មិនធម្មតាទេ! កូរ៉េខាងជើង ប្រកាសគំរាមវាយប្រហារ អាមេរិក ដោយអាវុធនុយក្លេអ៊ែរ បានគ្រប់ពេល ទាំងអស់
កូរ៉េខាងជើង៖ ពិភពលោក កើតមានការភ្ញាក់ផ្អើលសារជាថ្មី ម្តងទៀតហើយ ចំពោះប្រទេសកូរ៉េខាងជើង បន្ទាប់ពីបានធ្វើការប្រកាសគំរាម ថាប្រទេសរបស់ខ្លួន អាចមានសមត្ថភាព វាយប្រហារសហរដ្ឋអាមេរិក ដោយអាវុធនុយក្លេអ៊ែរ បានគ្រប់ពេល។
យោងតាមប្រភព សារព័ត៌មាន KCNA បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង បានប្រកាសបើកទ្វារ រោងចក្រ Yongbyon ដែលជាមូលដ្ឋាន ដ៏សំខាន់នៃ សារធាតុគីមី ភ្លុយតូនីញ៉ូម និងជាកន្លែងសម្រាប់ ផលិតអាវុធនុយក្លេអ៊ែរ ដ៏ធំមួយរបស់ប្រទេសនេះ ឡើងវិញហើយ បន្ទាប់ពីត្រូវបានបិទទ្វារ កាលពីឆ្នាំ២០០៧មក ហើយក្នុងសេចក្តីប្រកាសនោះ ក៏មានភ្ជាប់មកជាមួយ នូវការគំរាម វាយប្រហារទៅលើ សហរដ្ឋអាមេរិក បានគ្រប់ពេលទាំងអស់ផងដែរ។
លោក គីម ជុងអ៊ុន មេដឹកនាំនៃប្រទេស កូរ៉េខាងជើង
បើតាមការបញ្ជាក់ ពីប្រភពព័ត៌មានដដែលនេះ បានឲ្យដឹងទៀតថា មកទល់ពេលនេះ រោងចក្រផលិត អាវុធនុយក្លេអ៊ែរ Yongbyun កំពុងតែដំណើរការ យ៉ាងរលូនដោយ ក្នុងនោះគឺបានផលិតនូវ អាវុធនុយក្លេអ៊ែរ ជាច្រើនប្រកបដោយគុណភាព តែចំពោះឥទ្ធិពល និងផលប៉ះពាល់ របស់អាវុធទាំងនោះ មិនទាន់ត្រូវបាន បញ្ជាក់ឲ្យដឹងនៅឡើយនោះទេ។
ជម្លោះនិង ភាពតានតឹងនៅតាម តំបន់ព្រំដែនជាមួយនឹង ប្រទេសកូរ៉េខាងត្បូង ដែលបានកើតឡើង នាពេលកន្លងមក អាចជាកត្តាដ៏ចំបងមួយ ដែលនាំឲ្យរដ្ឋាភិបាល ដឹកនាំដោយលោក គីម ជុងអ៊ុន សម្រេចបើកទ្វារ រោងចក្រផលិត អាវុធនុយក្លេអ៊ែរ របស់ខ្លួនសារជាថ្មី។
គួរបញ្ជាក់ផងដែរថា ប្រទេសកូរ៉េខាងជើង បានអះអាង តាំងពីខែមុនមកម្ល៉េះ ថាខ្លួនបានត្រៀមនិងរៀបចំ រួចជាស្រេច សម្រាប់សង្រ្គាមនានា គិតចាប់ពីការ បាញ់បោះដាក់គ្នា នៅតំបន់ឧបទ្វីបកូរ៉េ ដែលទើបនឹងបញ្ចប់ ក្រោយពីមានការ ចរចាគ្នានាពេលកន្លង មកនេះ៕
លោក គីម ជុងអ៊ុន រួមជាមួយនឹងមន្ត្រីជាន់ខ្ពស់ នៃប្រទេសកូរ៉េខាងជើង
ប្រភព៖ Mirror
ដោយ៖ សុជាតិ
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!