សិស្សនិទ្ទេស A មកពីខេត្តត្បូងឃ្មុំ កញ្ញា សឿ ស៊ីថាន់ ខ្វល់ចិត្តគ្មានលទ្ធភាព បន្តថ្នាក់មហាវិទ្យាល័យ
ភ្នំពេញ៖ យុវតី ដែលពឹងលើការលក់ត្រកួន ធាងក្តាត់ ធាងទ្រាវ និងផ្លែចេក ដើម្បីទ្រទ្រង់ការ សិក្សារបស់ខ្លួន រហូត ទទួលបាននិទ្ទេស A កញ្ញា សឿ ស៊ីថាន់ បាននិងកំពុងខ្វាយខ្វល់ចិត្ត ហើយក៏ព្រួយបារម្ភខ្លាំង ណាស់ផងដែរ ជា មួយជីវភាពទីទ័លក្រ គ្មានលទ្ធភាព សម្រាប់បន្តថ្នាក់ មហាវិទ្យាល័យ តាមបំណងប្រាថ្នា។
ក្នុងវ័យ ២០ឆ្នាំ កញ្ញា សឿ ស៊ីថាន់ ត្រូវរស់នៅយ៉ាងកម្សត់ឯកោក្នុងជីវភាព លំបាកលំបិន ជាមួយជីដូន ចាស់វ័យ ៧០ឆ្នាំ គ្រាដែលអ្នកម្តាយស្លាប់ ចោលតាំងពីរៀន នៅថ្នាក់ទី៩ ហើយលោកឪពុក មានភរិយាថ្មី ក៏ត្រូវឃ្លាតចាក ឆ្ងាយថែមទៀត។
កញ្ញា ស៊ីថាន់ បានរងសម្ពាធផ្លូវចិត្តយ៉ាងខ្លាំងទាំងកត្តាជីវភាព និងភាពកក់ក្តៅនៅក្នុង ក្រុមគ្រួសារ។ សម្ពាធជីវភាព និងកង្វះភាពកក់ ក្តៅស្ទើរតែធ្វើឲ្យ ស៊ីថាន់ បោះបង់ការសិក្សា តែការជំរុញលើក ទឹកចិត្តពីជីដូនចាស់ និងការចង់រើ បម្រាស់ ចេញភាពក្រីក្រលំបាក បានធ្វើឲ្យ យុវតីរូបនេះ ប្រឹងប្រែងរៀនរហូត ដល់ទទួលបាន និទ្ទេស A សម្រាប់ការ ប្រឡងមធ្យមសិក្សា ទុតិយភូមិឆ្នាំ២០១៥នេះ។ កញ្ញា ជាសិស្សតែម្នាក់គត់ ក្នុងវិទ្យាល័យ ជា ស៊ីម កណ្តាលជ្រុំ ដែលទទួលបាននិទ្ទេស A។
ជាមួយនិងទឹកមុខស្រពាប់ស្រពោនសម្តីមួយៗ យុវតីមកពីភូមិទួលពោធិ៍ ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្ត ត្បូងឃ្មុំ សឿ ស៊ីថាន់ បានរៀបរាប់ថា «ខ្ញុំគិតថា នៅពេលម្តាយខ្ញុំ ស្លាប់ភ្លាម ខ្ញុំគិតថា ខ្ញុំគ្មានឱកាសរៀនបន្តទេ។ ខ្ញុំ គិតថា ខ្ញុំប្រហែលត្រូវផ្អាក ត្រឹមថ្នាក់ទី៩ ប៉ុន្តែដោយសារយាយខ្ញុំ គាត់យល់ថា ឃើញជីវភាព ដែលគ្មានចំណេះដឹង គ្មានការរៀនសូត្រ មានជីវភាពរស់ នៅលំបាក ទើបគាត់ខំជំរុញ ឲ្យខ្ញុំប្រឹងរៀន ទោះជាជីវភាពខ្ញុំ ជួបការលំបាកយ៉ាង ណាក៏ដោយ ទោះបីខ្ញុំគ្មានម្តាយ យ៉ាងណាក៏ដោយ។ លុះមួយរយៈ ក្រោយមកទៀត ពុកខ្ញុំមានភរិយាថ្មីចេញទៅ ឆ្ងាយ ខ្ញុំមានអារម្មណ៍ថា រស់នៅតែជាមួយជីដូន មានអារម្មណ៍ថា ពិបាក ពេលណឹងមានអារម្មណ៍អត់ចង់រៀន រៀន ក៏អត់ចង់ចូល។ ប៉ុន្តែយាយខ្ញុំ គាត់ចេះតែជំរុញថា ប្រឹងរៀនទៅ ដើម្បីអនាគតយើង យើងគ្មានម៉ែ-ឪ នេះ ហើយ ទើបត្រូវធ្វើឲ្យយើង ខំប្រឹងរៀន ដើម្បីអនាគតរបស់យើង។ ពេលនោះ ខ្ញុំគិតថា ខ្ញុំរៀនពូកែដែរ ចឹងខ្ញុំត្រូវតស៊ូ ព្យាយាម ព្រោះជីដូនជំរុញខ្ញុំហើយ ចឹងខ្ញុំត្រូវរៀន ធ្វើយ៉ាងណា ឲ្យពូកែមានការងារធ្វើល្អ»។
ជីវិតរស់នៅតែជាមួយជីដូនចាស់ គ្មានម្តាយ គ្មានឪពុកជាទីពឹង បានធ្វើឲ្យ ស៊ីថាន់ ជួបការលំបាកគ្រប់សព្វបែប យ៉ាង ខ្វះថវិកាសម្រាប់ ការសិក្សា សម្រាប់ទិញឯកសារ ខ្វះភាពកក់ក្តៅក្នុងគ្រួសារ ហើយពេលខ្លះ ទៀតអាហារហូប ចុកមិនទាំងគ្រប់ គ្រាន់ថែមទៀតផង។ បញ្ហាទាំងនេះ បានក្លាយជាសម្ពាធ យ៉ាងធ្ងន់សម្រាប់ជីវិតសិក្សារបស់កញ្ញា ហើយពេលខ្លះគិតថា ជីវភាពក្រីក្រនេះ មិនអាចឲ្យកញ្ញា សិក្សាបានចប់ចុង ចប់ដើមនោះទេ។
កញ្ញា ស៊ីថាន់ បានបញ្ជាក់យ៉ាងដូច្នេះ «គិតថា ជីវភាពគ្រួសារលំបាកចឹង រៀនប្រហែល គ្មានឱកាស ការងារល្អដូច គ្នា។ ព្រោះអត់មាន លទ្ធភាពរៀន ក្លាចរៀនអត់ចប់ រួចទៅសូម្បី ការហូបចុក ក៏លំបាកដែរ និយាយទៅមុនហូបអី ត្រូវគិត ត្រូវសន្សំសំចៃ អត់ហ៊ានហូប របស់ឆ្ងាញ់ដូចគេទេ។ និយាយទៅហូប ឲ្យតែរស់បាន»។
ផ្ទុយពីសិស្សនិទ្ទេស A ១០៧អ្នកផ្សេងទៀត ដែលតែងទទួលបានភាពក្តៅពី អាណាព្យាបាល និង មានអាណាព្យា បាលចាំជួយ រ៉ាប់រងជីវភាពរស់នៅ និងការសិក្សានោះ សម្រាប់ ស៊ីថាន់ វិញ ការសិក្សា និងរស់នៅរបស់ខ្លួនត្រូវពឹង ផ្អែកទាំងស្រុង ទៅលើការដំណាំ បន្ទាប់បន្សំ ដូចជាត្រកួន ក្តាត ត្រយ៉ូងចេកជាដើម។ ដំណាំទាំងនេះ កញ្ញា ឆ្លៀតដាំ ដុះ និងថែទាំនៅ ចេញពីរៀន ហើយពេល លូតលាស់ធំ កាត់ឲ្យជីដូនយកទៅលក់នៅផ្សារ។
ដើម្បីជម្នះនូវភាពលំបាកក្នុងជីវភាព ក៏ដូចផ្លូវចិត្ត ជំរុញការសិក្សារបស់ខ្លួន ឲ្យទទួលបាន ជោគជ័យ ស៊ីថាន់ តែងតែ តែនិយាយ លើកទឹកចិត្តរបស់ខ្លួន ដោយប្រៀប ធៀបជីវិត ទៅនឹងជីវិតជនដទៃ ដែលមានភាពលំបាក ជាងខ្លួន ហើយតែងគិតថា ខ្លួននឹងទទួល បានជោគជ័យ ប្រសិនបើសិនខិតខំប្រឹងប្រែង។
កញ្ញា សឿង ស៊ីថាន់ បានថ្លែងបង្ហាញពីការតាំងចិត្តរបស់ខ្លួន ដែលជំរុញឲ្យការសិក្សា ទទួលបានជោគជ័យយ៉ាង ដូច្នេះថា «ខ្ញុំតាំងចិត្តថា ខ្ញុំលំបាកប៉ុណ្ណឹងមាន អ្នកលំបាកជាងខ្ញុំទៀត ចឹងខ្ញុំលំបាកប៉ុណ្ណឹង ខ្ញុំត្រូវតែខំ រៀនរើបម្រាស់ ពីឧបស័គ្គពី នេះឲ្យបាន។ ខ្ញុំគិតថា ថ្ងៃណាមួយ ខ្ញុំនឹងទទួល បានជោគជ័យ បើខ្ញុំមានការខិត ខំប្រឹងប្រែង ព្រោះ ពេលណាយើងមាន ការខិតខំប្រឹងប្រែង ការជោគជ័យ នឹងទទួលបានក្នុងជីវិត របស់យើង ខ្ញុំជឿជាក់បែបហ្នឹង ចឹងខ្ញុំ ខិតខំប្រឹងប្រែងរៀន ទោះជួប ការលំបាកក៏ដោយ»។
បើទោះបីជាជីវិតសិក្សាជួបនិងការយ៉ាប់យ៉ឺនខ្លាំងយ៉ាងណាក្តី សឿ ស៊ីថាន់ នៅបន្តមហិច្ឆតា របស់ខ្លួនក្នុងការចាប់ យកចំណេះដឹង នៅថ្នាក់មហាវិទ្យាល័យ ដោយចាប់យកជំនាញ ពេទ្យ។ ស៊ីថាន់ មិនទាន់សម្រេចចិត្តថា នឹងត្រូវបន្ត រៀនមហាវិទ្យាទៀត ឬយ៉ាងណានោះ? ដោយរង់ចាំការ សម្រេចចិត្តពីជូនដូន របស់ខ្លួនជាមុនសិន។ តែកញ្ញា ហាក់ មិនសូវមានសង្ឃឹម នោះទេ បើទោះបីកញ្ញា អាចទទួលបាន អាហារូបករណ៍សិក្សា ដោយឥតគិតថ្លៃ តែក៏ត្រូវ ចំណាយច្រើនទៅ លើការចំណាយផ្សេងៗ ដូចជាការជួលផ្ទះ ការហូបចុក និងការទិញសម្ភារៈ សិក្សាផ្សេងៗទៀត។
កញ្ញា ស៊ី ថាន់ ក៏បានអំពាវនាវ ដល់រាជរដ្ឋាភិបាល ក៏ដូចជាសម្បុរសជននានា ជួយឧបត្ថម្ភ ដើម្បីកញ្ញាបាន សម្រេចបំណងប្រាថ្នា ចាប់យកមហាវិទ្យាល័យ ហើយកញ្ញា ស៊ីថាន់ ប្តេជ្ញា មិនធ្វើឲ្យម្ចាស់ ជំនួយខក បំណងឡើយ ពោលកញ្ញា នឹងខិតខំប្រឹងរៀន សូត្របន្តទៅទៀត៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!