វីដេអូរំជួលចិត្ត ក្មេងស្រីអាយុ៦ឆ្នាំ សុំឲ្យឪពុកម្តាយ ដែលលែងលះ មកធ្វើជាមិត្តនឹងគ្នា

 
 

កាណាដា៖ ពាក្យសំដីអង្វរ.កប៉ុន្មានម៉ាត់ របស់ក្មេងស្រីតូចម្នាក់ បានធ្វើឲ្យមានការភ្ញាក់ផ្អើល និងអាណិតអាសូរយ៉ាងខ្លាំង ពីសំណាក់មនុស្សម្នាទូទៅ បន្ទាប់ពីរូបនាងសុំឲ្យម្តាយឪពុក ដែលទើបលែងលះ ធ្វើជាមិត្តភក្តិនឹងគ្នា។


កុមារី Tianaកំពុងនិយាយពន្យល់ម្តាយ

រឿងរ៉ាវនេះបានធ្វើឲ្យមានការ ចាប់អារម្មណ៍ បន្ទាប់ពី អ្នកនាង Cherish Sherry ត្រូវជាម្តាយ រស់នៅ ស្រុក Surrey ប្រទេសកាណាដា បានបង្ហោះវីដេអូ កូនស្រី របស់នាងឈ្មោះ Tiana នៅលើ បណ្តាញសង្គម ហ្វេសប៊ុក។ វីដេអូណែនាំ ដល់ឪពុកម្តាយរបស់ កុមារី Tiana មានរយៈពេលប្រមាណ ៣នាទី ត្រូវគេចុចមើលជាង ៦លានដង ក្រោយពេលបង្ហោះរួចមក។

ក្រោយពេលការបែកបាក់ចែកផ្លូវគ្នា រវាងម្តាយឪពុក កុមារី Tiana អាយុ៦ឆ្នាំ បាននាំម្តាយរបស់នាងចូលក្នុងផ្ទះ រួចអង្គុយនៅលើជណ្តើរ សុំឲ្យម្តាយកុំឈ្លោះគ្នាជាមួយអតីត ឪពុកនាង តទៅទៀត។ 

កុមារី Tiana បាននិយាយនៅក្នុងវីដេអូនោះថា៖ “ម៉ាក់! តើម៉ាក់ត្រៀមខ្លួនរួចរាល់នឹងធ្វើជា មិត្តរបស់ប៉ាទេ?” ម្តាយរបស់នាងឆ្លើយថា “ចាស!”។ Tiana បន្ត៖ “កូនមិនមែនចង់បង្ខំអ្នកទាំងពីរទេ តែគ្រាន់ចង់ឲ្យម៉ាក់នឹងប៉ាធ្វើមិត្តនឹងគ្នា។ បើសិនកូនអាចធ្វើវាបាន នោះកូនគិតថាពួកយើង ក៏អាចធ្វើវាទៅរួចដែរ។ កូនកំពុងព្យាយាមឲ្យអស់ពីលទ្ធភាព ឲ្យអស់ពីចិត្ត ចង់ឲ្យប៉ា និងម៉ាក់ធ្វើជាមិត្តល្អនឹងគ្នា ចង់ឲ្យមនុស្សរាល់គ្នាធ្វើជាមិត្តនឹងគ្នា កូនចង់ឲ្យមនុស្សរាល់គ្នា អាចញញឹមបាន។ កូនគ្រាន់តែចង់ឲ្យអ្វីគ្រប់យ៉ាងបានល្អឡើងវិញ តាមដែលអាចធ្វើទៅបានប៉ុណ្ណោះ! អ្វីដែលកូនចង់បាន មានតែប៉ុណ្ណឹងទេ...”។

ក្រោយទទួលបានការណែនាំពី កូនស្រីខ្លួនឯងរួចហើយ អ្នកនាង Cherish បានអរគុណទៅកូន រួចអ្នកទាំងពីរក៏ឱប និងថើបគ្នា។ នាង Cherish ដែលកំពុងធ្វើការងារ ២កន្លែងផ្សេងគ្នា បានសរសេរនៅលើហ្វេសប៊ុកថា អរគុណចំពោះអ្នករាល់គ្នាដែល បានផ្ញើសារល្អៗដល់កូនស្រី របស់នាង ហើយនាង ក៏សុំការអធ្យាស្រ័យដែលមិនមាន ពេលវេលាគ្រប់គ្រាន់ដើម្បីឆ្លើយតាម សារនីមួយៗ៕


នាងចង់ឲ្យម្តាយឪពុកដែលបែកបាក់ធ្វើជាមិត្តនឹងគ្នា

កុមារី Tiana និងម្តាយរបស់ខ្លួន

ប្រភព៖ បរទេស

ដោយ៖ រ័ត្ន

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម