ទឹកជំនន់សម្លាប់ មនុស្ស២នាក់ នៅបាត់ដំបង

 
 

ភ្នំពេញ ៖ គ្រោះធម្មជាតិ ទឹកជំនន់ ដែលបានកើតឡើង យ៉ាងគំហុកនៅក្នុង រយៈពេលប៉ុន្មានថ្ងៃចុង ក្រោយនេះ នៅខេត្តបាត់ដំបង បានសម្លាប់ប្រជាពលរដ្ឋនៅទូទាំងខេត្តចំនួន២នាក់។

ខេត្តនេះ មានស្រុក៥បានទទួលគ្រោះធ្ងន់ធ្ងរ គឺមានស្រុកសង្កែ បវិល ភ្នំព្រឹក កំរៀង រតនមណ្ឌល។

លោកកែវ វី នាយខុទ្ទកាល័យ និងជាអនុប្រធាននាយកដ្ឋាន ព័ត៌មាននៃគណៈកម្មាធិការជាតិ គ្រប់គ្រង គ្រោះមហន្ដរាយ បានមានប្រសាសន៍ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៥ថា អ្នកដែលស្លាប់នោះ មានមនុស្សចាស់ម្នាក់អាយុជាង៨០ឆ្នាំ នៅស្រុកសង្កែ បានស្លាប់ កាលពីថ្ងៃទី១៩កញ្ញា ។ ចំណែកក្មេងស្រីម្នាក់ អាយុ១៣ឆ្នាំនៅស្រុកបវិល បានស្លាប់កាលពីថ្ងៃទី២០ កញ្ញា ។

លោកថា ដោយសារតែសន្ទុះនៃទឹកបានបាក់ទំលុះជាខ្លាំង បានធ្វើឲ្យអាជ្ញាធរមូលដ្ឋាន មានភាពមមាញឹក ជាខ្លាំងក្នុងការជួយរំដោះប្រជាពលរដ្ឋទៅទីទួលមានសុវត្ថិភាព។

នាយខុទ្ទកាល័យរូបនេះ បន្ថែមថា នៅក្នុងខេត្តទាំងមូលមានផ្ទះលិចទឹកជាង១ពាន់ខ្នង ហើយជន្លៀស ប្រជាពលរដ្ឋមកទីទួលសុវត្ថិភាពជាង៩០គ្រួសារ សម្រាប់ដំឡូងមីបានខូចខាតជិត២ពាន់ហិកតា៕

 

ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម