ពិតជាថ្លើមធំ! បុរសតណ្ហាក្រាស់ ហ៊ានចាប់រំលោភ មិត្ដរួមការងារស្រី នៅកន្លែងធ្វើការ (មានវីដេអូ)

 
 

ចិន៖ ហេតុការណ៍ដ៏មិននឹកស្មានដល់ បានកើតឡើង នៅកន្លែងធ្វើការមួយ ដែលបុរសជា បុគ្គលិកមួយរូប បានព្យាយាម ចាប់រំលោភ បុគ្គលិកស្រីគ្នាឯង យ៉ាងសាហាវ។

តាមរយៈវីដេអូ ដែលថតជាប់ដោយកាមេរ៉ាសុវត្ថិភាព បានបង្ហាញឲ្យឃើញថា នារីជាបុគ្គលិក ស្រីម្នាក់ ត្រូវបាន មិត្តរួមការងារ ប្រុស បំពានផ្លូវភេទ ដោយដំបូងរុញ និងផ្ទប់នាង ទៅនឹងជញ្ជាំង នៅពីមុខជណ្ដើរយន្ដ តែអ្វីដែលហួសចិត្ដនោះ គឺមាន មនុស្សម្នាក់ ដែលមើលឃើញ ហេតុការណ៍នេះ បែរជាមិន ជួយអន្ដរាគមន៍។ ក៏ដូចជា នៅពេលដែល នារីរងគ្រោះព្យាយាម រើបំរះ ខណៈដែលបុគ្គលិកប្រុសនេះ ព្យាយាមថើបនាង យ៉ាងញក់ញី និង នៅពីលើនាង តែហាក់ដូចជា មិនបានដោះខោនោះទេ ត្រូវបានមនុស្សនៅក្នុង ជណ្ដើរយន្ដ មិនអើពើ និងបែរជាចុចបិទទ្វារជណ្ដើរយន្ដ ប្រអប់ទៅវិញ។ បន្ដិច ក្រោយមក ក៏មានមនុស្ស មួយក្រុម ដើរចេញពី បន្ទប់នៅក្បែរនោះ ប្រហែលជាមិត្ដរួមការងារ របស់ពួកគេ ក៏ធ្វើឲ្យបុគ្គលិកប្រុសនេះ ព្យាយាមងើបខ្លួន និងសុំទោស នារីរងគ្រោះ។ ឃើញសភាពបែបនេះ នាងបានវ៉ៃ បុរសនេះជាច្រើនដៃ មុននឹង វីដេអូបានបញ្ចប់។ នេះបើតាមរបាយការណ៍ បានឲ្យដឹងថា អ្នកទាំងពីរ គ្រាន់តែ ជាមិត្ដរួមការងារគ្នានោះទេ មិនមានទំនាក់ទំនង ផ្លូវស្នេហាអ្វីនោះឡើយ។

ទោះជាយ៉ាងណាក៏ដោយ វីដេអូខ្លីមួយនេះ ត្រូវបានចែកចាយពាសពេញ បណ្ដាញព័ត៌មានចិន ខណៈដែល អត្តសញ្ញាណ អ្នកទាំងពីរ និងទីកន្លែងកើតហេតុ មិនត្រូវបាន បង្ហាញ ហើយក៏មិនដឹងថា ប៉ូលីសនឹងធ្វើការ សើុបអង្កេតអ្វីនោះដែរ៕

វីដេអូ៖








ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម