យឹម ណារ៉ា ច្រានចោលដំណឹង ត្រៀមភ្ជាប់ ពាក្យជាមួយ ហេង កែវនីតា
ភ្នំពេញ៖ បន្ទាប់ពីគេហទំព័រ LookingTODAY បានសរសេរចុះផ្សាយ អត្ថបទព័ត៌មានមួយ ដោយបានដាក់ ចំណង ជើងថា «ហេង កែវនីតា មានគម្រោងត្រៀម ភ្ជាប់ពាក្យជាមួយ យឹម ណារ៉ា ជាថ្មី » ទើបតែចេញផ្សាយ មិនទាន់បាន ៣ថ្ងៃផង ស្រាប់តែមានការចេញមុខ បកស្រាយបដិសេធន៍ និងច្រានចោលពី សំណាក់ពិធីករ ប្រចាំស្ថានីយ ទូរទស្សន៍CTNលោក យឹម ណារ៉ា ថា ជារឿងមិនពិតនោះទេ។
លោក យឹម ណារ៉ា បានប្រាប់ឲ្យដឹងតាមទូរស័ព្ទ នៅរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៥នេះថា «អត់មានរឿងនេះ កើតឡើងទេបង ព្រោះខ្ញុំនឹងគាត់(ហេងកែវនីតា )សុទ្ធតែជាមិត្តភក្តិ រួមអាជីពសិល្បៈតែប៉ុណ្ណោះ។ម្យ៉ាងទៀតពួកយើង គ្រាន់តែរាប់អានគ្នា ត្រឹមតែជាមិត្តភក្តិ ដូចតារាដទៃៗទៀត ។ អត់មានទេនេះសុទ្ធ តែជាពាក្យចចាមរ៉ាម គ្មានការ ពិតឡើយ..»។
តារាសម្តែងលោក យឹម ណារ៉ា បានបន្តថា «នរណាអី ក៏ពូកែម្លេះដឹងរឿងជាងខ្លួន ខ្ញុំទៅទៀត.? ខ្ញុំភ្ញាក់ខ្លួនព្រើតតែម្តង នៅពេលឃើញមិត្តភក្តិ និយាយនិងសួរនាំពីរឿងរៀបចំពិធីភ្ជាប់ពាក្យនេះ ព្រោះខ្ញុំខ្លួនឯងផ្ទាល់ មិនដែលបានដឹងអី្វ សោះ។ ប៉ុន្តែបើសិនខ្ញុំ មានការភ្ជាប់ពាក្យមែន ធានាថានឹងប្រាប់ ហើយអញ្ជើញគ្រប់សារព័ត៌មាន ទាំងអស់ចូលរួមយក ព័ត៌មាន សប្បាយជុំគ្នាតែម្តង។ ដឹងស្រាប់ហើយ ខ្ញុំក៏ធ្លាប់លេចមុខមាត់ នៅលើវិស័យសិល្បៈមួយរូបដែរ អ៊ីចឹងហើយខ្ញុំ មានរឿងអ្វី ដែលត្រូវលាក់បាំង រឿងពិធីភ្ជាប់ពាក្យនោះទេ គឺត្រូវតែប្រកាសបើកចំហ ឲ្យសាធារណៈជន បានដឹងឮ ទាំងអស់គ្នា..!»។
តារាប្រុសរូបសង្ហា លោក យឹម ណារ៉ា បានបញ្ជាក់ថា ថ្ងៃនេះលោកសូមប្រាប់ ទៅទស្សនិកជនឲ្យបានដឹងគ្រប់គ្នាថា សុំកំមានការយល់ច្រឡំ ឲ្យសោះរឿងពិធីភ្ជាប់ពាក្យ រវាងលោក និងកញ្ញា ហេង កែវនីតា គឺគ្មានទេ។ ពុំមែនជាព័ត៌មាន ពិត ដូចការនិយាយរបស់មនុស្សមួយចំនួនតូចនោះឡើយ ព្រោះលោកនិង ហេង កែវនីតា រាប់អានគ្នា ត្រឹមលក្ខណៈ មិត្តភក្តិតែប៉ុណ្ណោះ មិនដែលគិតមានទំនាក់ទំងស្នេហាទេ។
គួររំឭកថា ថ្មីៗនេះ មានការបង្ហើបព័ត៌មានមកថា តារាសម្តែងកញ្ញា ហេង ផាន់ណា( កែវនីតា )និងគូស្នេហ៍ លោក យឹម ណារ៉ា បន្ទាប់ពីសាងទំនាក់ទំនងស្នេហា ជាមួយគ្នាអស់រយៈពេលជាង២ឆ្នាំមក បច្ចុប្បន្នពួកគេហាក់មានភាព ល្អូកល្អឺនស្រលាញ់ យល់ចិត្តគ្នាខ្លាំងណាស់។ មិនតែប៉ុណ្ណោះ កញ្ញា ហេង កែវនីតា និងលោក យឹម ណារ៉ា ក៏មាន គម្រោងរៀបចំ ពិធីភ្ជាប់ពាក្យជាមួយគ្នា ក្នុងពេលឆាប់នេះទៀតផង។ ប៉ុន្តែយ៉ាងមិញព័ត៌មាននេះ ត្រូវបានបដិសេធន៍ និងច្រានចោល ពីសំណាក់លោក យឹម ណារ៉ា ភ្លាមៗថា មិនពិតដូចការលើកឡើងនេះឡើយ ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!