មិនធម្មតា! យប់មិញ ផ្ទុះគ្រាប់បែក នៅថៃ ៦ករណី!

 
 

ថៃ៖ យោងតាមប្រភពព័ត៌មាន Bangkokpost របស់ប្រទេសថៃ បានឲ្យដឹងថា មនុស្សចំនួន ២នាក់ បានស្លាប់ បាត់បង់ជីវិត និងច្រើនជាង ១០នាក់ ផ្សេងទៀត បានរងរបួស នៅក្នុងហេតុការណ៏ ផ្ទុះគ្រាប់បែក ចំនួន ៦ករណី នៅក្នុងស្រុក Rangae ខេត្ត Narathiwat កាលពីយប់ ថ្ងៃព្រហស្បត្តិ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០១៥ ម្សិលមិញនេះ។

ថ្លែងនៅលើបណ្តាញសង្គម Twitter អ្នកនាំពាក្យមន្រ្តីប៉ូលីស លោកនាយ​ឧត្តមសេនីយ៍ Prawut Thavornsiri បានឲ្យដឹងថា គ្រាប់បែកចំនួន ២ បានផ្ទុះ នៅក្បែរវត្ត Sangkhasitthitharam ដែលគ្រាប់ដំបូង គឺក្នុងគោលបំណង ទាក់ទាញមនុស្ស ឲ្យទៅកាន់ កន្លែងកើតហេតុ មុនពេលដែល គ្រាប់ទី២បានផ្ទុះ។

ជាមួយគ្នានេះដែរ គ្រាប់បែកទី៣ បានផ្ទុះ នៅចំពីមុខ ក្បែរក្រុមហ៊ុនមួយ ដែលមានឈ្មោះថា Tanyongmas Cooperative និងគ្រាប់ទី៤ បានផ្ទុះ នៅពីមុខ ការិយាល័យ នៃសាខាក្រុមហ៊ុន TOT Plc។

ទីតាំងទាំងប៉ុន្មាន ខាងលើនេះ គឺស្ថិតនៅក្នុងឃុំ Tanyongmas នៃស្រុក Rangae ខេត្ត Narathiwat ប្រទេសថៃ។

គួរបញ្ជាក់ផងដែរថា គ្រាប់បែកទី៣ គឺជាការបំផ្ទុះ ដោយដាក់ជាប់ម៉ូតូ និងបានកើតឡើង នៅពេលដែល ក្រុមទាហានល្បាត កំពុងតែដើរ ឆ្ពោះទៅកាន់ កន្លែងកើតហេតុ នៃគ្រាប់បែក ទី១ និងទី២។ វាបានសម្លាប់ និងធ្វើឲ្យទាហានល្បាត រួមទាំងអ្នកស្រុក រងរបួសផងដែរ។ រីឯគ្រាប់ទី៤ វិញ បានផ្ទុះនៅក្បែរ ផ្លូវរថភ្លើង ប៉ុន្តែក្រោយមក គេបានដឹងថា វាមិនមែនជា គ្រាប់បែកនោះទេ តែវាជា ផាវដ៏ធំមួយ ទៅវិញ។

ទោះបីជាយ៉ាងណាក៏ដោយ ការផ្ទុះចំនួន ៤ករណីនេះ បានកើតឡើង ពីចន្លោះម៉ោង ៧ និង ២០នាទី ដល់ម៉ោង ៨យប់ ដែលបានបណ្តាលឲ្យ មនុស្សចំនួន ២នាក់ស្លាប់ និង ១៤នាក់ រងរបួស ដោយក្នុងនោះរួមមាន ទាហានល្បាត ចំនួន ៤នាក់ ផងដែរ។

យ៉ាងណាមិញ គ្រាប់បែកចំនួន ២គ្រាប់ទៀត បានផ្ទុះ នៅក្នុងឃុំ Tanyongmas នៅវេលាម៉ោង ប្រមាណជា ៩ និង ២០នាទីយប់ ប៉ុន្តែមិនបណ្តាលឲ្យស្លាប់ និងរបួសនោះទេ៕

ប្រភព ៖ Bangkokpost

ដោយ ៖ ប៊ី

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម