ចោរមួយក្រុម ចូលប្លន់ផ្ទះវេរលុយវីង និងស្ថានីយប្រេងឥន្ធនៈ មួយកន្លែងផ្អើល ប៉ូលីសប៉េអឹម ទាំងយប់
ខេត្តកំពង់ស្ពឺ ៖ ក្រុមចោរប្រដាប់អាវុធមួយក្រុម បានចូលទៅបាញ់ប្លន់ម្ចាស់ ស្ថានីយប្រេងឥន្ធនៈ និងវេរលុយវីងមួយកន្លែងយកលុយមួយចំនួនធំ ព្រមទាំងខ្សែ.កបីខ្សែ ហើយគេចខ្លួន បាត់ដោយសុវត្ថិភាព កាលពីម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី២២ កញ្ញា ២០១៥ ស្ថិតក្នុងភូមិរំលេច ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បណ្តាលឱ្យផ្អើលដល់សមត្ថកិច្ចប៉ូលិស និងប៉េអឹមចុះទៅអន្តរាគមន៍ទាំងយប់ ។
សមត្ថកិច្ចបានឱ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ ឡេង រដ្ឋា ភេទប្រុស អាយុ៤៨ឆ្នាំ និងកូនស្រីដែលរងរបួសឈ្មោះ ឡេង នៃអ៊ីម អាយុ១៩ឆ្នាំ ជាសិស្ស ។
តាមការរៀបរាប់របស់ កូនស្រីម្ចាស់ផ្ទះបានឱ្យដឹងថា មុនពេលកើតហេតុ ពេលឪពុករបស់នាងរៀបចំ បិតទ្វារការ៉ាស់ សាំង ណាមួយផ្ទះនាងក៏មានបើកវីងវេរលុយផង ព្រោះយប់ទៅហើយ ពេលនោះស្រាប់តែលេចមុខជនសង្ស័យ៣នាក់ ប្រដាប់ដោយកាំភ្លើងវែងខ្លី ជាច្រើនដើម បានចូលមកបាញ់គំរាម និងភ្ជង់ប្លន់យកទ្រព្យសម្បត្តិ របស់ឪពុកនាង តែចៃដន្យឪពុក និងម្តាយនាងបានរត់គេចខ្លួនរួច នៅសល់នាងដែលនៅលើ ផ្ទះពេលលឺសូរសំឡេងគ្រាប់កាំភ្លើង ក៏រត់ចុះមកដី ក៏ត្រូវក្រុមចោរបាញ់សំដៅនាងមួយគ្រាប់ តែសំណាងល្អគ្រាប់គ្រាន់តែ ត្រូវបញ្ឆិតឆ្អឹងខ្នងផ្នែកខាងក្រោយ បណ្តាយឱ្យរងរបួសស្រាល ។ ក្រោយមកក្រុមចោរបានចូលទៅ ក្នុងផ្ទះរើកកាយយកទ្រព្យ សម្បត្តិឪពុកម្តាយនាង ហើយគេចខ្លួនបាត់អស់ទៅ ។
លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបានឱ្យដឹងថា ករណីប្លន់នេះ គឺក្រុមចោរយកបានលុយខ្មែរ៣៥លានរៀល លុយដុល្លារ២៥០០ដុល្លារ ព្រមទាំងខ្សែ.កផ្លាកទីន ៣ខ្សែទម្ងន់១ដំឡឹង ។ ក្នុងហេតុការណ៍ប្លន់នេះ ក្រុមចោរបានបាញ់អស់៥-៦គ្រាប់ ដោយបន្សល់ទុកនូវ សំបកកាទូសនៅកន្លែងកើតហេតុផងដែរ ក្នុងនោះបណ្តាលឱ្យកូនស្រី ម្ចាស់ផ្ទះម្នាក់រងរបួសលើចង្កេះ ផ្នែកខាងក្រោយផងដែរ ។ ក្រោយពេលកើតហេតុ បងប្អូន និងក្រុមគ្រួសារបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យខេត្តទាំងយប់ ។
ពេលនេះសមត្ថកិច្ចកងរាជអាវុធហត្ថ និងនគរបាលព្រហ្មទណ្ឌខេត្ត កំពុងចុះទៅអន្តរាគមន៍ តាមចាប់ខ្លួនក្រុមចោរដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!