ចាប់ខ្លួន ពិ​ធី​ករ​តាម​ហាង​ម្នាក់ នៅ​ក្រុង​ព្រះ​សីហនុ រក​ឃើញ​ថ្នាំ​ញៀន​៦កញ្ចប់

 
 

ព្រះសីហនុ៖ កម្លាំងនគរបាល ការិយាល័យ ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាន នគរបាល ខេត្តព្រះសីហនុ នៅវេលាម៉ោង ១២:៣០នាទី យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៥ បានឃាត់មុខសញ្ញាជួញដូរគ្រឿងញៀនម្នាកជាពិធីករ តាមហាង ស្ថិតនៅម្តុំចំការចេក ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដោយរកឃើញថ្នាំញៀន ៦កញ្ចប់ ព្រមទាំងវត្ថុតាងមួយទៀត។

លោក តាក សារិទ្ធ នាយការិយាល័យ ប្រឆាំងគ្រឿងញៀន ខេត្តព្រះសីហនុ បានបញ្ជាក់ថា ជនសង្ស័យមានឈ្មោះ កេត សេរីវុទ្ធី អាយុ៤០ឆ្នាំ ស្រុកកំណើត នៅស្រុករមាសហែក ខេត្តស្វាយរៀង ហើយបច្ចុប្បន្ន គ្មានទីលំនៅពិតប្រាកដ ។

នាយការិយាល័យរូបនេះ បានបញ្ជាក់ថា ក្រោយទទួលបានព័ត៏មាន ស្តីអំពីមុខសញ្ញា ជួញដូរគ្រឿងញៀននោះ ការិយាល័យជំនាញ បានសុំគោលការណ៏ណែនាំ និងបទបញ្ជាពីស្នងការនគរបាលខេត្ត រហូតចុះ បង្ក្រាប និងចាប់ខ្លួនតែម្តង។

ក្រោយការឃាត់ខ្លួន និងរកឃើញថ្នាំញៀន ៦កញ្ចប់ ព្រមទាំងសម្ភារ:មួយចំនួនទៀតនោះ ជនសង្ស័យ ត្រូវបាននាំខ្លួន ទៅសួរនាំ និងឃុំជាបណ្តោះអាសន្ន នៅការិយាល័យ ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាល ខេត្តដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការតាមនីតិវិធី៕


ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម