ក្រុមចោរ និងអភិបាល ស្រុកស្នួល ផ្ទុះអាវុធដាក់គ្នា ជិត១០គ្រាប់ ក្រោយចោរលួច សំងំក្នុងផ្ទះ អ្នកលក់មាស ប៉ងលួច ទ្រព្យសម្បត្តិ
ក្រចេះ៖ ជនសង្ស័យ២នាក់ ប្រដាប់ដោយកាំភ្លើងខ្លី មួយដើម និងអភិបាលស្រុកស្នួល លោក គង់ គឹមនី បានផ្ទុះអាវុធដាក់គ្នា ជិត១០គ្រាប់ នៅមុននេះបន្តិច នាយប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៥នេះ ខណ:ដែល ជនសង្ស័យ បានចូលទៅសម្ងំក្នុង ផ្ទះជនរងគ្រោះ រកស៊ីលក់មាស ដូរលុយ និងដាក់បញ្ចាំ ប៉ងលួចទ្រព្យសម្បត្តិ ក្នុងផ្សារស្នួល ស្ថិតនៅភូមិរោងចក្រ ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។
លោក គង់ គឹមនី អភិបាលស្រុកស្នួល បានប្រាប់អង្គភាព Fresh News មុននេះបន្តិចថា ខណ:ដែលលោក កំពុងអង្គុយហូបស៊ុប នៅក្នុងហាង មុខផ្ទះជនរងគ្រោះ ពេលនោះស្រាប់តែបុរសជាប្តី បានរត់ចេញមកក្រៅ ដោយស្រែកថាចោរៗ ហើយក្រុមចោរបានបាញ់មួយគ្រាប់ ជាការគំរាម ឭដូច្នោះលោកបានបាញ់ ចំនួន២គ្រាប់ឡើងលើជាការគំរាមវិញ តែពួកគេមិនព្រម ចេញនោះឡើយ។
លោកបានបន្តទៀតថា ក្រោយបាញ់២គ្រាប់ មិនព្រមចេញ ទើបលោកបាញ់ ៤គ្រាប់ទៀត ទើបក្រុមចោរ បានឆក់យក កន្ត្រកមួយលោតចេញទៅ តែក្នុងកន្រ្តកនោះ គឺមានតែប្លង់ដី ដែលគេដាក់បញ្ចាំតែប៉ុណ្ណោះ គ្មានទ្រព្យធំដុំអីទេ។
បើតាមលោក គង់ គឹមនី រៀបរាប់ថា មុនពេលកើតហេតុ ខណ:ជនរងគ្រោះបើកទ្វារចូលផ្ទះ ស្រាប់តែជនសង្ស័យទាំង២នាក់ បានសម្ងំ នៅក្នុងផ្ទះបាត់ទៅហើយ ប៉ុន្តែពិតជាសំណាងណាស់ ដែលក្រុមចោរមិនបានបាញ់ត្រូវ ពោលគឺបានវាយនិងដែក តែមិនរងរបួសធ្ងន់ធ្ងរនោះទេ។
ស្នងការនគរបាល ខេត្តក្រចេះ ឧត្តមសេនីយ៌ លន់ សុផាត បានបញ្ជាក់ថា ខណ:ជនសង្ស័យ កំពុងធ្វើសកម្មភាពនោះ ក៏បង្កការភ្ញាក់ផ្អើល ហើយកម្លាំងនគរបាលរបស់ឈរ ជើងនៅក្បែរនោះ បានចេញជួយអន្តរាគមន៏ភ្លាមៗ។
បច្ចុប្បន្នកម្លាំងនគរបាល និងអាវុធហត្ថជាច្រើននាក់ បាននិងកំពុងតាមចាប់ ក្រុមចោរទាំងនេះ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!