នគរបាល​អន្តោប្រវេសន៍​ត្រួតពិនិត្យ​រក​ឃើញ​ ជនជាតិ​វៀតណាម​ ខុសច្បាប់​២២​នាក់

 
 

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី​ នៃ​អគ្គនាយកដ្ឋាន​ អន្តោប្រវេសន៍​ក្រសួងមហាផ្ទៃ ដឹកនាំ​ដោយ​ លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ ស៊ើបអង្កេត អនុវត្ត​និ​តី​វិធី បាន​ដឹកនាំ​កម្លាំង​ ជា​ច្រើន​នាក់​ចុះ​ធ្វើការ​ ត្រួតពិនិត្យ​ឃាត់ខ្លួន និង​ទទួល​ ជនជាតិ​វៀតណាម​ ចំនួន​២២​នាក់ (​ស្រី​៧​នាក់​) មក​ពី​ស្នងការដ្ឋាន​ នគរបាល​ខេត្តកំពង់ធំ និង​ខ្លះ​ទៀត​ឃាត់ខ្លួន​នៅ​ ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ ខណ្ឌចំការមន និង​សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ ក្នុង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថៃ្ង​ទី​២៣ កញ្ញា ២០១៥ ។

លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត អនុវត្ត​និ​តី​វិធី​ នៃ​អគ្គនាយក ដ្ឋាន​អន្តោប្រវេសន៍​ ក្រសួងមហាផ្ទៃ ឲ្យ​ដឹង​ថា ការ​ចុះ​ត្រួតពិនិត្យ​នេះ គឺ​ធ្វើ​ឡើង ដោយ​មានការ​សហការ​ ជាមួយ​នគរបាល​ នៃ​ស្នងការ​រ​ដ្ឋា​ន​ នគរបាល​រាជធានី​ភ្នំពេញ និង​មានការ​ សម្របសម្រួល​ពី​លោក វង្ស ប៊ុ​ន​វិសុទ្ធ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ រាជធានី​ភ្នំពេញ​ផង​ដែរ ដើម្បី​ស្រាវជ្រាវ​រហូត​ ដល់កំណត់​ទីតាំង​ ដែល​ជន បរទេស​ជា​ជនជាតិ​វៀតណាម​ខាងលើ​នេះ​ ចូល​មក​ស្នាក់​នៅ និង​ប្រកបការងារ​ ខុសច្បាប់​ នៅ​សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ និង​សង្កាត់​ទួល​ស្វាយព្រៃ ខណ្ឌចំការមន ។ ជាក់ស្តែង​នៅ​ក្នុង​ការ​ ត្រួតពិនិត្យ​ខាងលើ​នេះ សមត្ថកិច្ច​ឃាត់ខ្លួន​ បាន​ជនជាតិ​វៀតណាម​ចំនួន​ ១៤​នាក់​ ។ ជនអន្តោប្រវេសន៍​ទាំងនេះ​ បាន​លួច​ឆ្លង​ដែន​ ខុសច្បាប់​ចូល​មក​ ស្នាក់​នៅ និង​ប្រកបការងារ​នៅ​ក្នុង​ ព្រះរាជាណាចក្រ​កម្ពុជា ដោយ​គ្មាន​លិខិត ឆ្លងដែន វី​សា សៀវភៅ​ការងារ និង​ឯកសារ​ពាក់ព័ន្ធ​ឲ្យ​បាន​ត្រឹមត្រូវ​ ស្រប​តាម​ច្បាប់​ អន្តោប្រវេសន៍​នៃ​ ប្រទេស​កម្ពុជា​ទេ ។

ទន្ទឹម​នឹង​ការ​ចុះ​ត្រួតពិនិត្យ​នេះ​ដែរ សមត្ថកិច្ច​បាន​ទទួល​ជនអន្តោប្រវេសន៍​ខុសច្បាប់​ ចំនួន៨​នាក់​ ពី​ស្នងការ​រ​ដ្ឋា​ន​នគរបាល​ ខេត្តកំពង់ធំ យក​មក​កាន់​អគ្គនាយក ដ្ឋាន​អន្តោប្រវេសន៍​ ក្រសួងមហាផ្ទៃ បន្ទាប់​ពី​រក​ឃើញ​ថា​ ជនអន្តោប្រវេសន៍​ទាំង​៨​នាក់​ខាងលើ​នេះ​ បាន​លួច​ឆ្លង​ដែន​ខុស ច្បាប់​ចូល​មក​ស្នាក់​នៅ និង​ប្រកបការងារ​ នៅ​ក្នុង​ខេត្តកំពង់ធំ ទើប​សមត្ថកិច្ច​នៃ​ ស្នងការ​រ​ដ្ឋា​ន​នគរបាល​ ខេត្តកំពង់ធំ​ចុះ​ទៅ​ឃាត់ ខ្លួន​យក​មក​ ប្រគល់​ជូន​ សមត្ថកិច្ច​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​តាម​ នីតិវិធី​តែ​ម្តង ។

បច្ចុប្បន្ន​ជនអន្តោប្រវេសន៍​ខុសច្បាប់​សរុប​ទាំងអស់​ចំនួន​២២​នាក់ (​ស្រី​៧​នាក់​) ខាងលើ​ ត្រូវ​បាន​ សមត្ថកិច្ច​សាកសួរ និង​ធ្វើ​បែបបទ​​ ដើម្បី​បណ្តេញ​ចេញ ពី​ក្នុង​ប្រទេស​កម្ពុជា ក្នុង​ពេល​ឆាប់​ៗ​ខាង​ មុខ​នេះ​តាម​ផ្លូវច្បាប់ ។ ចំពោះ​ការ​ចុះ​ត្រួត ពិនិត្យ​នេះ កម្លាំង​អគ្គនាយកដ្ឋាន​អន្តោ ប្រវេសន៍​នឹង​បន្ត​ ចុះ​បង្ក្រាប​នេះ​បន្ត បន្ទាប់​ទៀត​ដូច​ភ្លៀងរលឹម​ចំពោះ​គ្រប់​ ជនបរទេស​ទាំងអស់ មិន​ថា​តែ​ ជនជាតិ​វៀតណាម​ ដែល​ចូល​មក​ធ្វើការ ក៏​ដូច​ជា​ស្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដោយ​ខុសច្បាប់​នោះ​ទេ ឱ្យ​តែ​ចូល​ មក​ស្នាក់​នៅ និង​ប្រកបការងារ​ ខុសច្បាប់​នោះ​ សមត្ថកិច្ច​នឹង​ឃាត់ខ្លួន​ដូច​គ្នា ដោយ​មិន​ប្រកាន់​ ថា​ជាតិ​សាសន៍​ណា​ឡើយ ៕


ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម