ថៃបញ្ជូន សពពលករខ្មែរ ធ្លាក់ពីលើអគារកំពស់ ៤ជាន់ប្រគល់ ឲ្យសាច់ញាតិ
ខេត្តបន្ទាយមានជ័យ ៖ នៅវេលាម៉ោង ជិត៣រសៀល ថ្ងៃទី១៥ កញ្ញា ២០១៥ នេះ ភាគីថៃបានបញ្ជូន សពពលករខ្មែរម្នាក់ត្រឡប់មកឲ្យ សាច់ញាតិតាម ច្រកទ្វារអន្តរជាតិប៉ោយប៉ែត បន្ទាប់ពីធ្លាក់ពីលើអគារ កំពស់៤ជាន់ពេលកំពុងធ្វើការសំណង់។ ជនរងគ្រោះឈ្មោះឡេត ហាក់ ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិពោធិ៍ ឃុំទ្រាយ ស្រុកពួក ខេត្តសៀមរាប។
តាមស្ត្រីជាប្រពន្ធសព ឈ្មោះម៉ាន់ ស្រីស អាយុ៣០ឆ្នាំប្រាប់ថា មុនហេតុការណ៍ កើតឡើងនាង និងប្តីបានចេញពីកម្ពុជាទៅធ្វើការជាកម្មករសំណង់ នៅខេត្តនុនថាក់បូរី ប្រទេសថៃ តែប្តីនាងបានជួបឧប្បត្តិហេតុ ចៃដន្យពេលកំពុងធ្វើការជាកម្មករសំណង់គឺ បាក់ក្បឿងធ្លាក់ពីជាន់ទី៤បណ្ដាលឲ្យ រងរបួសធ្ងន់ត្រង់ក្បាល និងស្លាប់ក្រោយបញ្ជូន ទៅកាន់មន្ទីរពេទ្យមួយក្នុងខេត្តកើតហេតុ កាលពីព្រឹកថ្ងៃទី ១៤ ខែឆ្នាំដដែល។
សពក្រោយបញ្ជូនមកដល់កម្ពុជា នាងជាប្រពន្ធ និងសាច់ញាតិបានជួល រថយន្តដឹកទៅធ្វើបុណ្យ តាមប្រពៃណីយនៅភូមិកំណើតខាង ជនរងគ្រោះភូមិវត្តរំដួល សង្កាត់ចំការសំរោង ក្រុង និងខេត្តបាត់ដំបង៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!