មិត្តរបស់ខ្លួន ធ្លាក់ក្នុងរណ្តៅ ឆ្កែមួយក្បាល មិនព្រមទៅណា ទ្រាំឈរក្បែរនោះ ជាច្រើនថ្ងៃ ចាំគេមកជួយ
សហរដ្ឋអាមេរិក៖ សត្វឆ្កែដ៏គួរឲ្យអាណិតពីរក្បាល ដែលបានបាត់ ជាង១សប្តាហ៍កន្លងមក ទីបំផុត ត្រូវម្ចាស់យក ត្រលប់មកផ្ទះវិញហើយ បន្ទាប់ពីពួកគេ រកឃើញវា នៅក្នុងព្រៃ ដែលនៅទីនោះ គេប្រទះឃើញ ឆ្កែមួយក្បាល ក្នុងចំណោមពួកវា អង្គុយស្ងៀម យាមមិត្តរបស់វា ដែលធ្លាក់ ទៅក្នុងរណ្តៅ ឡើងមកវិញមិនរួច។
ឆ្កែTillie អង្គុយនៅមាត់រណ្តៅយាមមិត្តរបស់វា ឈ្មោះ Phoebe ដែលឡើងមកលើមិនរួច
ឆ្កែទាំងពីរដែលមួយឈ្មោះ Phoebe និងមួយទៀតឈ្មោះ Tillie បានបាត់ កាលពីថ្ងៃទី ៨ ខែកញ្ញា កន្លងទៅ ដោយមិនដឹងមូលហេតុ ធ្វើឲ្យម្ចាស់របស់វា មានការព្រួយបារម្ភ យ៉ាងខ្លាំង។
យ៉ាងណាក៏ដោយ ក្រុមស្ម័គ្រចិត្តសង្គ្រោះសត្វចិញ្ចឹម ហៅកាត់ថា VIPP បានបង្ហោះសារ ស្វែងរកឆ្កែទាំងពីរ នៅលើបណ្តាញសង្គម ហ្វេសប៊ុក និងបានចូលទៅរកពួកវា នៅក្នុងព្រៃ ដែលគេធ្លាប់ប្រទះឃើញ ដានជាលើកចុងក្រោយ។
«នៅពេលដើរចូលទៅក្នុងព្រៃ ហើយស្រែកហៅ ឈ្មោះឆ្កែ ពួកយើងបានលឺសំលេង ឆ្កែព្រូសតបមកវិញ ដែលវាជាឆ្កែ ដែលពួកយើងបានតាមរក ពេញមួយសប្តាហ៍ មកហើយ» ក្រុម VIPP បានសរសេរ នៅលើបណ្តាញ សង្គមហ្វេសប៊ុក យ៉ាងដូច្នេះ។
ពេលក្រុមសង្គ្រោះទៅដល់ ពួកគេឃើញ ឆ្កែឈ្មោះ Tillie កំពុងដេកយាម នៅក្បែររណ្តៅលូ ធ្វើពីស៊ីម៉ង់ត៍ ខណៈឆ្កែឈ្មោះ Phoebe ដែលជាមិត្តរបស់វា កំពុងដេក នៅក្នុងរណ្តៅ លើបំណែកថ្ម ដែលអាចជួយវា ឲ្យខ្ពស់ផុតពីទឹក។
លោក Amy Carey មកពីក្រុម VIPP បានឲ្យដឹងថា ជិតមួយអាទិត្យ ឆ្កែឈ្មោះ Tillie បាននៅជិតមិត្តរបស់វា ហើយជារៀងរាល់ថ្ងៃ វាបានចំណាយពេល ប៉ុន្មាននាទី ដើម្បីបោលរកមើលមនុស្ស ឲ្យមកជួយ។ លោកបន្តថា បើគ្មាន Tillie ទេ ពួកគាត់ពិតជា មិនអាចរកឆ្កែ Phoebe ឃើញឡើយ ព្រោះតែក្រុមសង្គ្រោះពេលនោះ ស្ថិតនៅចំងាយ ជាច្រើនម៉ែត្រ ពីកន្លែងដែលពួកគេ រកឃើញពួកវា៕
ឆ្កែឈ្មោះ Phoebe ដេកនៅក្នុងរណ្តៅថ្មជិតមួយអាទិត្យ រង់ចាំគេមកជួយ
ប្រភព៖ បរទេស
ដោយ៖ រ័ត្ន
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!