ចោរ​ចូល​ផ្ទះ​លួច​ម៉ូតូ​ និង​ទូរស័ព្ទ​២​គ្រឿង ព្រឹក​ឡើង​តាម​រក​ម៉ូតូ ​ឃើញ​វិញ​តាម​ប្រព័ន្ធ GPS

 
 

រាជធានី​ភ្នំពេញ ៖ ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ​១​គ្រឿង​ដែល ​បាន​បាត់​កាលពី​យប់ ត្រូវ​បាន​ម្ចាស់ និង​សមត្ថកិច្ច​តាមរ​កតាម​រយៈ​ប្រព័ន្ធ GPS ប្រទះ​ឃើញ​នៅ​ក្នុង​បន្ទប់​ផ្ទះ ​ជួល​មួយ​កន្លែង និង​ម៉ូតូ​៣​គ្រឿង​ផ្សេង​ទៀត ដែល​ជា​របស់​ជនសង្ស័យ​ ជា​មុខសញ្ញា​ចោរ​ដៃ​ស្អិត​លួច​យ៉ាង​សកម្ម​ម្នាក់​ មាន​រហ័ស្ស​នាម​ថា «​អា​ស្វា​» នៅ​ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ ចំណែក​ជនសង្ស័យ​រត់គេច​ខ្លួន​ បាត់​នៅ​ពេល​ដែល​ជន​រង​គ្រោះ និង​កម្លាំង​មាន​សមត្ថកិច្ច​ចុះ​ទៅ​ដល់ ។ ហេតុការណ៍​នេះ​បាន​បង្ក ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ កាលពី​វេលា​ម៉ោង​៨ និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០១៥ នៅ​ក្នុង​បន្ទប់​ផ្ទះ​ជួល​គ្មាន​ លេខ​មួយ​កន្លែង​ស្ថិត​នៅ​ក្នុង​សង្កាត់ ​ផ្សារ​ដើម​ថ្កូវ ខណ្ឌ​ចំកា​មន ។

តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី ​នគរ​បាល​ម្នាក់​បាន​ប្រាប់​ឱ្យ​ដឹង​ថា ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ព៌​ណ​ខ្មៅ ស៊េរី​ឆ្នាំ​២០០៦ ពាក់​ស្លាក​លេខ ព្រៃវែង ១C-៣៧៤០ ត្រូវ​បាន​ម្ចាស់​តាម​រក​ឃើញ​ តាម​រយៈ​ប្រព័ន្ធ GPS នៅ​ក្នុង​បន្ទប់​ផ្ទះ​ជួល​មួយ​កន្លែង​ខាងលើ​ ដែល​ចោរលួច​បាន​កាលពី​យប់ ហើយ​យក​ទៅ​លាក់​ទុក ​នៅ​ក្នុង​បន្ទប់​ជួល​របស់​ខ្លួន ។ ជន​រង​គ្រោះ​មានឈ្មោះ អ៊ុ​ក សំខាន់ អាយុ​៣២​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ប្តី​ជា​ជនជាតិ​បរទេស ស្នាក់​នៅផ្ទះ​លេខ​២២៧ ផ្លូវ​លេខ​៦៣ ក្នុង​សង្កាត់​បឹង​កេងកង ខណ្ឌចំការមន ត្រូវ​បាន​ចោរ​ឡើង​របង​ផ្ទះ​ចូល​ទៅ​លួច ​យក​បាត់​ម៉ូតូ​១​គ្រឿង​ខាងលើ រួម​ទាំង​ទូរស័ព្ទ​ដៃ​ចំនួន​២​គ្រឿង និង​លុយ​២០០​ដុល្លារ​អា​មេ​រិ​ក ​ទៀត​ផង​កាលពី​វេលា​ម៉ោង ​ប្រហែល៤​ទៀប​ភ្លឺ ថ្ងៃ​ទី​២១ កញ្ញា ២០១៥នេះ ។

តាម​ប្រភព​ដដែល​ បាន​ប្រាប់​បន្ត​ទៀត​ថា នៅ​យប់​កើតហេតុ​នារី​រង​គ្រោះ ​បាន​ចត​ម៉ូតូ និង​ចាក់សោ​ទុក​យ៉ាង​ត្រឹមត្រូវ​ដូច​សព្វមួយដង ​នៅ​ខាងក្រោម​ផ្ទះ រួច​ហើយ​ក៏​ឡើង​ទៅ​សម្រាន្ត​នៅ​ខាងលើ ។ លុះ​ព្រឹក​ឡើង​ម៉ោង ​ប្រហែលជា​ជាង​៥​ព្រឹក ក៏​បាន​ភ្ញាក់​ពី​ដំណេក ​ចេញ​មក​ក្រៅ​ក៏​បានឃើញ​ទ្វាររបង​ផ្ទះ ​របស់​ខ្លួន​បើកចំហ និង​បាត់​ម៉ូតូ​ដែល​ចត​នៅ​ខាងក្រៅ​នោះ ក៏​មានការ​ភ្ញាក់ផ្អើល​កើតឡើង និងរ​ត់ទៅ​ដាក់​ពាក្យបណ្តឹង ​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​បឹង​កេង កង​ទី​១​ភ្លាម​ៗ ។

ករណី​ចោរ​ឡើង​របង​ចូល​ផ្ទះ​លួច​ម៉ូតូ​ មួយ​គ្រឿង​ដែល​ភ្ជាប់​ប្រព័ន្ធ GPS យក​ទៅ​បាត់ រួម​ទាំង​ទូរស័ព្ទ​ដៃ​ចំនួន​២​គ្រឿង និង​លុយ​២០០​ដុល្លារ ហើយ​លួច​យក​ទាំង​កូនសោរ​ របង​ទ្វារ​ទៅ​បាត់​កាលពី​យប់​នោះ លុះ​ព្រឹក​ឡើង​ម្ចាស់ផ្ទះ រួម​ទាំង​កម្លាំង​នគរបាល​ ប៉ុស្តិ៍​បឹង​កេងកង​ទី​១​បាន​តាមរ​ក តាម​រយៈ​ប្រព័ន្ធ GPS រក​ឃើញ​ម៉ូតូ​របស់​ជន​រង​គ្រោះ ដែល​ត្រូវ​ជនសង្ស័យ​កាច់​ ស្លាក​លេខ​ចេញ រួម​ទាំង​ម៉ូតូ​៣​គ្រឿង​ទៀត​នៅ​ក្នុង​ បន្ទប់​ជួល​ខាងលើ​នេះ​តែ​ម្តង ចំណែក​បុរស​ជា​ជនសង្ស័យ​ដែល ​គេ​ស្គាល់​រហ័ស្ស​នាម​ថា «​អា​ស្វា​» បាន​រត់គេច​ខ្លួន​បាត់ ។

ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ដែល​បាន​រក​ឃើញ​ តាម​រយៈ​ប្រព័ន្ធ GPS នោះ​ត្រូវ​បាន​កម្លាំង ​នគរបាល​ប៉ុស្តិ៍​បឹង​កេងកង​ទី​១ ប្រគល់​ឱ្យ​នារី​រង​គ្រោះ​វិញ ចំណែកឯ​ម៉ូតូ​៣​គ្រឿង​ទៀត​ ត្រូវ​បាន​យក​ទៅ​រក្សា​ទុក​នៅ ​អធិដ្ឋាន​នគរបាល​ខណ្ឌចំការមន ដើម្បី​ធ្វើការ​ស្រាវជ្រាវ​រក​ម្ចាស់​ ដែល​បាន​បាត់​ជា​បន្ត​ទៅ​ទៀត ៕




ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម