គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី រៀបចំកម្មវិធីបរិច្ចាគឈាម អបអរសាទរ ទិវាប្រកាសរដ្ឋធម្មនុញ
ភ្នំពេញ៖ ដោយយល់ឃើញថា ការផ្តល់ឈាមមានសារៈសំខាន់ ក្នុងការជួយជីវិតមនុស្ស ដូចជាអ្នករងគ្រោះ និងអ្នកជំងឺនានា ដែលមានបញ្ហា ត្រូវការឈាមបន្ទាន់នោះ គ្រឹះស្ថានមី ក្រូហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី បានសហការជាមួយ មជ្ឍមណ្ឌលជាតិ ផ្តល់ឈាម រៀបចំកម្មវិធី អ្នកស្ម័គ្រចិត្តចូលរួម បរិច្ចាគឈាម នៅការិយាល័យរបស់ខ្លួនផ្ទាល់ កាលពីថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០១៥ នេះ ក៏ដូចជាការចូលរួមអបអរសាទរ ដល់ទិវាប្រកាសរដ្ឋធម្មនុញ្ញនៃកម្ពុជាយើងផងដែរ។
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី (Prince Finance Plc) គឺជាស្ថាប័នមីក្រូហិរញ្ញវត្ថុមួយ កំពុងចាប់ផ្តើមធ្វើ ប្រតិបត្តិការ ហិរញ្ញវត្ថុ ដោយផ្តល់ប្រាក់កម្ចី នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលនឹងរៀបចំបើកសម្ភាធ ក្នុងពេលឆាប់ៗ ខាងមុខនេះ។ ដោយផ្អែកលើគោលការណ៍ លើកម្ពស់មនុស្សធម៌ ក៏ដូចជាការងារសង្គមផ្សេងៗ គេសង្កេតឃើញថា ព្រីនស៍ ហ្វាយនែន ភីអិលស៊ី តែងតែបង្កើតជា កម្មវិធីមនុស្សធម៌នានា ក្នុងពេលកន្លងមក បើទោះបីជាគ្រឹស្ថាន មិនទាន់បានបើកសម្ភោធ ជាផ្លូវការក៏ដោយ។
ជាក់ស្តែងកាលពីថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០១៥ កន្លងទៅនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី បានរៀបចំកម្មវិធី អ្នកស្ម័គ្រចិត្ត ចូលរួមបរិច្ចាគឈាម នៅឯការិយាល័យ របស់ខ្លួនផ្ទាល់ ដែលមានទីតាំង ស្ថិតនៅផ្ទះលេង ១៧៥ CD មហាវិថីម៉ៅសេទុង សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ក្នុងនោះមានបុគ្គលិក ព្រីនស៍ ហ្វាយនែន ក៏ដូចជាមហាជនទូទៅ ចូលរួមបរិច្ចាគឈាម យ៉ាងច្រើនកុះករផងដែរ។
លោក ផន ភារិទ្ធិ នាយកប្រតិបត្តិអភិវឌ្ឍន៍ធុរកិច្ច ព្រីនស៍ ហ្វាយនែន ភីអិលស៊ី
លោក ផន ភារិទ្ធិ ជានាយកផ្នែកទីផ្សារ និងអាជីវកម្ម នៃ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី បានមានប្រសាសន៍ថា៖ "គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ព្រីនស៍ ហ្វាយនែន ភីអិលស៊ី បានកំណត់យកថ្ងៃទី ២៤ខែកញ្ញា ដែលជាទិវាប្រកាសរដ្ឋធម្មនុញ្ញនេះ ប្រារព្ធនូវកម្មវិធី អ្នកស្ម័គ្រចិត្តចូលរួមបរិច្ចាគឈាម ដើម្បីជាការលើកកម្ពស់ដល់ការងារមនុស្សធម៌ ក៏ដូចជាការសំលឹងឃើញថា ការផ្តល់ឈាមគឺសំខាន់ណាស់ ក្នុងការជួយដល់ជីវិតមនុស្ស ហើយគ្មានអំពើអ្វីសប្បុរស ជាងការជួយជីវិតគេនោះទេ។ ថ្វីត្បិតតែគ្រឹស្ថាន មិនទាន់បានបើកសម្ភោធ ជាផ្លូវការក៏ដោយ ក៏គ្រឹស្ថានមិនយឺតយ៉ាត ក្នុងការជួយ ដល់ការងារសង្គម ក៏ដូចជាការងារ សប្បុរសធម៌នានា ដែលគ្រឹស្ថាន តែងតែធ្វើកន្លងមកនោះទេ"។
លោក Seven Up
លោក Seven Up ដែលជាអ្នកចូលរួមបរិច្ចាគឈាមម្នាក់ បានប្រាប់ឲ្យដឹងថា ក្រោយពីបរិច្ចាគឈាមរួច លោកមានអារម្មណ៍ សប្បាយចិត្តខ្លាំងណាស់ ព្រោះលោកបានធ្វើអំពើល្អមួយ ដែលលោកតែងតែចង់ធ្វើកន្លងមក តែមិនមានឱកាស។ លោកក៏បានបញ្ជាក់ផងដែរថា ក្រោយផ្តល់ឈាមរួច លោកហាក់បីដូចជា មិនមានបញ្ហាអ្វីនោះទេ គឺសុខភាពរបស់លោក នៅរឹងមាំ និងមានស្មារតី ស្រស់ស្រាយដដែល៕
ដោយ លូហាន
ខ្មែរឡូត
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!