ឆក់ខ្សែភ្លើង នៅផ្សារស្រុក ដងទង់ យកជីវិតស្ត្រីម្នាក់ និងរបួសធ្ងន់ ២នាក់
កំពត៖ ស្ត្រីម្នាក់បានស្លាប់ ខណៈស្ត្រី២នាក់ទៀត រងរបួសធ្ងន់ ដោយសារខ្សែភ្លើងឆក់ នៅវេលាម៉ោង១២ និង៤០នាទីថ្ងៃ ត្រង់ ទី១៧ ខែកញ្ញា ឆ្នាំ២០១៥នេះ នៅផ្សារដងទង់ ស្ថិតក្នុងភូមិធំថ្មី ឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត។
មន្ត្រីនគរបាលមូលដ្ឋាន បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា ស្ត្រីរងគ្រោះ ទាំង៣នាក់ មានទី១-ឈ្មោះអ៊ុង សារី អាយុ៤៥ឆ្នាំ (ស្លាប់នៅកន្លែង កើ តហេតុ), ទី២-ឈ្មោះ មុំ លេង អាយុ៥២ឆ្នាំ (របួសធ្ងន់) និងទី៣-ឈ្មោះងយ ចន្ថា អាយុ៣៦ឆ្នាំ (របួសធ្ងន់)។ ជនរងគ្រោះទាំង ៣នាក់នេះ មានទីលំនៅក្នុងភូមិ ឃុំកើតហេតុខាងលើ។
មន្ត្រីដដែលបន្តថា មុនហេតុការណ៍ គឺមានខ្យល់បក់ខ្លាំង បានបក់រលំឆ័ត្រមួយ ដាក់បាំង សម្រាប់លក់ ធ្លាក់ត្រូវ នាំឲ្យដាច់ខ្សែភ្លើ ង ជាប់នឹងដងដែក របស់ឆ័ត្រ ខណៈនោះជនរងគ្រោះ ទាំង៣បាននាំគ្នា ទៅជួយ លើកឆ័ត្រឡើ ងវិញ ក៏បណ្តាលឲ្យឆក់ ជួបគ្រោះថ្នាក់ បែបនេះតែម្តងទៅ។ ក្រោយហេតុការណ៍ ភ្លាមជនរងគ្រោះ ២នាក់ ត្រូវបានគេដឹកនាំយកទៅសង្គ្រោះ បន្ទាន់ នៅគ្លីនីកឯកជន ក្នុងស្រុកដងទង់ ចំណែកជនរងគ្រោះ ដែលបាន បាត់បង់ជី វិតនោះ ត្រូវបាន ក្រុមគ្រួសារ បាននិងកំពុងចាត់ចែង ធ្វើបុណ្យតា ម ប្រពៃណី ៕



ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!