សង្ស័យបែកថ្នាំ រត់ទៅលោតពី លើស្ពានអាកាស ស្ទឹងមានជ័យរបួសធ្ងន់
រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវបាន គេសង្ស័យថាបែកថ្នាំ បានរត់តាមផ្លូវហើយ ស្រែកថា ជួយផង ! ជួយផង ! ហើយរត់ឡើងស្ពានអាកាស ស្ទឹងមានជ័យលោតប៉ងសម្លាប់ខ្លួន តែសំណាងល្អគ្រាន់តែសន្លប់ និងបែកមុខបែកមាត់ប៉ុណ្ណោះ ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩ និង២០នាទីយប់ ថ្ងៃទី២២ កញ្ញា ២០១៥ នៅចំណុចស្ពានអាកាសស្ទឹងមានជ័យ ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។
ប្រភពពីអ្នកដែល បានឃើញហេតុការណ៍បានឱ្យដឹងថា មុនពេលកើតហេតុគេបុរសម្នាក់ នេះរត់ផងស្រែកផងថា ជួយផង ! ជួយផង ៗៗៗ ! បន្ទាប់មករត់បម្រុងចូលរថយន្ត កុងតឺន័រតែត្រូវរថយន្តកុងតឺន័រ ចាប់ហ្វ្រាំងទាន់ ហើយក៏រត់ឡើងលើស្ពានអាកាសស្ទឹងមានជ័យ ផ្នែកខាងជើងលោតទម្លាក់ខ្លួនចុះមក ក្រោមសន្លប់ស្តូកស្តឹង និងបែកមុខបែកមាត់ ។
បន្ទាប់ពីរថយន្តសង្គ្រោះមក ដល់បម្រុងដឹកយកទៅសង្គ្រោះ ស្រាប់តែបុរសរូបនេះដឹងខ្លួនវិញ ហើយមិនព្រមឡើងរថយន្តសង្គ្រោះឡើយ ដោយនៅតែស្រែក និងរត់ពេញទីនោះបង្កឱ្យមានការ ភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចនាំគ្នាដេញ ចាប់មួយសន្ទុះធំទម្រាំចាប់បាន ព្រោះខ្លាចមានគ្រោះថ្នាក់ និងខ្លាចបង្កគ្រោះថ្នាក់ដល់អ្នកដទៃ ៕
ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!