រតនៈ ពិសី ធ្លាយ​ចំណង​ស្នេហ៍ជាថ្មី ជា​មួយ​ទន្តបណ្ឌិត ពេទ្យធ្មេញ

 
 

ភ្នំពេញ៖ បន្ទាប់ពីស្ងប់ស្ងាត់ ដូចជារលកស្ងប់ខ្យល់ ក្នុងដំណឹង ស្នេហាដាច់ស្រឡះ ជាមួយមន្រ្តីនគរបាល ពាក់ស័ក្តិ៤កន្លះលើស្មា នៅក្នុងក្រសួងមហាផ្ទៃរួចមក ថ្មីៗនេះ ម្ចាស់ហាងមាស្សា និងស្ទីម «សាគូរ៉ា» តារាចម្រៀងបែបយុវវ័យ កញ្ញា រតនៈ ពិសី បានបែកធ្លាយនូវដំណឹងស្នេហាថ្មី ដ៏ក្ដៅគគុកមួយទៀត ជាមួយនឹងមន្រ្តីពេទ្យធ្មេញម្នាក់ ជាអ្នកមានជីវភាពធូរធា សមរម្យ និងកំពុងតែមើលចិត្តថ្លើមគ្នា មុននឹងឈានចូល ដល់ដំណាក់កាលស្នេហាពេញសិទ្ធិ។

ប្រភពព័ត៌មាន ត្រូវបានទម្លាយចេញ គួរឲ្យទុកចិត្តមួយ បានបន្តថា ចំណងស្នេហា រវាងស្រីស្រស់សម្រស់ឆើតឆាយ កញ្ញា រតនៈ ពិសី និងដុកទ័រ ពេទ្យធ្មេញម្នាក់នោះ បានកើតឡើងរយៈពេល ជាច្រើនខែមកហើយ ដោយបុរសនោះ តែងតែព្យាយាម យកចិត្តយកថ្លើម និងជួយជ្រោមជ្រែង រាល់ការងារទាំងឡាយណា ដែលនាងកំពុងធ្វើសព្វថ្ងៃ ដើម្បីឲ្យមានដំណើរការ ទៅដោយរលូន ជាមួយនឹងការវិវឌ្ឍន៍ថ្មីៗ។ បុរសម្នាក់នោះ ត្រូវបានគេដឹងថា មានជំនាញព្យាបាលធ្មេញ និងក៏ជាមន្រ្តីយោធាម្នាក់ នៅក្នុងក្រសួងការពារជាតិ ពាក់ស័ក្តិ៤កន្លះ លើស្មាម្នាក់ផងដែរ។

ជុំវិញរឿងរ៉ាវស្នេហាថ្មី ដ៏រសើបរបស់តារាចម្រៀងយេៗ រតនៈ ពិសី នៅពេលនេះ ត្រូវបាននាងឆ្លើយទទួលស្គាល់ថា ដំណឹងនេះ គឺជាការពិត ព្រោះនាងកំពុងតែស្វែងយល់ ជាមួយបុរសម្នាក់ ជាមន្រ្តីពេទ្យម្នាក់នោះមែន ពោលនាងមិនប្រកែកអ្វីឡើយ។ ដោយសារតែមានបទពិសោធ ស្នេហាបរាជ័យ ជាច្រើនដងមកហើយនោះ ពិសី ហាក់អល់អែក នៅពេលសួរថា តើចំណងស្នេហ៍ជាមួយនឹងបុរសជាទន្តបណ្ឌិតម្នាក់នេះ អាចមានដំណឹងល្អ ឈានចូលដល់ថ្ងៃរៀបការឬយ៉ាងណា?

រតនៈ ពិសី និយាយថា « ចាស..បង! ខ្ញុំស្គាល់គាត់យូរខែហើយ តែកំពុងស្វែងយល់ចិត្តគ្នា ។ ខ្ញុំដឹងថា គាត់ជាមនុស្សល្អ ព្រោះមួយរយៈនេះ គាត់បានជួយការងារខ្ញុំច្រើន ជួយផ្ដល់គំនិតល្អៗ និងមិនចេះប្រកាន់ថា ខ្ញុំជាអ្នកសិល្បៈនោះទេ ។ តែទោះជាយ៉ាងណា នេះគ្រាន់តែជាការមើលចិត្តថ្លើមគ្នាទេ ក្នុងដំណាក់កាលនេះ ខ្ញុំទាន់គិតដល់រឿងរៀបការអីនោះទេ..! ខ្លាចដូចអ្នកចាស់..!!»។

សូមបញ្ជាក់ថា បុរសជាគូស្នេហ៍ថ្មី របស់តារាចម្រៀងបែបយេៗ កញ្ញា រតនៈ ពិសី ត្រូវបានគេស្គាល់ថាឈ្មោះ សែន ចំរ៉ុង មានអាយុប្រមាណជាង៣០ ឆ្នាំ ជាទន្តបណ្ឌិតធ្មេញ ក្នុងគ្លីនិកធ្មេញដ៏ល្បីមួយ ក្នុងក្រុងភ្នំពេញ និងជាមន្រ្តីយោធាម្នាក់ផងដែរ ៕






ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម