ប្រវត្តិធ្លាប់ ជាប់គុក៤លើក មិនរាងចាល លួចលើកទី៥ ជាប់ខ្នោះសមត្ថកិច្ច
ខេត្តត្បូងឃ្មុំ ៖ ក្រុមចោរមានជំនាញខាងដើរលួច ដោយមិនរើសមុខ ក្នុងនោះមានម្នាក់ធ្លាប់ មានប្រវត្តិជាប់គុករហូតដល់ទៅដល់៤ដង នៅតែមិនរាងចាលទៀត បានធ្វើសកម្មភាពលួច យកកាបូបដៃតូចមួយ ពីកន្លែងលក់ដូរសាច់ក្លែម ស្ថិតនៅមាត់ឃ្មង់ ក្នុងភូមិទួលវិហារ ឃុំជីរោទ៏ទី២ ស្រុកត្បូងឃ្មុំ ត្រូវបានកម្លាំងសមត្ថកិច្ច តាមប្រមាញ់ចាប់បានទាំង២នាក់ ដោយដកហូតម៉ូតូ១គ្រឿង និងកាបូបលុយមកវិញ ប្រគល់ឲ្យម្ចាស់វិញ។
លោកវរសេនីយ៏ត្រី ឡុង សារិន អធិការរងនគរបាល ស្រុកត្បូងឃ្មុំប្រាប់ឲ្យដឹងថា ហេតុការណ៏នេះ កើតឡើងនៅវេលាម៉ោង២ និង៣៥នាទីយប់ទាបភ្លឺ ឈានចូលព្រឹកថ្ងៃទី១៨ កញ្ញា ២០១៥ ជនសង្ស័យទាំង២នាក់ ដែលត្រូវប្រជាលពលរដ្ឋ ដេញចាប់បាននោះ មាន ១-ឈ្មោះ ហេង ចំរើន ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិនាងគង្ហីង សង្កត់សំបួរមាស ក្រុងកំពង់ចាម ២-ឈ្មោះម៉ៃ ឌីណា ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិបឹងស្នាយ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ចោរមានអាជីព ធ្លាប់ជាប់គុក៤លើក ត្រូវបានចាប់ខ្លួនបានភ្លាមៗ ក្រោយពីជិះម៉ូតូ រត់គេចបានចំងាយ មិនដល់ ១០ម៉ែត្រផងនោះ ។
លោកបានប្រាប់បន្តថា ស្របពេលដែលជនរងគ្រោះ ជាអ្នកលក់ដូរ ឈ្មោះ យ៉ែម ស្រីម៉ៅ ភេទស្រី អាយុ៣៧ឆ្នាំ កំពុងតែដេកនៅ លើរោងលក់ដូរនោះ ស្រាប់តែមានជនសង្ស័យ ឈ្មោះឌីណា បានលបចូលទៅលួច យកកាបូបដៃតូចមួយ នឹកស្មានតែមានលុយក្រាល់ក្រែល ក្រោយពីលួចបានចេញពីរោង បានចំងាយមិនដល់ទៅ ១០ម៉ែត្រផងនោះ ត្រូវបានប្រជាលរដ្ឋក្បែរខាង ឃើញទាន់ក៏នាំគ្នាដេញតាមចាប់ជាប់ និងតាមចាប់ម្នាក់ទៀត ដែលកំពុងតែអង្គុយលើម៉ូតូ រងចាំឌុបបក្សពួកគេចខ្លួននោះ បានភ្លាមៗ ក៏បានប្រគល់ឲ្យកម្លាំង សមត្ថកិច្ចប៉ុស្ត៏រដ្ឋបាលឃុំជីរោទ៏ទី២ ដែលយាមប្រចាំការ ក្បែរកន្លែងកើតហេតុ នឹងបញ្ជូនបន្តមកកាន់ អធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ដើម្បសួរនាំ ។
លោកវរសេនីយ៏ត្រី ឡុង សារិន បញ្ជាក់ថា ក្រោយពីបានសួរនាំ ជនសង្ស័យឈ្មោះ ឌីណា បានឆ្លើយសារភាពថា រូបគេធ្លាប់មានប្រវត្តិ ជាប់ពន្ធនាគារខេត្ត រហូតដល់ទៅ៤ដងឯណោះ ពីបទលួចទ្រព្យរបស់អ្នកដ៏ទៃ ។ លុះលើកទី៥ លួចយកកាបូបដៃនេះ នឹកស្នានតែមានលុយច្រើន តែតាមពិតលុយបន្តិចបន្តួចប៉ុណ្ណោះ ព្រោះលក់មិនសូវដាច់ និងមានក្រេមម្សៅសំរាប់ផាត់មុខ ហើយក៏ត្រូវបានប្រគល់ ឲ្យទៅម្ចាស់ដើមវិញ ចំពោះជនសង្ស័យទាំង២នាក់នេះ ត្រូវបានបំពេញសំណុំរឿងបញ្ជូន ទៅសាលាដំបូងខេត្ត ចាត់ការទៅតាមច្បាប់ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!