ម៉ូតូទំនើប Suzuki Impulse 2016 បង្ហាញវត្តមានលើទីផ្សារ

 
 

ភ្នំពេញ៖ ការរីកចំរើននៃបច្ចេកវិទ្យាបានជំរុញអោយក្រុមហ៊ុន នៃម៉ាកផលិតផលល្បីៗ លើពិភពលោក ជាពិសេស ក្រុមហ៊ុន ជប៉ុនបាន ប្រឹងប្រែងនាំយក នូវបច្ចេកវិទ្យាទំនើប ចុងក្រោយមកបំពាក់ លើផលិតផលរបស់ ខ្លួនមានជាអាទ៌ ឡាន ម៉ូតូ។ល។ ជាក់ស្តែង Suzuki Impulse ដែលជាប្រភេទ លេខអូតូ FI ស៊ីសាំងតិច កំលាំង១២៥សេសេ បាន បង្ហាញវត្តមាន កាលពីថ្ងៃទី ១៨ កញ្ញា ឆ្នាំ ២០១៥ ម្សិលមិញនេះតាមរយៈ ក្រុមហ៊ុនជប៉ុន Cambodia Suzuki Motor ប្រចាំប្រទេសកម្ពុជា សហការជាមួយ ដៃគូ ក្រុមហ៊ុន អូ អឹម ស៊ី។






Suzuki Impulse 2016

តើ Suzuki Impulse 2016 ទំនើបកំរិតណា? លោក Nobuo Kidokoro បានគូស បញ្ជាក់ចំនុចសំខាន់ៗ មួយចំនួនរបស់ Suzuki Impulse ដូចជាៈ ចង្កៀងមុខភ្លោះមានទំហំធំ ដែលចំលងម៉ូដែល តាមម៉ូតូ BURGMAN 650 ដែលរចនាប្រហាក់ ប្រហែលគ្នា ធ្វើអោយចង្កៀងមុខ Impulse 2016 មានលក្ខ​ណៈទំនើប ពន្លឺភ្លឺច្បាស់ ធន់ ប្រើប្រាស់បានយូរមិន ងាយស្រអាប់ ។


ម៉ាស៊ីនខ្លាំង១២៥សេសេ ប្រភេទ៤​តង់ ស៊ីឡាំង១ បំពាក់នូវប្រពន្ធ័រក្សាលំនឹងធ្វើអោយ ម៉ូតូមានលំនឹង នៅកំរិតល្បឿន ទាប និងធ្វើអោយម៉ូតូ មានដំណើរការរលូន នៅកំរិតល្បឿនខ្ពស់ ។ រាល់ការបង្កើន ល្បឿនធ្វើឡើងតាមរយៈខ្សែពាន ប្រភេទ CVT រឹងមាំប្រកបដោយ ទំនុកចិត្ត។ កាន់តែពិសេសម៉ូដែលេនេះ បំពាក់នូវប្រពន្ធ័ធ្វើ អោយម៉ាស៊ីនត្រជាក់ ឬ ហៅថា (SJCS) ដែលប្រពន្ធ័នេះ ប្រើប្រាស់ចំពោះតែ ប្រភេទម៉ូតូធំដូចជា Hayabusa ប៉ុណ្ណោះ។


(ប្រពន្ធ័ម៉ាស៊ីនប្រើខ្សែពាន CVT)  (ប្រពន្ធ័ធ្វើអោយម៉ាស៊ីនត្រជាក់ SJCS)  (ម៉ូតូធំប្រភេទ Hayabusa)

ក្រៅពីចំនុចពិសេសខាងលើ Suzuki Impulse 2016 នៅមានលក្ខណៈពិសេសៗជាច្រើនទៀត ។ បើចង់ជ្រាបច្បាស់ នឹងថាតើ Suzuki Impulse 2016 ស្អាត សង្ហារទំនើប ស៊ីវិល័យយ៉ាងណានោះ សូមអញ្ជើញ ទស្សនាស្ពតពាណិដ្ជកម្មទាំងអស់គ្នា៖

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម