ឌី សូនីតា និង សាយ សៀរ៉ា ចេញ​មុខ​បដិសេធ Account Facebook និង​ស្នើ​ឲ្យ​អ្នក​គាំទ្រ Block Account នោះ​ចោល

 
 

ភ្នំពេញ៖ កន្លងមកធ្លាប់មាន វត្តមាន តារាល្បីៗឈ្មោះជាច្រើន បានចេញមុខប្រកាសក្តែងៗថា មានអ្នកយករូប និងឈ្មោះរបស់ពួកគេ ទៅបង្កើត Facebook ដើម្បីទាក់ទាញការចាប់ អារម្មណ៍ ទទួលបានការ Like, Comment & Share បានច្រើន។ នៅក្នុងនោះ ក៏មានតារាជាច្រើន មានការព្រួយបារម្ភ ខ្លាចអ្នកយកឈ្មោះរបស់ខ្លួន ទៅធ្វើអ្វីខុសឆ្គង នៅក្នុងសង្គម និងខូចកេរ្តិ៍ឈ្មោះរបស់ពួកគេ។ តួយ៉ាងថ្មីៗនេះ មានវត្តមាន តារាប្រុសស្រី២ដួង គឺលោក សាយ សៀរ៉ា និង កញ្ញា ឌី សូនីតា បានចេញមុខបដិសេធព្រមគ្នា Account Facebook មួយ ដែលមានអ្នកយកឈ្មោះ និងរូបថតរបស់ពួកគេ ទៅបង្កើត Facebook និងស្នើឲ្យអ្នកគាំទ្រBlock ចោល ថែមទៀតផង។

ថ្មីៗនេះ តារាសម្តែងបុរសសង្ហា លោក សាយ សៀរ៉ា បានរំលេចសារខ្លី ក្នុងន័យប្រាប់ទៅដល់អ្នកគាំទ្ររបស់ខ្លួនឲ្យ Block Account Facebook ក្លែងក្លាយនោះ ដែលមានសរសេរឈ្មោះ របស់លោក ជាភាសាខ្មែរថា «សួស្តីមិត្តទាំងអស់គ្នា មានពួកអាខូច វាយករូបថត និងឈ្មោះ ខ្ញុំមកលេង ហើយឈ្មោះខ្មែរនេះមិនមែន របស់ខ្ញុំទេ សុំមិត្ត ឬបងប្អូនទាំងអស់គ្នាដឹងផង ព្រោះវាជាចោរដើរបោកគេ...»។

ស្របពេលមាន ការបញ្ចេញសារខាងលើនេះ តារាសម្តែងស្រីរូបស្រស់ សម្បុរស្រអែម កញ្ញា ឌី សូនីតា ក៏បានបញ្ចេញប្រតិកម្មស្រដៀងគ្នាដែរ ដោយនាងក៏ត្រូវបាន ជនអនាមិកយកឈ្មោះ និងរូបថតនាង ទៅបង្កើត Account Facebook ដូចលោក សាយ សៀរ៉ា និងតារាដទៃមួយចំនួនទៀតដែរ។ តារាស្រីរូបនេះ បានបង្ហាញរៀបរាប់ថា «This acc not my acc, please stop chat with or block lt thanks មានន័យថា នេះមិនមែនជា acc ខ្ញុំទេ សុំឈប់ឆាតជាមួយឬ ក៏ Blockចោល អរគុណ»។

នេះមិនមែនជាលើកទី១ទេ ដែលមានវត្តមានអ្នកសិល្បៈ ចេញមុខប្រកាសបដិសេធន៍ ចោល Account Facebook មួយចំនួន ដែលមានឈ្មោះ និងរូបថតរបស់ខ្លួន ដោយពួកគេតែងតែ ពោលពាក្យថា ជា Account ក្លែងក្លាយ និងប្រកាសមិនទទួលស្គាល់នូវអ្វី ដែល Account ក្លែងក្លាយនោះបង្ហោះឡើង ។ ទន្ទឹមនឹងការ មាន Account ក្លែងក្លាយជាបន្តបន្ទាប់នោះដែរ ពួកគទាំងពីរ មិនបានបង្ហាញពីចំណាត់ការ តាមផ្លូវច្បាប់អ្វីឡើយ ព្រោះថាបណ្តាញសង្គមនេះ ហាក់ទូលំទូលាយខ្លាំង និងពិបាកក្នុងការគ្រប់គ្រង៕



ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម