រូបភាពឪពុក កាន់ឆ័ត្រឲ្យកូន ទាំងខ្លួនទទឹកជោគ កំពុងចាក់ដោតអារម្មណ៍ អ្នកប្រើអ៊ីនធឺណែត
អាមេរិក៖ រូបភាពមួយសន្លឹក ដែលបង្ហាញពីឪពុកម្នាក់ កំពុងតែកាន់ឆ័ត្រឲ្យកូនប្រុស ពេលមេឃកំពុងតែបង្អុលភ្លៀងមួយមេយ៉ាងធំ នៅលើដងវិថី ខណៈដែលឪពុករូបនោះ បានទទឹកខ្លួនជោគ បាននិងកំពុងតែចាក់ដោតអារម្មណ៍អ្នកនិយមលេងអ៊ិនធឺណែតរាប់លាននាក់ បន្ទាប់ពីបែកធ្លាយកាលពីអាទិត្យមុន។
តាមសេចក្តីរាយការណ៍បានឲ្យដឹងថា រូបភាពនោះត្រូវគេលួចថតបាន នៅថ្ងៃទី ១០ កញ្ញា នេះឯង នៅលើដងវិថី Queens ក្នុងទីក្រុងញ៉ូយ៉ក សហរដ្ឋអាមេរិក ហើយក៏ត្រូវបានចែកចាយជាសាធារណៈ តាមវេបសាយជាច្រើនដែលដាក់ចំណងជើងថា “លោកឪពុក” ។ ក្រោយមក ឪពុករូបនោះ ត្រូវបានគេស្គាល់ថាឈ្មោះ Liu Qiao ជាអ្នកគ្រប់គ្រងនៅក្រុមហ៊ុន JPMorgan Chase ដោយលោកតែងតែទៅទទួលកូនប្រុស អាយុ ៤ឆ្នាំ ឈ្មោះថា Liu Ruozhuo ពីសាលាមត្តេយ្យ នៅ Flushing ម៉ោងប្រាំល្ងាច ជារៀងរាល់ថ្ងៃ បន្ទាប់ពីលោកចេញពីធ្វើការ។
ជាមួយគ្នានេះដែរ អ្នកលេងអ៊ិនធឺណែតជាច្រើនបានចោទសួរលោកថា ហេតុអ្វីបានជាលោកមិនកាន់ដៃកូន ប្រុសរបស់លោកអញ្ចឹង? តែលោកក៏បានឆ្លើយតបវិញដែរថា តាមទស្សនៈរបស់ឪពុកម្តាយ គាត់ចង់ឲ្យកូន របស់គាត់មានលទ្ធភាពដោះស្រាយបញ្ហាដោយខ្លួនឯង ដូច្នេះគាត់មិនកាន់ដៃ ឬក៏ជួយកាន់កាតាបឲ្យកូន នោះទេ។ លោក Liu បន្ថែមទៀតថា គាត់និងប្រពន្ធរបស់គាត់ តែងតែផ្តល់នូវអ្វីៗដែលល្អបំផុតទៅកូនប្រុស ដោយលើកទឹកចិត្តឲ្យគេរៀន ព្យាណូ ស្គរ និងតៃក្វាន់ដូ ថែមទៀតផង។ ហើយពួកគេក៏សង្ឃឹមថា កូនរបស់ពួកគេនឹងអាចរកចំណង់ចំណូលចិត្ត និងស្វែងរកអ្វីដែលល្អសម្រាប់ជីវិតរបស់គេ នាពេលក្រោយទៀត។
គួរបញ្ជាក់ផងដែរថា លោក Liu កើតនៅក្នុងឆ្នាំ ១៩៨០ ក្នុងទីក្រុង ធានជីង ប្រទេសចិន។ បន្ទាប់ពីលោក បញ្ចប់ការសិក្សា នៅសាកលវិទ្យាល័យ ណានជីង ក្នុងឆ្នាំ ២០០៣ ហើយគាត់ក៏ទៅធ្វើការនៅក្រសួងពាណិជ្ជកម្ម ក្នុងប្រទេស ចិន។ ក្រោយមក គាត់ក៏ធ្វើជាអ្នកការទូតខាងពាណិជ្ជកម្ម អស់រយៈពេល ៣ឆ្នាំ នៅក្នុង ប្រទេសអាហ្វ្រិកខាងត្បួង។ ហើយក្នុងឆ្នាំ ២០០៨ គាត់ក៏បានប្តូរមកប្រទេសអង់គ្លេស និងបានចាប់ផ្តើមធ្វើការនៅក្នុង ក្រុមហ៊ុន JPMorgan Chase ប៉ុន្តែប្រពន្ធរបស់គាត់ ចង់ទៅរស់នៅសហរដ្ឋអាមេរិក ក៏ស្នើក្រុមហ៊ុនទៅធ្វើការ នៅទីនោះតែម្តងទៅ៕
ប្រភព៖ បរទេស
ដោយ ឌី
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!