អ្នកសារព័ត៌មានបានចូលទស្សនា រឿង Maze Runner: ទីលានដុតកម្លោច ប្រភេទ4DX ដែលជាបច្ចេកវិទ្យា ចុងក្រោយ (មានវីដេអូ)
ភ្នំពេញ៖ នាថ្ងៃទី ១៥ ខែកញ្ញា ម្សិលមិញនេះ រោងភាពយន្ដ លំដាប់អន្ដរជាតិ Major Cineplex ដែលមានទីតាំង ក្នុងផ្សារទំនើប AEON MALL បានបង្កើតកម្មវិធី សន្និសីទកាសែត ស្ដីអំពី ខ្សែភាពយន្ដ Maze Runner: ទីលាន ដុតកម្លោត ជាប្រភេទរឿង 4DX ដែលជាបច្ចេកវិទ្យាថ្មីបំផុត ដោយនាំមកនូវរូបភាពពិត សម្រាប់ចក្ខុរបស់ទស្សនិកជន ពេលបាន ចូលទស្សនា។គោលបំណង របស់កម្មវិធីនេះ គឺចង់ឲ្យ អ្នកកាសែត និង Bloggers ទាំងអស់ បានចូលរួមទស្សនា និងទទួលយកនូវ បទពិសោធន៍ ដែលមិនអាចបំភ្លេច បានមួយនេះ ដើម្បីចែករំលែក នូវបទពិសោធន៍ថ្មីៗ និងស្វែងយល់ឲ្យកាន់តែច្បាស់អំពី ភាពអស្ចារ្យរបស់ 4DX។
4DX គឺជាការចាក់បញ្ចាំងនៅក្នុងរោងភាពយន្ដ ដែលមានបច្ចេកវិទ្យាខ្ពស់ជាង 3D ហើយ 4DX ត្រូវបានបំពាក់ដោយបច្ចេក វិទ្យាខ្ពស់ និងអាចធ្វើឲ្យលោក អ្នកមាន អារម្មណ៍ ហាក់បីដូចជា នៅក្នុងសាច់រឿង ពិតៗ តាំងពីដើមរហូត ដល់ចប់។ មិនតែប៉ុណ្ណោះ លោកអ្នក នឹងអាចមានអារម្មណ៍ពិតៗ ដូចជា ភាព រញ្ជួយដី ខ្យល់ រន្ទះ អ័ព្ទ ពពុះសាប៊ូ និងភាព អស្ចារ្យ ផ្សេងៗទៀត។
រឿង Maze Runner: ទីលានដុតកម្លោច មិនមែនជារឿងតែមួយ ដែលមានលក្ខណៈជា 4DX នោះទេ លោកអ្នកក៏អាច ទស្សនា និងទទួលយកបទពិសោធន៍ 4DX ជាមួយនឹង រឿងបន្ដបន្ទាប់ទៀតដូចជា The Martian, The Walk, Goosebumps, The Peanuts movie & Victor Frankestein ដែលនឹងចាក់បញ្ចាំង ឆាប់ៗនេះ។
រឿង Maze Runner: ទីលានដុតកម្លោច ចាក់បញ្ចាំង ពីពេលនេះតទៅ នៅគ្រប់រោងភាពយន្ដ ទំនើបក្នុងព្រះរាជាណាចក្រ កម្ពុជា៕
បញ្ចូលអត្ថបទដោយ ម៉ា
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!