ក្មេងស្ទាវ២ក្រុម ដេញកាប់គ្នាតាំងពីក្នុង កោះពេជ្ររហូតមកដល់ ជិតវត្តថាន់ បណ្តាលអោយក្រុមម្ខាង របួសដៃខាងឆ្វេង
ភ្នំពេញៈ ក្មេងស្ទាវ២ក្រុម ដេញកាប់គ្នាតាំងពីក្នុង កោះពេជ្ររហូតមកដល់ ជិតវត្តថាន់ បណ្តាលអោយក្រុមម្ខាង របួសដៃខាងឆ្វេង និងបាត់ម៉ូតូ១គ្រឿង រងខូចខាតម៉ូតូ២គ្រឿងទៀត ដែលហេតុការណ៌ដេញកាប់គ្នានេះបានកើតឡើងនៅវេលាម៉ោង ៦ និង៥០នាទី ព្រលប់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៥ ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
បើតាមការរៀបរាប់របស់ក្រុមជនរងគ្រោះ ដែលមានឈ្មោះមាស វិរបុត្រ អាយុ២១ឆ្នាំ ស្នាក់នៅម្តុំផ្សារស្ទឹងមានជ័យ បានប្រាប់ថា ក្រុមខ្លួនបានជិះម៉ូតូ៥គ្រឿង មាន Suzuki nex មានDream C125 ហើយក្រុមម្ខាងទៀត មានគ្នាប្រមាណជិត២០នាក់ បានមករករឿងក្រុមរបស់ខ្លួន តែក្រុមខ្លួន មិនបានតបតជាមួយទេ តែក្រុមម្ខាងនោះ នៅតែមករករឿងទៀត ធ្វើអោយក្រុមខ្លួនមានការភិតភ័យ ក៏នាំគ្នាជិះចេញមកវិញ ដល់ជិតវត្តថាន់ ស្រាប់ក្រុមនោះ បានជិះមកតាមដែរ ហើយធ្វើកាប់មកលើក្រុមខ្លួន បណ្តាលអោយបុរសម្នាក់ រងរបួសដៃខាងឆ្វេងនិងកាប់ម៉ូតូ Dream សង់ខូចចំនួន២គ្រឿងទៀត ហើយក៏រត់ចោលម៉ូតូធ្វើអោយក្រុមនោះឆ្លៀត ឱកាសយកម៉ូតូរបស់ជនរងគ្រោះ ម៉ាកSuzuki Nex ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1CP-1014 ជិះចេញទៅបាត់។
ក្រោយពីកាប់រួចជនរងគ្រោះ បានមកដាក់ពាក្យពណ្តឹងនៅប៉ុស្តិ៍ ទន្លេបាសាក់ដើម្បី អោយជួយរកម៉ូតូអោយ៕
ផ្តល់សិទ្ធដោយ ដើមអម្ពិល
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!