បោក​ម៉ូតូ​បាន​៣​ថ្ងៃ ម្ចាស់​តាម​រក​ឃើញ​ក្នុង ​កន្លែង​លេង​អ៊ី​ន​ធើ​ណេ​ត រាយការណ៍​ឱ្យ​ សមត្ថកិច្ច​ឃាត់ខ្លួន

 
 

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​បាន​កម្លាំង ​សមត្ថកិច្ច​ប៉ុស្តិ៍​បឹង​កេងកង​១ សហការ​ជាមួយ​ សមត្ថកិច្ច​ប៉ុស្តិ៍​បឹង​សាឡា​ង​ឃាត់ខ្លួន ​កាលពី​វេលា​ម៉ោង​៤ និង​១៥​នាទី​ល្ងាច ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០១៥ ស្ថិត​នៅ​កន្លែង​អ៊ី​ន​ធើ​ណេ​ត​៨៨ ចំណុច​ផ្ទះ​លេខ​១៤០​បេ ផ្លូវ​២៣០ សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក ក្រោយ​ពី​បាន​ធ្វើ​សកម្មភាព ​ឆបោក​ម៉ូតូ​ពី​បុរស​អ្នក​រត់​ម៉ូតូឌុប​ម្នាក់ ​បាន​រយៈពេល​៣​ថ្ងៃ រួច​រត់គេច​ខ្លួន​បាត់​ ។

ជនសង្ស័យ​ដែល​សមត្ថកិច្ច​ ឃាត់ខ្លួន​ខាងលើ​ឈ្មោះ សុខ រ​ដ្ឋា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​ពុំ​ពិតប្រាកដ ស្នាក់​នៅ​ផ្ទះ​លេខ​៣៦អា ផ្លូវ​១៦២ ក្រុម​១៥ សង្កាត់​ផ្សារ​ដេប៉ូ​១ ខណ្ឌទួលគោក ។ ចំណែក​ជន​រង​គ្រោះ​មានឈ្មោះ ឌឹ​ម វ​ណ្ណី ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​អ្នក​រត់​ម៉ូតូឌុប ស្នាក់​នៅ​ភូមិ​ស្តៅ ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ត្រូវ​ជនសង្ស័យ​បោក​យក​ម៉ូតូ​ ម៉ាក​ហុងដាឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1CZ-8018 យក​ទៅ​លក់​បាត់ ។

តាម​ប្រភព​ព័ត៌មាន​ពី ​ជន​រង​គ្រោះ​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ កាលពី​ព្រឹក​ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០១៥ ជនសង្ស័យ​បាន​ជួល​ជន​រង​គ្រោះ ជា​ម្ចាស់​ម៉ូតូ​ក្នុង​តម្លៃ​២០​ដុល្លារ​អា​មេ​រិ​ក​ ឱ្យ​ឌុ​ប​ពី​បឹង​សាឡា​ង​ ទៅ​មើល​ដី​នៅ​ថ្មគោល ក្នុង​សង្កាត់​ចោម​ចៅ ហើយ​ជូន​ទៅ​ដក​លុយ​ នៅ​ធនាគារ​អេ​ស៊ី​លី​ដា បន្ទាប់​មក​ជនសង្ស័យ​ បាន​សុំ​ជន​រង​គ្រោះ​ឌុ​បម​ករក​ទិញ​ខោអាវ​ នៅ​ផ្សា​របឹង​កេងកង​(​ជនសង្ស័យ​ជា​អ្នក​ឌុ​ប​) លុះ​មក​ដល់​ផ្សារ​ចូល​ទិញ​ខោអាវ​ជនសង្ស័យ​បាន​យក​កូនសោរ និង​សំបុត្រ​ក្លែងក្លាយ​ឱ្យ​​ជន​រង​គ្រោះ ដោយ​ឱ្យ​ជន​រង​គ្រោះ​នៅ​ចាំ​ក្នុង​ផ្សារ រួច​ជនសង្ស័យ​បាន​ដើរមក​ក្រៅ​ យក​ម៉ូតូ​ជិៈ​គេចខ្លួន​បាត់ ។ ស្រាប់តែ​ល្ងាច​ថ្ងៃ​១៧ ខែកញ្ញា ឆ្នាំ​២០១៥ ជន​រង​គ្រោះ​ឃើញ​ជនសង្ស័យ​នៅ​ក្នុង​ហាង​អ៊ី​ន​ធើ​ណេត ​ក៏​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ឱ្យ ​ចាប់​ឃាត់ខ្លួន​តែ​ម្តង ។

ក្រោយ​ពេល​ចាប់ខ្លួន ជនសង្ស័យ​ត្រូវ​បាន​បញ្ជូន​ ទៅ​កាន់​ប៉ុស្តិ៍​នគរបាល ​បឹង​កេងកង​១ ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​បន្ត​ទៅ​កាន់​ អធិការដ្ឋាន​នគរបាល​ខណ្ឌ​ចំកា​មន ​ដើម្បី​ចាត់ការ​បន្ត​ទៅ​តាម​ច្បាប់ ៕





ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម