សពក្មេងស្រីម្នាក់ស្លាប់៤ថ្ងៃមិនធុំ ក្លិនស្អុយ ធ្វើឱ្យមានការ ភ្ញាក់ផ្អើលពេញ ក្រុងសៀមរាប
ខេត្តសៀមរាប ៖ នៅថ្ងៃទី២៣ កញ្ញា នេះ ចៅសង្កាត់ និងគណៈកម្មការអាចារ្យ វត្តសម្រេច ឲ្យបូជា សពនារីម្នាក់ហើយ ក្រោយពីក្រុម គ្រួសារហៅគ្រូអាចារ្យ មកអន្ទងព្រលឹង មកវិញ និងក្រោយពីការ ពិនិត្យរបស់ក្រុមគ្រួសារ បានបញ្ជាក់ថា គាត់បាន ស្លាប់នោះ ខណៈដែល សពនារីម្នាក់នេះបាន ស្លាប់រយៈពេល៣ ថ្ងៃមកហើយ ដោយពុំមានធុំក្លិនស្អុយ និងខ្លួនប្រាណ ឡើងរឹងនោះទេ ធ្វើឱ្យមានការ ភ្ញាក់ផ្អើលពេញ ក្រុងសៀមរាបនាំគ្នា មកចោមរោមមើល ។
តាមប្រភពពីក្រុមគ្រួសារ បានប្រាប់ថា សពក្មេងស្រីខាងលើ ឈ្មោះ ចាន់ សុភា អាយុ១៩ឆ្នាំ មានទីលំនៅភូមិក្រសាំង សង្កាត់ជ្រាវ ក្រុងសៀមរាប ជាកូនកំព្រា ហើយបានស្លាប់ដោយសារខ្យល់គរ កាលពីវេលា ម៉ោង៧និង៣០នាទីយប់ថ្ងៃទី១៩ កញ្ញា ២០១៥ នៅមន្ទីរពេទ្យ បង្អែកខេត្តសៀមរាប ដោយបន្សល់ ទុកប្អូនស្រី២នាក់ ម្នាក់អាយុ១៥ឆ្នាំ និងម្នាក់ទៀតអាយុ ៧ឆ្នាំ ព្រោះសពក្មេងស្រីនេះ ត្រូវបានឆ្កែឆ្កួត ខាំអស់រយៈពេល ៣ឆ្នាំមកហើយ ។ ឥឡូវសពនេះ ត្រូវបានដឹកចេញ ពីមន្ទីរពេទ្យយក មកតម្កល់ទុកនៅ វត្តព្រិន្ទ ស្ថិតក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប ។
តាមប្រភពពីខាងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានបញ្ជាក់ប្រាប់ថា គាត់បានស្លាប់ កាលពីវេលា ម៉ោង៧និង៣០នាទីល្ងាចថ្ងៃទី១៩ កញ្ញា ហើយ ប៉ុន្តែសរីរាង្គកាយ នៅទន់ខុសប្លែកពី អ្នកស្លាប់ធម្មតា មកដល់ថ្ងៃនេៈ គឺមានរយៈពេល៤យប់ ៤ថ្ងៃហើយ ដៃជើងនៅ ទន់ធម្មតា ហើយក្នុងខ្លួនក្មេង ស្រីមានអាការៈ មិនធុំក្លិនអ្វីទេ ដូចមនុស្សដេកលក់ធម្មតា ។ ប្រភពពីគ្រូពេទ្យ បានបន្តថា ក្រោយពីក្រុមគ្រូពេទ្យ បានប្រាប់ឱ្យក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យនោះ ស្រាប់តែមាន បងប្អូនប្រាប់ថា មិនស្លាប់ទេរហូតមកដល់ថ្ងៃទី២២ កញ្ញា ហើយបែរជា ចងមុងឱ្យដេកដូចមនុស្សដែលនៅ រស់ទៅវិញ ។
គណៈកម្មការអាចារ្យវត្តព្រិន្ទ បានប្រាប់ឱ្យបូជាតាំងពីថ្ងៃស្លាប់ភ្លាមៗមកម្ល៉េះ តែដោយឃើញ សពនោះមិនធុំក្លិនស្អុយ និងនៅមានសភាពទន់ ទើបលោកចៅសង្កាត់ មិនអនុញ្ញាតឱ្យបូជានោះទេ រង់ចាំមើល ថាតើសពនោះស្លាប់មែន ឬយ៉ាងណា ។
លោកអាចារ្យវត្ត បានឱ្យដឹងថា សពនេះនឹងត្រូវបូជានៅរសៀលថ្ងៃទី២៣ កញ្ញា នេះហើយ ក្រោយពី ការពិនិត្យពីក្រុមគ្រូពេទ្យ និងក្រោយពីការ អន្ទងព្រលឹងហៅរួច មកឃើញថា ស្លាប់ពិតប្រាកដមែន ។
ជុំវិញករណីខាងលើនេះ លោក ក្អោប រ៉ន ចៅសង្កាត់ជ្រាវ បានឱ្យដឹងថា សពនេះលោក បានឱ្យខាង គ្រូពេទ្យពិនិត្យមើល ដោយពេទ្យបញ្ជាក់ ថាស្លាប់ហើយ ព្រោះបេះដូងអត់ដំណើរការ ប៉ុន្តែគ្រាន់ មិនធុំក្លិនស្អុយ និងមានសភាពទន់ ទើបលោកចេះតែ ឱ្យតម្កល់ទុករយៈ ពេល៣ថ្ងៃ ហើយគិតមកដល់ ថ្ងៃនេះមានរយៈពេល៤ថ្ងៃហើយ ទើបលោកសម្រេចឱ្យខាងគណៈ កម្មការ អាចារ្យវត្តយកទៅបូជា នៅរសៀលថ្ងៃទី២៣ កញ្ញា នេះ ដោយបញ្ជាក់ថា មនុស្សនេះពិតជាស្លាប់ ហើយ ៕


ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!