ខ្សែភាពយន្តថ្មី សើចចុកពោះ «ប៉ុបពីទៅហូលីវូដ» ក្រុងពាលី ម្សិលមិញ ប្រមូលផ្តុំ សុទ្ធតែតារាល្បីៗ
ភ្នំពេញ៖ ដូចប្រិយមិត្តបានជ្រាប រួចមកហើយ ពីខ្សែភាពយន្ត «គ្រាប់ពេជ្រ» ដែលទទួលបាន ការគាំទ្រយ៉ាងខ្លាំង ពីសំណាក់មហាជន។ ដូច្នេះហើយទើប ផលិតកម្ម "802AD" បានបង្កើត ខ្សែភាពយន្តកំប្លែង មួយរឿងទៀត មានចំនងជើងថា «ប៉ុបពីទៅហូលីវូដ» ដែលបានក្រុងពាលី កាលពីព្រឹកម្សិលមិញនេះ។
គ្រាន់តែចំនងជើង អ្នកប្រហែលជា ចាប់អារម្មណ៍ហើយថា តារាសម្តែងភេទទី៣ ឈ្មោះប៉ុបពី ទៅថតនៅហូលីវូដ តើមែនទេ? តាមការពិតទៅ ខ្សែភាពយន្តនេះ គឺថតនៅក្នុងស្រុកខ្មែរ ទាំងអស់ គ្រាន់តែ "ហូលីវូដ" ជាឈ្មោះ ក្លឹបកម្សាន្តមួយ នៅខេត្តព្រះវិហារ តែប៉ុណ្ណោះ។
ចំពោះខ្សែភាពយន្តនេះដែរ មានតារាល្បីៗជាច្រើនរូប បានចូលរួមសម្តែង ដូចជា លោក អ៊ុន សុទ្ធា កញ្ញា ឌុច លីដា កញ្ញា ប៉ុបពី លោក ភីម៉ៃ លោក ប៉ីប៉ីឌី (PeyPey Dy) និងនាយ សាន ម៉ៅ ជាដើម ដែលញ៉ាំងឲ្យ គ្រប់ឈុតឆាកទាំងអស់ ក្នុងខ្សែភាពយន្ត កាន់តែមានភាព កំប្លុកកំប្លែង រឹតតែខ្លាំង។
ជាមួយគ្នានោះដែរ លោក សុខ វិសាល អ្នកដឹកនាំសម្តែង ក្នុងខ្សែភាពយន្តនេះ បាននិយាយថា «នេះជាស្នាដៃទី២ របស់ខ្ញុំ បន្ទាប់ពីរឿង "គ្រាប់ពេជ្រ" ដែលមានការគាំទ្រ យ៉ាងច្រើនសន្ធឹក ពីបងប្អូន។ តែសម្រាប់ថ្ងៃនេះ ខ្ញុំបានសម្រិតសម្រាំង នូវរឿងមួយទៀត ដែលគ្រោងនឹងចេញថត ក្នុងពេលឆាប់ៗនេះ ដែលមានចំនងជើងថា "ប៉ុបពី ទៅហូលីវូដ"។ រឿងនេះ អាចធ្វើឲ្យអ្នកទស្សនា សើចចុកពោះ ដោយសារតែ តារាសម្តែងល្បីៗ របស់យើង មានទេពកោសល្យ ក្នុងការសម្តែង ហើយក៏មានឈុតខ្លះ បានបង្កប់មនោសញ្ចេតនា ផងដែរ»។
លោក សុខ វិសាល
ខ្សែភាពយន្ត "ប៉ុបពីទៅហូលីវូដ" នេះ នឹងចាក់បញ្ជាំង តាមបណ្តារោងភាពយន្តនានាៗ ក្នុងរាជធានីភ្នំពេញ នៅខែវិច្ឆិកា រឺក៏ដើមខែធ្នូ ក្នុងឆ្នាំនេះ តែម្តង៕
ដោយ៖ កា
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!