ក្មេង​ប្រុសម្នាក់​លោត​​​ទម្លាក់​ខ្លួន​ពីលើ​សត្វ គោបា​ខ្ទាំ​សាច់​ភ្លៅ​ត្រូវ​ពេទ្យ​ វះកាត់យក​ខ្ទុះ​ចេញ ជិត​១​ចានគោម

 
 

​ខេត្ត​ប៉ៃលិន ៖ ក្មេង​ប្រុស​ម្នាក់ បន្ទាប់​ពី​លោត​ទម្លាក់ខ្លួន​ពីលើ​គោបា​មួយ​ក្បាល កាលពី​ជាង​កន្លះ​ ខែមុន​បណ្តាល​ឱ្យ​ខ្ទាំ​ភ្លៅ​ខាងឆ្វេងហើម​ ឈឺ​ចុកចាប់ រហូត​​ទ្រាំ​មិន​បាន​ត្រូវ​ ឪពុក​ម្តាយ​បញ្ជូន​ទៅព្យាបាល​ នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត កាលពី​ ថ្ងៃ​ទី​២១ ​កញ្ញា ​​មក​ដល់​វេលា​ម៉ោង​ ១០ និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​២៤ ​កញ្ញា ​២០១៥​នេះ ត្រូវ​លោក​ វេជ្ជ​បណ្ឌិត​ធ្វើការ​វះកាត់​យក​ខ្ទុះចេញ បូម​បាន​រហូត​ដល់​ ជិត​១​ចានគោម​ ឯណោះ ។

​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ក្មេង​ប្រុស​ដែល​ត្រូវ​វះកាត់ ឈ្មោះ ឌី សំណាង អាយុ​១៣​ឆ្នាំ ជា​សិស្ស​រៀន​ ថ្នាក់​ទី​៤​នៃ​សាលា​បឋម​សិក្សា​ ភ្នំ​ស្ពុង មាន​ឪពុក ឈ្មោះ បូ ចាន់​ឌី អាយុ៣៥​ឆ្នាំ ម្តាយឈ្មោះ អ៊ុ​ក ឈៀប អាយុ​៣៦​ឆ្នាំ ជា​កសិករ រស់នៅ​ភូមិ​ ភ្នំ​ស្ពុង ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ។

សូម​បញ្ជាក់​ថា ក្មេង​ប្រុស​រង​គ្រោះ​បានលោត​ទម្លាក់​ពីលើ​គោបា​កាល​ពីវេលា​ម៉ោង​៤ និង​៣០នាទី​រសៀល​ថ្ងៃ​ទី​១៣ ​កញ្ញា ខណៈ​ជិះ​ពី​ ឃ្វាល​នៅ​ឯ​វាល លុះដល់​មុខ​ផ្ទះ​ក៏​លោត​ បណ្តាល​ឱ្យ​ខ្ទាំ​ជើង​ ឆ្វេង​របួស​តែ​ម្តង ។

ប្រភព​ព័ត៌មាន​ពី​ស្ត្រី ឈ្មោះ អ៊ុ​ក ឈៀប បាន​រៀបរាប់​ឱ្យ​ដឹង​ថា គាត់​មាន​គោ​ញី​ និងឈ្មោល​ ចំនួន​៥​ក្បាល ដោយ​រៀងរាល់ថ្ងៃ​ តែងតែ​ឱ្យ​កូន​ដេញ​ទៅ​ ឃ្វាល​ក្បែរ​ផ្ទះ​តាំងពី​ព្រឹក រហូត​ដល់​ល្ងាច​ទើប​ ត្រឡប់​មក​វិញ មាន​វេចបាយ​ទៅ​ហូប​នៅ​ទីនោះ​ ផង​ដែរ ។

គាត់​បន្ត​ទៀតថា នៅ​ល្ងាច​ថ្ងៃ​កើតហេតុ ​​កូន​គាត់​ត្រឡប់​មក​ពី​ឃ្វាល​ហ្វូងគោ​វិញ ដោយ​ជិះ​ពី លើ​គោបា​មួយ​ក្បាល​យ៉ាង​ធំ លុះ​ពេល​មក​ដល់​ ផ្ទះ​កូនប្រុស​គាត់​ មិន​ចុះ​តាម​ធម្មតា​ទេ គឺ​លោត​ទ​ម្លាក់ ជើង​មក​មុន ពេល​មួយសន្ទុះ​ក្រោយមក​ស្រាប់តែ​ ឈឺ​ចុកចាប់​ជើង​ ខាងឆ្វេង ហើយ​នៅ​ពេល​ ដេក​យប់ មានការ​ឈឺ​ចុកចាប់​ យ៉ាង​ខ្លាំងរហូត​ដល់​ពេល​ព្រឹក​ថ្ងៃ​បន្ទាប់​មក​ ទៀត​នៅតែមិន​បាត់ឈឺ​​ ទោះបីផឹក​​ថ្នាំ​​បំបាត់​ការ​ ឈឺ​ចុកចាប់​ យ៉ាង​ណា​ក៏​ដោយ ។

គាត់​បញ្ជាក់​ទៀត​ថា រហូត​មក​ដល់​ថ្ងៃ​ទី​២០ ​កញ្ញា​នេះ ដោយសារ​តែ​កូន​គាត់​ដើរ ទៅឃ្វាល​ហ្វូង គោ​ចេះ​តែ​ពោល​ប្រាប់​ថា ឈឺហួល​ភ្លៅ​ខាង ឆ្វេង​ខ្លាំង​​​ទ្រាំ​មិន​បាន​ ​ទើប​គាត់​ប្រាប់​ប្តី​ឱ្យ​ ដឹក​តាម​ម៉ូតូ​មក​ សម្រាក​ព្យាបាល​ នៅ​មន្ទីរពេទ្យ​បង្អែកខេត្ត ហើយ​ឱ្យ​គ្រូពេទ្យ​ ចាក់​ថ្នាំ​ព្យួរសេរ៉ូម​ យ៉ាងណា​ក៏​មិន​បាត់ ទើប​នៅ​ព្រឹក​ថ្ងៃ​ទី​២៤ នេះ​ សម្រេច​ធ្វើការ​វះកាត់​យក​ខ្ទុះ​ ចេញ​តែ​ម្តង ដោយ​គ្រូពេទ្យ​ប្រាប់​ថា ឈាមកក​ក្លាយទៅ ជា​ខ្ទុះ​ច្រើន​ណាស់ រហូត​ដល់​ជិត​១​ចានគោម​ឯណោះ មាន​ទាំង​ខ្ទុះ​ស ​លាយ​ខួរ​អណ្តែង​ ផង​ដែរ៕


ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម