អគ្គិភ័យឆេះខារ៉ាអូខេ និងផ្ទះសំណាក់ ស្កាយផត បណ្តាលមកពី ទុស្សេខ្សែភ្លើង (មានវីដេអូ)
រាជធានីភ្នំពេញ ៖ អគ្គីភ័យដែលឆាបឆេះ ខារ៉ាអូខេ និងផ្ទះសំណាក់ យីហោ ស្កាយផត កាលពីវេលាម៉ោង៨ និង២០នាទីយប់ ថ្ងៃទី១៨ កញ្ញា ២០១៥ ពេលនេះត្រូវ បានក្រុមពន្លត់ អគ្គិភ័យជួយ អន្តរាគមន៍បាញ់ ទឹកពន្លត់រលត់ទាំងស្រុងហើយ កាលពីវេលាម៉ោង១០ និង៣០នាទី យប់នេះ ដោយមិនមានបណ្តាល ឱ្យមនុស្សស្លាប់ ឬរងរបួសឡើយ ។
លោក យឹម ថារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យបានប្រាប់ «កោះសន្តិភាព» តាមទូរស័ព្ទថា រហូតមកទល់ពេលនេះអគ្គិភ័យ ដែលឆាបឆេះ ខារ៉ាអូខេ និងផ្ទះសំណាក់ស្កាយផត បានរលត់ទាំងស្រុង ហើយដោយសារ កម្លាំងសមត្ថកិច្ចនគរបាល ខណ្ឌពោធិ៍សែនជ័យ សហការជាមួយ កម្លាំងសមត្ថកិច្ចបង្ការ និងពន្លត់អគ្គិភ័យ រាជធានីភ្នំពេញ ព្រមទាំងមាន ការចូលរួម សហការពីទាហានកង ពលតូចដឹកជញ្ជូន លេខ៩៩ និងប្រជាពលរដ្ឋជាច្រើនផងដែរ ។
លោកបញ្ជាក់ទៀតថា ក្នុងហេតុការណ៍អគ្គិភ័យនេះមិនមានបណ្តាលឱ្យ មនុស្សស្លាប់ ឬរងរបួសឡើយ ដោយសារកម្លាំងនគរបាល ខណ្ឌពោធិ៍សែនជ័យបាន ទៅដល់កន្លែងកើតហេតុភ្លាមៗ និងបានជម្លៀសមនុស្ស ទាំងអស់ចេញ ។ លោកបន្តទៀតថា ភ្លើងបានឆេះបន្ទប់ ចំអិនអាហារស្ទើរ តែអស់ទាំងស្រុង គឺ៨០%នៃកន្លែងឆេះ ដោយសារតែកន្លែងឆេះនៅផ្នែក ខាងក្រោយ ហើយផ្លូវតូចគឺអាចចូល បានតែឡានពន្លត់ អគ្គិភ័យម្តង១គ្រឿងប៉ុណ្ណោះ ។
ប្រភពពីសមត្ថកិច្ចដែលបានទៅអន្តរាគមន៍ក្នុងហេតុការណ៍អគ្គិភ័យនេះបានឱ្យដឹងថា មូលហេតុដែល បណ្តាលឱ្យកើតមានភ្លើង ឆេះនេះ គឺបណ្តាលមកពី ទុស្សេខ្សែភ្លើង ។ តែនៅពេលនេះសមត្ថកិច្ច នៅមិនទាន់អាច សន្និដ្ឋានបានពីទំហំនៃការខូច ខាតបាននៅឡើយទេ គ្រាន់តែដឹងថា ឆេះបន្ទប់ចំអិន អាហារនេះអស់ ប្រមាណ៨០%ប៉ុណ្ណោះ ។
ប្រភពពីប្រជាពលរដ្ឋដែលទៅចោមរោមមើលអគ្គិភ័យនេះបានឱ្យដឹងថា មុនពេលកើតហេតុ នៅខារ៉ាអូខេ និងផ្ទះសំណាក់យីហោ ស្កាយផត នេះមានទុស្សេខ្សែភ្លើងម្តង រួចមកហើយ តែត្រូវបានក្រុមបុគ្គលិក អន្តរាគមន៍ទាន់ពេលវេលា តែមិនដឹងជាយ៉ាងម៉េច បានជាកើតមាន អគ្គិភ័យទៀត សំណាងហើយមិនមាន រាលដាលដល់ផ្ទះប្រជាពលរដ្ឋដោយសារ កន្លែងដែលឆេះនោះ នៅជាប់ផ្លូវ មិននៅជាប់ ផ្ទះប្រជាពលរដ្ឋ ។
ប្រភពពីសមត្ថកិច្ចពន្លត់អគ្គិភ័យបានឱ្យដឹងថា ទម្រាំគ្រប់គ្រងបានយើងប្រើប្រាស់ ទឹកអស់ជិត២០ឡាន ដោយសារតែភ្លើងឆេះនៅខាង ក្នុងបន្ទប់ចំអិន អាហារខាងក្នុង ហើយផ្សែងខ្មួល ខ្មាញ់ពេក ។
សមត្ថកិច្ចពន្លត់អគ្គិភ័យក៏បានសំណូមពរផងដែរថា បណ្តាទីតាំងទំនើបៗ ដូចជាក្លិបកំសាន្ត ខារ៉ាអូខេ ផ្ទះសំណាក់ ឬផ្សារទំនើបនានា សូមសហការជា មួយជំនាញពន្លត់អគ្គិភ័យ បំពាក់នូវ ឧបករណ៍បង្ការ និងពន្លត់អគ្គិភ័យ ដូចជា បំពង់ពន្លត់អគ្គិភ័យ ឬប្រព័ន្ធបាញ់ទឹកពន្លត់អគ្គិ ភ័យស្វ័យប្រវត្តិជាដើម ដើម្បីចៀសវាងកើត មានអគ្គិភ័យជាយថាហេតុ ។
សូមបញ្ជាក់ផងដែរថា ខារ៉ាអូខេ និងផ្ទះសំណាក់ យីហោ ស្កាយផត មានទីតាំងនៅផ្លូវ២០០៤ ស្ថិតក្នុងភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ទល់មុខបន្ទាយកងពល តូចដឹកជញ្ជូនលេខ៩៩ ៕











ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!