បែកធ្លាយ អាថ៍កំបាំងទាំង១០ ពី សុគន្ធ និសា ដែលអ្នកមិនទាន់បានដឹង
ភ្នំពេញ៖ កញ្ញា សុគន្ធ និសា គឺជាតារាចម្រៀង ស្រីកំពូល ស្រស់ស្អាត គួរឲ្យស្រលាញ់ សម្លេងទន់ផ្អែមល្ហែម។ កញ្ញា បានចូលប្រឡូក ក្នុងអាជីពជាតារា ចម្រៀងនេះ ១២ ឆ្នាំមកហើយ ហើយក៏ធ្លាប់ចូលរួម ផ្តល់បទសម្ភាសន៍ ពីរឿងរ៉ាវផ្ទាល់ខ្លួន រាប់មិនអស់មកដែរ ប៉ុន្តែនៅតែមាន អាថ៏កំបាំងជាច្រើន ទៀតដែលមិនទាន់ បានទម្លាយឲ្យទស្សនិកជន បានដឹង។ ចង់ដឹងថា អាថ៏កំបាំងទាំងនោះ មានអ្វីខ្លះ អត្ថបទខាងក្រោមនេះ នឹងបកស្រាយ៖
១. អាល់ប៊ុមចម្រៀង ទោលទីមួយរបស់ នាងគឺអាល់ប៊ុម៖ គ្មានអ្នកផ្សេង នៅក្នុងផលិតកម្ម រស្មីហង្សមាស។
២. បច្ចុប្បន្នកញ្ញានិសា មានបងប្អូន៣នាក់ តែតាមការពិត កញ្ញាមានប្អូនម្នាក់ទៀត ប៉ុន្តែគាត់ត្រូវបានស្លាប់ដោយសារជម្ងឺ តាំងពីនៅក្មេង។
៣. កញ្ញាសុគន្ធ និសា ត្រូវបានគេស្គាល់ថា ជាតារាចម្រៀង ដែលមានស្រុកកំណើត នៅខេត្តក្រចេះ តាមពិតកញ្ញា និសាកើតនៅក្នុង ទីក្រុងភ្នំពេញ គ្រាន់តែបន្ទាប់មក ត្រូវផ្លាស់ទៅនៅខេត្ត ក្រចេះរយៈពេល យូរប៉ុណ្ណោះ។
៤. ចំណង់ចំណូល ចិត្តរបស់ កញ្ញា សុគន្ធ និសា គឺចូលចិត្តញ៉ាំតែ របស់ណាដែលមាន រសជាតិជូរ និងចត់ខ្លាំង ដូចជា ក្តិបស្វាយ និងខ្វិតខ្ចីជាដើម បើសិនជាកាន់តែចត់ ហើយកាន់តែជូរគឺកាន់តែចូលចិត្ត។
៥. អត្ថន័យនៃ ឈ្មោះសុគន្ធ និសា មកពីពាក្យ សុគន្ធ មានន័យថា ក្លិនក្រអូប និងពាក្យនិសា មានន័យថា ពេលរាត្រី។ ក្នុងអត្ថន័យ នៃឈ្មោះទាំងមូល ចង់និយាយពី ក្លិនក្រអូបបែប ស្រគត់ស្រគំត្រូវនឹង អត្តចរិករបស់ កញ្ញា និសា ព្រមទាំងភាពល្បីល្បាញ ដែលបានមកភាគច្រើន ចេញមកពីភាពស្រគត់ស្រគំ របស់តារា រូបនេះផងដែរ។
៦. បទដែលទស្សនិក ជនបានស្គាល់កញ្ញា សុគន្ធ និសាច្រើនជាង គេគឺបទ គ្មានថ្ងៃបញ្ចប់ ប៉ុន្តែបទដែល ធ្វើឲ្យកញ្ញា និសា ល្បីមុនគេគឺបទ ខ្លាចនាងដូចអូន ក្នុងផលិតកម្ម រស្មីស្ទឹងសង្កែ។
៧. កញ្ញា និសា ថតបទថើបគ្នា ដំបូងគឺបទ បើមិនទុកចិត្ត គ្នាបែកគ្នាទៅ ជាមួយលោក ករុណា ពេជ្រ ក្នុងផលិតកម្មថោន ប៉ុន្តែការថើបគ្នានោះ មិនមែនជាការពិតទេ វាគ្រាន់តែជាបច្ចេក ទេសថតរបស់អ្នក ដឹកនាំប៉ុណ្ណោះ។
៨. ប្រទេសដែលកញ្ញា សុគន្ធ និសា ធ្លាប់ធ្វើដំណើរកំសាន្ដយូរ ជាងគេគឺ ប្រទេស កាណាដា។
៩. កញ្ញា សុគន្ធ និសា បានចាប់អាជីព ជាតារាចម្រៀង ប៉ុន្តែបំណងប្រថ្នា តាំងពីតូចរបស់នាង គឺចង់ធ្វើជាអ្នករបាំ បុរាណមួយរូប។
១០. រដូវដែលកញ្ញា សុគន្ធ និសា ស្អប់ជាងគេគឺរដូវរំហើយ ព្រោះក្នុងរដូវនោះ វាធ្វើឲ្យស្បែកស្ងួត និងពិបាកថែ។
ដោយ៖ នរី
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!