ចិត្តធ្ងន់មែន! អង្គុយហូបមី ទាល់តែអស់ ទោះបីគេវៃគ្នា ក្បែរខ្លួនក៏ដោយ (មានវីដេអូ)

 
 

ចិន៖ គួរឲ្យសរសើរ ភាពអត់ធ្មត់ និងមិនខ្លាចញញើត របស់បុរសម្នាក់នេះណាស់ ដោយគាត់នៅតែបន្ត អង្គុយហូបមី រហូតដល់អស់ពីចាន ទោះបីជាមានគេ កំពុងតែឈ្លោះប្រកែក និងវាយតប់គ្នា នៅចំពោះមុខ និង ក្បែរតុមី របស់គាត់ យ៉ាងណាក៏ដោយ ។


រូបភាព បុរសម្នាក់នោះ បន្តអង្គុយហូបមី ខណៈជម្លោះកំពុងតែ កើតឡើង

ផ្អែកតាមឃ្លីបវីដេអូ​ គេបានឃើញថា បុរសវ័យក្មេងម្នាក់ មិនរត់ចេញទៅណា ពីតុមី របស់ខ្លួននោះទេ ខណៈពេលដែល មានហ្វូងមនុស្ស មួយក្រុម កំពុងតែឈ្លោះ ទាស់ទែង និងវាយតប់គ្នា ទៅវិញទៅមក ដូចក្នុងរឿងកុន អីចឹង នៅលើផ្លូវ Shenyang ក្នុងខេត្ត Liaoning នៃប្រទេសចិន។​

យ៉ាងណាមិញ ប្រភពព័ត៌មាន មិនបានបញ្ជាក់ច្បាស់ ពីមូលហេតុ នៃ​ជម្លោះនោះទេ។ ផ្ទុយទៅវិញ អ្វីដែលគួរឲ្យ ចាប់អារម្មណ៍នោះ គឺថា ទោះបីស្ថិត នៅក្បែរស្ថានភាព ដ៏គួរឲ្យ តក់ស្លុតក៏ដោយ ក៏បុរសរូបនោះ នៅតែបន្តហូមមី របស់ខ្លួន រហូតទាល់តែអស់ ហាក់បីដូចជា គ្មានរឿងអ្វី កើតឡើង ទាល់តែសោះ៕

ចង់ដឹងថា មានទិដ្ឋភាពយ៉ាងណា សូមទស្សនាវីដេអូ ខាងក្រោម៖

ប្រភព៖ shanghaiist

ដោយ៖ កុសល

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម