រថយន្តដឹកកម្មករ បុករថយន្តដឹកកម្មករ នៅក្រុងបាវិត របួសធ្ងន់ស្រាល កើនដល់៧០នាក់
ស្វាយរៀង៖ មន្រ្តីនគរបាលខេត្តស្វាយរៀង បានបញ្ជាក់ប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពឹល បន្ថែមថា នៅយប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៥ មានករណីគ្រោះថ្នាក់ចរាចរណ៏ រថយន្តដឹកកម្មករ បុករថយន្តដឹកកម្មករ បណ្តាលឲ្យរងរបួសធ្ងន់ស្រាល កើនឡើងដល់៧០នាក់ នៅក្រុងបាវិត ខេត្តស្វាយរៀង គិតមកត្រឹមព្រឹកថ្ងៃទី១៧ ខែកញ្ញានេះ។ មន្រ្តីនគរបាលបានអះអាងថា កម្មកររងគ្រោះធ្ងន់ស្រាល បានបញ្ជូនទៅកាន់មន្ទីរពេទ្យ និងគ្លីនិកជាច្រើនកន្លែង ហើយទើបតែប្រមូលព័ត៌មាន ពីបណ្តាមន្ទីរពេទ្យ និងគ្លីនិកទាំងនោះ។
កម្មករដែលរងរបួសទាំងអស់បានបញ្ជូនទៅកាន់មន្ទីរពេទ្យ៖
-សម្រាកនៅមន្ទីរពេទ្យ កែរ រដ្ឋា បាវិត ១១នាក់ ស្រី១០នាក់ របួសធ្ងន់៤នាក់ (ក្នុងនោះស្រី៣នាក់)
-សម្រាកនៅមន្ទីរេទ្យបង្អែក ជីភូ ៥៩នាក់ ស្រី៥០នាក់ របួសធ្ងន់៥នាក់់ (ក្នុងនោះស្រី៣នាក់)
ឧត្តមសេនីយ៏ស្នងការនគរបាល ខេត្តស្វាយរៀង បានបញ្ជាក់ថា មុនពេលកើតហេតុ មានរថយន្តដឹកកម្មករមួយគ្រឿង បានឈប់នៅលើផ្លូវពេលនោះ មានរថយន្តដឹកកម្មករ មួយគ្រឿងទៀត បានមកពីក្រោយ ហើយបុករថយន្ត ដែលឈប់នោះ បានបណ្តាលឲ្យរងរបួសធ្ងន់ និងស្រាល។ លោកស្នងការ បានបញ្ជាក់ទៀតថា ក្រោយកើតហេតុកម្លាំងនគរបាលរបស់លោក បានចុះទៅជួយអន្តរាគមន៏ភ្លាមៗ ដោយដឹកជនរងគ្រោះ ទៅកាន់មន្ទីរពេទ្យ ដើម្បីជួយសង្គ្រោះ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!