ចៅក្រមផ្តន្ទាទោស ​ជនសង្ស័យទះ​កំភ្លៀង សិស្សស្រី​ដាក់ពន្ឋនាគារ មួយឆ្នាំ​ តែអនុវត្តន៍ទោស៣ខែ

 
 

រាជធានីភ្នំពេញ ៖ ​ទីបំផុតទៅជនសង្ស័យឈ្មោះ​ ទេព ឃួន អាយុ៤៩ឆ្នាំ ​ដែលប្រើហិង្សាទះកំភ្លៀង​ទៅលើសិស្សស្រីដែល​មានទំនាស់ជាមួយ​កូនស្រីរបស់ខ្លួន​នៅក្នុង​វិទ្យាល័យ ជា ស៊ីម នោះ ​បានត្រូវចៅក្រមជំនុំជម្រះ​សាលាដំបូងរាជធានីភ្នំពេញ ​លោក លាង សំណាប់ ​នៅប៉ុន្មាននាទីមុននេះ ​បានប្រកាស​សាល​ក្រមផ្តន្ទាទោស ដាក់​ពន្ឋនាគារមួយឆ្នាំ ​ប៉ុន្តែអនុវត្តន៍ទោសក្នុង​ពន្ឋនាគារ៣ខែ ​និងពិន័យជាបា្រក់២លាន​រៀល ​ពីបទហិង្សា​ដោយចេតនា ។

គួរបញ្ជាក់ថា​ ជនសង្ស័យបានប្រព្រឹត្ត​ អំពើហិង្សាកាលពីរសៀល ថ្ងៃទី​កាលពីថ្ងៃទី០១ ​កក្កដា ២០១៥ និង ​ត្រូវបានសមត្ថកិច្ច​ឃាត់ខ្លួននៅថ្ងៃដដែលនោះ ​ក្រោយមកក៍បាន​សម្រេច​ឃុំខ្លួន​ដាក់ពន្ឋនាគារបណ្តោះអាសន្ននៅថ្ងៃទី០៣ កក្កដា ២០១៥ ។ យ៉ាងណាក៍ដោយ ​នៅប៉ុន្មានថ្ងៃក្រោយមកទៀត ​ក្រុមគ្រួសារជនរងគ្រោះ បានពាក្យបណ្តឹងវិញ បន្ទាប់ពីទទួលសំណង​ជំងឺចិត្តនោះរួចមក ។


ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម