កូនប្រុសកើតរោគ សសៃប្រសាទ ជិះម៉ូតូតាំងពីជ្រៃធំ ព្រំដែនវៀតណាម មកដុតផ្ទះខ្លួនឯង នៅក្រុងច្បារមន ឆេះខ្ទេចទាំងព្រឹក
កំពង់ស្ពឺ៖ មេបញ្ជាការអាវុធហត្ថ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ លោក ធី ឆាយ បានឲ្យដឹងថា វេលាម៉ោង៧និង២០នាទី ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៥ មានករណីអគ្គិភ័យឆេះ ផ្ទះមួយខ្នងខ្ទេចមួយកើតឡើង នៅភូមិបុរីកម្មករ សង្កាត់រកាធំ ក្រុងច្បារមន ដោយសារតែកូនម្ចាស់ផ្ទះ ដែលកើតរោគសសៃប្រាសាទនោះ បានដុតបំផ្លាញចោលតែម្តង។
លោក ធី ឆាយ បានបញ្ជាក់ថា ជនដែលដុតផ្ទះខ្លួនឯងនេះ ឈ្មោះ សុខ វុត្ថា ភេទប្រុស អាយុ២៩ឆ្នាំ បច្ចុប្បន្នធ្វើការនៅកាសីុណូ ជ្រៃធំ ជាប់ព្រំដែនប្រទេសវៀតណាម ហើយបានជិះម៉ូតូ មកដុតផ្ទះខ្លួនឯងចោលតែម្តង បង្កការភ្ញាក់ផ្អើលទាំងព្រឹក តែមិនបណ្តាលឲ្យនរណាម្នាក់ រងគ្រោះថ្នាក់នោះឡើយ។
បើតាមមេបញ្ជាការអាវុធហត្ថរូបនេះ ផ្ទះកើតហេតុ មានទំហំ៦គុណ៨ម៉ែត្រ ជញ្ជាំងក្តារ ប្រក់សង្ក័សី ហើយចាក់សោរចោល ខណ:ឪពុកម្តាយ នៅភ្នំពេញ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!