់បែកក្បាលហូរឈាមស្រោចពេញខ្លួន ហើយក៏រត់មករកមេភូមិជួយ តែមេភូមិបាននាំគាត់មកកាន់ប៉ុស្តិ៍នគរបាលចោមចៅ ដើម្បីដាក់ពាក្យបណ្តឹង តែដោយឈាមហូរខ្លាំងពេក និងដោយស្ថានភាពស្រវឹងជោកផងនេះ សមត្ថកិច្ចក៏នាំទៅមន្ទីរពេទ្យពោធិ៍ចិនតុង ដើម្បីលាងរបួស និងឃាត់ឈាមសិន រង់ចាំស្វាងស្រវឹងចាំ មកដាក់ពាក្យបណ្តឹងម្តងទៀត ។

ជនរងគ្រោះបានឱ្យដឹងទៀតថា កាលពីប្រហែលកន្លះខែមុន អ្នកវាយគាត់បានហាមឃាត់គាត់ថា កុំឱ្យនិយាយឮៗ ពេកនាំឱ្យរំខានគេ តែថ្ងៃនេះមិនមានធ្វើអ្វីផងស្រាប់តែមកវាយគាត់២បំពង់ទីប ដោយមិនដឹងមូលហេតុតែម្តង ៕




ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម