Angelina Jolie ផលិតរឿង ឲ្យកូនប្រុសចិញ្ចឹម សញ្ជាតិខ្មែរសម្តែង ព្រោះចង់ឲ្យគេ ដឹងពីប្រវត្តិសាស្ត្រខ្មែរ

 
 

សហរដ្ឋអាមេរិក៖ តារាស្រីហូលីវូដ ដែលជាបុគ្គលមានឥទ្ធិពល និងជាម្ចាស់ពានរង្វាន់ អូស្កា នាង Angelina Jolie ត្រូវបានគេរាយការណ៍ថា នាងបានផ្តល់ឱកាស ឲ្យកូនប្រុសចិញ្ចឹម ដែលមានសញ្ជាតិខ្មែរ របស់ខ្លួន ក្លាយជាតួសម្តែង (និយាយផ្ទាល់) ជាលើកដំបូង ក្នុងរឿងមួយ ស្តីពីរបបខ្មែរក្រហម ក្នុងពេលឆាប់ៗនេះ។

អតីតក្មេងប្រុស កំព្រាឪពុកម្តាយ សញ្ជាតិខ្មែរ Maddox អាយុ ១៤ឆ្នាំ ត្រូវបានម្តាយចិញ្ចឹម ជាតារាហូលីវូដ នាង Angelina Jolie សំរេចឲ្យដើរតួសម្តែង ក្នុងខ្សែភាពយន្តខ្នាតធំ របស់ផលិតកម្ម Netflix ដែលមានចំណងជើងថា "First They Killed My Father" (ដំបូងពួកគេសំលាប់ឪពុកខ្ញុំ) ដែលជារឿងមួយ ស្តីពីសោដនាដកម្ម ក្នុងរបប វាលពិឃាតខ្មែរក្រហម។


ក្មេងប្រុស Maddox

បើតាមប្រភពជិតស្និទ្ធ ជាមួយនាង Jolie បានបង្ហើប ឲ្យដឹងថា ក្តីស្រមៃរបស់ Maddox ដែលចង់ក្លាយ ជាតារាសម្តែងម្នាក់ បានក្លាយជាការពិតហើយ ហើយសព្វថ្ងៃនេះ Maddox ក៏កំពុងតែ អានសៀវភៅ ដែលមានចំណងជើងថា First They Killed My Father ដែលជាមូលដ្ឋាន នៃខ្សែភាពយន្ត First They Killed My Father" និងរបៀបនិយាយស្តី ភាសាកុន ផងដែរ។

គួរបញ្ជាក់ផងដែរថា Maddox ត្រូវបាននាង Angelina Jolie ទទួលយកមកចិញ្ចឹម ជាកូនស្របច្បាប់ ពីមជ្ឍមណ្ឌលកុមារកំព្រាមួយ នៅកម្ពុជា កាលពីឆ្នាំ ២០០២ ហើយ Maddox ធ្លាប់បានសម្តែង ជាតួអង្គ ក្នុងរឿង "World War Z" ជាមួយឪពុកចិញ្ចឹម របស់ខ្លួន គឺលោក Brad Pitt ម្តងរួចទៅហើយ ប៉ុន្តែក្នុងរឿងនោះ គេមិនមានប៉ារ៉ូល ត្រូវនិយាយស្តី នោះទេ។

នាង Angelina Jolie បាននិយាយថា «ខ្ញុំ និង Maddox បានរៀបចំ ភាពយន្តមួយ ហើយពួកយើង នឹងនៅជាប់ ជាមួយគ្នា ក្នុងការស្វែងយល់ អំពីប្រទេសនេះ។ គាត់មានអាយុ ១៤ឆ្នាំ នៅសប្តាហ៍នេះហើយ វាជារឿងសំខាន់ណាស់ ដែលត្រូវឲ្យគាត់ បានដឹងអំពីដើមកំណើត និង គាត់ជានរណា។ គាត់ជាកូនរបស់ខ្ញុំ ប៉ុន្តែគាត់ក៏ជាកូន របស់កម្ពុជា ដូចគ្នា»។

នាងបាននិយាយទៀតថា «ក្តីប្រាថ្នារបស់ខ្ញុំ គឺចង់ចែករំលែកនូវអ្វី ដែលជារឿងពិត ក៏ដូចជាផ្តល់នូវ កំលាំងចិត្ត និងសេចក្តីថ្លៃថ្នូរ ទៅដល់គ្រប់ប្រជាជនកម្ពុជា ទាំងអស់»៕


នាង Angelina Jolie និងស្វាមី លោក Brad Pitt



ប្រភព Lollipopsg

ដោយ លូហាន

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម