អ្នកនាងម៉េង កែវពេជ្ជតា មិនចង់ចេញ បទចម្រៀងថ្មីកាឡៃ ពីបរទេស
រាជធានីភ្នំពេញ ៖ អស់ពេលជាយូរគួរសមមកហើយ ដែលកំពូលតារាចម្រៀងរៃ កណ្តឹងអ្នកនាងម៉េង កែវពេជ្ជតា មិនទាន់មានបទចម្រៀងថ្មីៗចេញលក់នៅលើទីផ្សារ បំពេរអារម្មណ៍ប្រិយមិត្តឲ្យអណ្តែតអណ្តូង ដូចប៉ុន្មានឆ្នាំមុនឡើយ។
ដោយមិនបារម្ភពី ភាពស្ងប់ស្ងាត់អ្នកនាងម៉េង កែវពេជ្ជតា នៅតែប្រកាន់ជំហរមុតមាំ មិនច្រៀងចម្រៀងណាដែលចម្លងចេញពីបរទេសជាដាច់ខាត ដើម្បីកុំឲ្យខូចឈ្មោះជាតារាចម្រៀង ដែលមហាជនទទួលស្គាល់។
ថ្លែងប្រាប់អ្នកយកព័ត៌មានក្នុងឱកាស ចូលរួមពិធីខួបកំណើតក្មួយស្រី អ្នកនាងព្រំ រដ្ឋា កំពូលតារាចម្រៀងម៉េង កែវពេជ្ជតា បានឱ្យដឹងពីមូលហេតុមិនទាន់ចេញបទថ្មីៗ ដែលទស្សនិកជនរង់ចាំស្តាប់ថា ចំពោះបញ្ហាចម្រៀង គឺនៅតែមានចេញជូនពុកម៉ែ បងប្អូនដដែលដូចពីមុន។ ប៉ុន្តែមនុស្សយើងម្នាក់ៗមានទស្សនៈ ខុសៗគ្នា អ្នកខ្លះគាត់ធ្វើអ្វីមួយ គឺបង្ខំយកបរិមាណតម្រូវតាម ចំណង់ចំណូលចិត្តបច្ចុប្បន្ន គឺគេផ្តោតលើបរិមាណជាមុន សិនត្រូវការអ្វី គឺភ្លាមៗ។
ចំពោះអ្នកនាង គឺជាមនុស្សចាស់ទុំម្នាក់ដែលប្រឡូក សិល្បៈក្បែរ៣០ឆ្នាំមកហើយ ដោយមិនចង់ធ្វើអ្វីតាមចរិតក្មេងនោះទេ។ អ្នកនាងចង់ធ្វើអ្វីតាមគំនិតចាស់ទុំ បន្តិចទើបការងារនោះបានយូរអង្វែង នេះជាការយល់ឃើញ និងទស្សនៈរបស់អ្នកនាងប៉ុណ្ណោះ។
ប្រសិនបើនិយាយទៅមានការ ប៉ះពាល់ដល់បងប្អូន គឺសូមអធ្យាស្រ័យ។ តារាចម្រៀងដែលរក្សា បានប្រជាប្រិយភាពអស់ជាច្រើនមកហើយរូបនេះ បន្តលើកឡើងថា បទចម្រៀងឥឡូវនេះរាល់ថ្ងៃមាន ការចេញលក់ច្រើនមែន តែបើនិយាយពីគុណភាព ទៅលើសម្លេង ស្នាដៃនិពន្ធ គឺភាគច្រើនចម្លងពីគេ។ អ៊ីចឹងបើថ្ងៃណាមួយអន្តរជាតិ គេត្រូវការសម្លេងពិតប្រាកដ នោះយើងអាចមានវិបត្តិ។
អ្នកនាងចង់ឲ្យបងប្អូនខ្មែរទាំងអស់ ទទួលបានអ្វីដែលមានគុណភាពពិតប្រាកដ អត់ចង់ធ្វើអ្វីតាមចំណង់ចំណូលចិត្តអ្នកទស្សនាភ្លាមៗនោះទេ គឺចង់ធ្វើឲ្យទស្សនិកជន ស្តាប់បទចម្រៀងយើង តែមិនបុរាណពេក សម័យមិនឈ្លើយ បុរាណមិនយឺត គឺយើងបញ្ចូលសិល្ប៍វិធីក្នុងនោះក្នុងការនិពន្ធ និងច្រៀង។
គោលបំណងរបស់អ្នកនាំងគឺចង់ឲ្យប្រជាជន ស្តាប់អ្វីជាស្នាដៃខ្មែរ របស់ខ្មែរ ហើយជាអ្វីដែលពិត គឺមិនចង់ឲ្យគេធ្វើអ្វីដែលលាយឡំនោះទេ ។ អ្នកនាងសង្កតធ្ងន់ទៀតថា សព្វថ្ងៃនេះមិនអត់ទេ អ្នកអញ្ជើញអ្នកនាងចូលច្រៀង គឺនៅតែមាន ប៉ុន្តែអ្នកនាងចង់បានបទជាស្នាដៃខ្មែរ ព្រោះថាបទចម្រៀងរបស់អ្នកនាងដែលច្រៀង កន្លងមាន៨៥ទៅ៩០%ជាស្នាដៃខ្មែរទាំងទំនុក និងបទភ្លេង។
ម្ល៉ោះហើយទើបមានចិត្តចង់ បានបែបនេះមកវិញដូចពីមុន ដោយចិត្តស្រឡាញ់វប្បធម៌ខ្មែរ អ្នកនាងគ្មានបំណងបន្ទោសបង្អាប់អ្នកណានោះទេ។ មនុស្សយើងបើស្រឡាញ់អ្វីស្រឡាញ់ ឲ្យស្មោះចង់ឲ្យខ្មែរយើងមាន ឧត្តមភាពឡើងវិញដូចជំនាន់លោកតា ស៊ិន ស៊ីសាមុត រស់ សេរីសុទ្ឋា ប៉ែន រ៉ន អ្វីក៏ជាខ្មែរដែរ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!