តៅហ៊ូយក្ស ទម្ងន់ ៨តោន ផ្អើលប្រជាជន ចោមរោមទស្សនា

 
 

ចិន៖ តៅហ៊ូ ជាប្រភេទអាហារដែលពេញនិយមបំផុតរបស់ ជនជាតិចិន និងជុំវិញពិភពលោកផងដែរ ប៉ុន្តែជា ធម្មតា គេតែងតែ ធ្វើតៅហ៊ូ ក្នុងទំហំតូច ធម្មតាសម្រាប់ទទួលទានប៉ុណ្ណោះ ។

យ៉ាងណាមិញ ក្នុងព្រឹត្តិការណ៍ មួយដែល ប្រព្រឹត្តធ្វើឡើងក្នុងទីក្រុង Huainan ស្ថិតនៅក្នុងខេត្ត Anhui ប្រទេស ចិន បានធ្វើឲ្យកាន់ តែភ្ញាក់ផ្អើល ដោយការធ្វើ តៅហ៊ូទំហំយក្ស ដែលមានទម្ងន់រហូត ដល់ ៨ តោន ដែលធ្វើឲ្យ មានការទាក់ទាញ ប្រជាជនជាច្រើននាក់​ ចោមរោមទស្សនា ក្នុងកម្មវិធីនេះ និងចង់ភ្លក់រសជាតិ តៅហ៊ូយក្សដ៏ កម្រនេះ ផងដែរ។


ប្រជាជនជាច្រើននាក់​ ចោមរោមទស្សនា ក្នុងកម្មវិធីនេះ

តៅហ៊ូយក្សនេះ បានចូលរួមចម្អិនដោយ មនុស្ស៥០នាក់ និងចំណាយរយៈពេល ៧ម៉ោង ហើយ តៅហ៊ូនេះ មាន ប្រវែងបណ្តោយ ៣.៦៤ម៉ែត្រ ទទឹងប្រវែង៣.៦២ម៉ែត្រ និងមានកម្ពស់ ០.៤ ម៉ែត្រ ។

គួរបញ្ជាក់ដែរថា តៅហ៊ូយក្សនេះធ្វើឡើងក្នុងទីក្រុង Huainan គឺជាផ្ទះនៃតៅហ៊ូ ដែលទីនេះ ជាទីដែល តៅហ៊ូ ត្រូវ បានបង្កើតឡើងជាលើកដំបូងតាំង ពីក្នុងរាជវង្សហានខាងលិច (ឆ្នាំ២០៦មុនគ.ស ដល់ ឆ្នាំ ២៤នៃគ.ស ) ៕





ប្រជាជនជាច្រើននាក់​ ចោមរោមទស្សនា ក្នុងកម្មវិធីនេះ និង ភ្លក់រសជាតិតៅហ៊ូយក្ស

ប្រភព Chinadaily

ដោយ៖​ ទីន

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម