បុរសមិនស្គាល់ អត្តសញ្ញាណ ម្នាក់ចង.ក ធ្វើអត្តឃាត នៅលើដើមអំពិល ក្នុងបរិវេណ សាលាស្រុកម៉ាឡៃ
ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់មិនត្រូវបាន គេស្គាល់អត្តសញ្ញាណ ត្រូវបានក្មេងប្រុសម្នាក់ ប្រទះឃើញចង.កស្លាប់នៅលើដើមអំពិល កាលវេលាម៉ោង១១ និង៣០នាទីព្រឹក ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៥ ក្នុងបរិវេណសាលាស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ត្រី អៀម រីម អធិការនគរបាលស្រុកម៉ាឡៃ បានឲ្យដឹងថា បុរសដែលចង.ក ធ្វើអត្តឃាតនៅលើដើមអំពិលនេះមិនត្រូវបានគេស្គាល់ អត្តសញ្ញាណនោះទេ ជននេះមានសប្បុរសណ្តែកបាយ កំពស់១,៦៥ម៉ែត្រ អត់ពាក់អាវ ស្លៀកខោខ្លីត្រឹម ក្បាលជង្គង់ពណ៌ផ្ទៃមេឃ ត្រូវបានក្មេងប្រុសម្នាក់អាយុ ១២ឆ្នាំប្រទះឃើញសព ប្រើក្រម៉ាចង.កនៅលើដើមអំពិល ក្នុងសាលាស្រុក រួចក៏បានរាយការណ៍ ប្រាប់សមត្ថកិច្ច ។
លោកអធិការបានបញ្ជាក់ថា តាមការត្រួតពិនិត្យសាកសព គឺចង.កធ្វើអត្តឃាតពិតមែន ព្រោះនៅលើដងខ្លួនគ្មានស្លាកស្នាមអ្វីនោះទេ ក្រៅពីស្នាម.ករឹតដោយក្រម៉ា ។ សពត្រូវបានអាជ្ញាធរស្រុក រួមជាមួយសមត្ថកិច្ច នគរបាលស្រុក ដឹកយកទៅរៀបចំធ្វើបុណ្យ តាមប្រពៃណីនៅវត្តរតនៈម៉ាឡៃ ក្នុងឃុំម៉ាឡៃ ចំពោះធាតុរក្សាទុកនៅក្នុងវត្ត ។
ជាមួយគ្នានោះដែរ លោកអធិការនគរបាល ស្រុកម៉ាឡែសូមអំពាវនាវ បើមានបងប្អូនណា បាត់សមាជិកក្រុមគ្រួសារ សូមមកទំនាក់ទំនងនៅ អធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!