ក្រុមហ៊ុន សែលកាត មានលក់ទូរស័ព្ទ LG ថ្មីទំនើប ចុងក្រោយបំផុត ជាមួយការផ្តល់ ជូនដ៏ពិសេស
ភ្នំពេញ៖ ក្រុមហ៊ុន LG បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន សែលកាត ក្នុងការផ្ដល់ការ តាំងបង្ហាញ និងបញ្ជរលក់ផលិតផល នៅការិយាល័យ សែលកាត ដោយរួមជាមួយ កញ្ចប់គម្រោងពិសេស ដល់អតិថិជនសែលកាត ។
កិច្ចព្រមព្រៀងនេះនឹងជួយបង្កលក្ខណៈឱ្យក្រុមហ៊ុន សែលកាត តាំងបង្ហាញ ចែកចាយនិង លក់ផលិតផលទូរស័ព្ទស្មាតហ្វូន ដែលជាបច្ចេកវិទ្យាចុង ក្រោយបង្អស់របស់ LG ដូចជា LG G4; LG AKA; LG G3 Stylus; LG L Bello; LG F70 និង LG LEON។ គម្រោងនេះដឹកនាំ ដោយលោក Laszlo Barta នាយកផ្នែកពាណិជ្ជកម្ម ក្រុមហ៊ុន សែលកាត បានលើកឡើងថា ការអនុវត្ត គម្រោងនេះ ចាប់ផ្តើមធ្វើ ឡើងនៅ ការិយាល័យកណ្តាល សែលកាត ហើយនឹង បន្តអនុវត្តឆាប់ៗនៅតាម ការិយាល័យផ្សេងទៀតនៅ ក្នុងរាជធានីភ្នំពេញ សម្រាប់ដំណាក់កាលទី1 ។
លោក Laszlo Barta នាយកផ្នែកពាណិជ្ជកម្មរបស់ក្រុមហ៊ុន សែលកាត បានលើកឡើង“គម្រោងនេះ គឺមធ្យោបាយផ្តល់ជូនអតិថិជន របស់យើងនូវ បទពិសោធគ្រប់ជ្រុង ជ្រោយនៅពេល ពួកគាត់មកដល់ ការិយាល័យក្រុមហ៊ុនយើងខ្ញុំ។ គោលគំនិតសំខាន់ គឺទិញនៅកន្លែង តែមួយដែលអាច ឲ្យអតិថិជន យើងទទួលបាន ទូរស័ព្ទទំនើបចុងក្រោយបំផុតក្នុង តម្លៃពិសេសទទួល បានស៊ីមសែលកាតលេខ ពិសេសនិង កញ្ចប់គម្រោងពិសេស ពីសែលកាតហើយទាំងអស់នេះត្រូវ បានរៀបចំជូន ដោយក្រុមការងារ សេវាអតិថិជនយើង។”
ឧបករណ៍បច្ចេកវិទ្យា LG ទាំងអស់ដែលនៅបញ្ជរក្រុមហ៊ុនសែលកាតមាន ជាប់មកជាមួយ ការផ្តល់ជូន ពិសេសសម្រាប់តែ អតិថិជនសែលកាត។ ទូរស័ព្ទមួយចំនួ ននឹងផ្ដល់ជូនការបញ្ចុះ តម្លៃ គម្រោងឥតគិតថ្លៃ ពីសែលកាត ឬថែមជូនឧបករណ៍ បន្ថែមទៀតដោយ ឥតគិតថ្លៃផងដែរ ដែលទាំងអស់ នេះគ្មាននៅ ហាងលក់ LG ផ្សេងដ៏ទៀតឡើយ។
ក្រុមហ៊ុន LG កំពុងគ្រោងសម្ពោធដាក់លក់ឧបករណ៍ថ្មីៗជាច្រើនទៀត ជាមួយគ្នានៅ សែលកាតដោយ នាំមកនូវការផ្តល់ជូនជា ពិសេសដែលមាន នៅតែក្រុមហ៊ុន សែលកាត ប៉ុណ្ណោះ។
លោក Hor Hab អគ្គនាយករងក្រុមហ៊ុន LG បានថ្លែងថា៖ "ក្រុមហ៊ុន សែលកាត ដែលជា ក្រុមហ៊ុនផ្ដល់សេវាទូរស័ព្ទ ជាទីទុកចិត្ត បំផុតនៅកម្ពុជា គឺជាដៃគូដ៏សក្ដិសម សម្រាប់ពាណិជ្ជនាម ក្រុមហ៊ុន LG ។ កិច្ចព្រមព្រៀងនេះនឹងឆ្លុះបញ្ជាំង ឲ្យឃើញថាយើង កំពុងធ្វើការយ៉ាង ជិតស្និទ្ធជាមួយគ្នា មិនត្រឹមតែនៅ ក្នុងការលក់ ឧបករណ៍បច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែក៏ដូចជា ក្នុងការណែនាំ នូវឧបករណ៍ បច្ចេកវិទ្យាថ្មីៗ ផ្សេងទៀតរបស់ យើងទៅ កាន់ទីផ្សារនិងការអភិវឌ្ឍ សម្រាប់កម្មវិធីផ្តល់ជូន ពិសេសនិង សកម្មភាពផ្សេងៗដែលសុទ្ធសឹង តែមាន ផលប្រយោជន៍ទៅវិញទៅមកបាន។ ខ្ញុំរំពឹងយ៉ាងមុត មាំលើកិច្ចសហប្រតិបត្តិការ និងលទ្ធផលវិជ្ជមាន ចំពោះកិត្តិនាម ក្រុមហ៊ុនទាំងពីរ និងអតិថិជនយើង។”
ឧបករណ៍បច្ចេកវិទ្យា LG បច្ចុប្បន្ននេះមានលក់នៅការិយាល័យកណ្តាលក្រុមហ៊ុន សែលកាត ដែលមាន ទីតាំងនៅតាមបណ្ដោយ មហាវិថីព្រះសីហនុ។ សម្រាប់ការិយាល័យ ផ្សេងទៀត នឹងមានដាក់ លក់ LG ឆាប់ៗនេះ។
អតិថិជនដែលមកកាន់ការិយាល័យកណ្តាលសែលកាតអាចរីករាយទទួលបានការ ផ្ដល់ជូនដូច ខាងក្រោម ចាប់ពីថ្ងៃនេះតទៅ។
បញ្ចូលអត្ថបទដោយ ម៉ា
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!