ស្ត្រីមេម៉ាយ មានវិបត្តិផ្លូវចិត្ត ផឹកស្រាដាច់បាយ ដាច់ទឹក ខ្យល់.គរស្លាប់លើខ្ទម
ខេត្តកំពង់ឆ្នាំង ៖ ស្ត្រីម្នាក់ដេកស្លាប់លើកូនខ្ទមម្នាក់ឯង បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីម៉ោង០៥ និង១៥នាទីល្ងាចថ្ងៃទី១៦ កញ្ញា ២០១៥ ស្ថិតនៅភូមិកណ្តាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខណៈដែលប្អូនប្រុសត្រឡប់ពីធ្វើការវិញ ក៏ប្រទះឃើញ ។
ប្រភពពីកន្លែងកើតហេតុឱ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះមុំ សារ៉ាន់ អាយុ៤៤ឆ្នាំ ជាស្ត្រីមេម៉ាយកូន១ មុខរបរដើរស៊ីឈ្នួលបោក ខោអាវឱ្យគេ រស់នៅក្នុងភូមិ កើតហេតុខាងលើជាគ្រួសារក្រីក្រ រស់នៅជាមួយប្អូនប្រុស៣នាក់ ក្នុងខ្ទមស្លឹកតូចមួយ ដោយប្អូនៗធ្វើជាកម្មករសំណង់ រកបាន១ថ្ងៃរស់១ថ្ងៃ ។
ប្រភពពីប្អូនឱ្យដឹងថា បងស្រីខ្លួនមានប្តី២នាក់ ប្តីទី១បានកូន១ ហើយលែងលះគ្នា៧ឆ្នាំមកហើយ ចំណែកកូនបានទៅរស់នៅ ជាមួយប្តីនៅក្រុងកំពង់សោម។ ប្តីទី២ ឈ្មោះរី ជាស្ត្រីដូចគ្នាយកគ្នាជាប្តីប្រពន្ធ មានកូនចិញ្ចឹមម្នាក់ និងបានលែងលះគ្នា ទៅនៅឯខេត្តតាកែវ រយៈ២ឆ្នាំហើយ ចំណែកកូនចិញ្ចឹមបានទៅ រស់នៅជាមួយឈ្មោះរី ដែលគាត់បានចាត់ទុកជាប្តី។
ក្រោយពេលបែកគ្នា ជាមួយប្តីជាស្រីដូចគ្នានេះ គាត់មានវិបត្តិផ្លូវចិត្ត យ៉ាងខ្លាំង១ថ្ងៃៗ គិតតែពីផឹកស្រារហូត ភ្លេចបាយភ្លេចទឹក ធ្វើអោយសុខភាពទ្រុឌទ្រោមខ្លាំង ។ ហើយនៅរសៀលថ្ងៃទី១៦ កញ្ញា ប្អូនប្រុសបានទៅធ្វើកម្មករសំណង់អស់ ចំណែកស្រី្តរងគ្រោះ នៅក្នុងផ្ទះធម្មតាមិនមានរឿងអ្វីទេ ប៉ុន្តែពេលប្អូនមកពីធ្វើការវិញ ក៏ស្រាប់តែឃើញបងស្រី ដេកស្លាប់នៅលើផ្ទះបាត់ទៅហើយ ទើបធ្វើឱ្យអ្នកស្រុកក្នុងភូមិភ្ញាក់ផ្អើលតែម្តង ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!