យុវជនម្នាក់ជិះម៉ូតូដេញចោរលួចម៉ូតូគូ ដណ្ដឹង ដល់ផ្លូវកោងបុកម៉ូតូ១គ្រឿង ទៀតរបួសធ្ងន់ ទាំងសងខាង
រាជធានីភ្នំពេញ ៖ យុវជនម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥មួយគ្រឿងក្នុងល្បឿន យ៉ាងលឿន ប្រដេញតាមក្រុមចោរលួចម៉ូតូ របស់គូដណ្ដឹងដោយ ជិះបណ្ដើរស្រែក ថាចោរៗបណ្ដើរ ពេលទៅដល់ ត្រង់ចំណុច ផ្លូវកោងមួយកន្លែងបាន វាក់ជាមួយបុរស និងស្ត្រី២នាក់ ប្ដីប្រពន្ធ កំពុងជិះម៉ូតូម៉ាកហុង ដាឌ្រីមសេ១២៥ មួយគ្រឿងទៀតដែលកំពុងបើក បញ្ច្រាសគ្នា ហើយបានបុក គ្នាយ៉ាងពេញទំហឹង បណ្ដាលឲ្យ រងរបួសធ្ងន់ទាំង សងខាង ប៉ុន្តែស្ត្រីម្នាក់ដែលជិះពីក្រោយប្ដីនោះ បានរងរបួស បាក់ជើងខាងឆ្វេង និងមិនដឹងថា អាចព្យាបាលបាន ឬអត់ឡើយ ព្រោះគាត់មានជម្ងឺទឹក នោមផ្អែមផង។
ហេតុការណ៍នោះបានកើតឡើង កាលពីវេលាម៉ោង១២ និង៥៥នាទីរសៀល ថ្ងៃទី២៥ កញ្ញា ២០១៥ នៅតាមផ្លូវលំត្រង់ចំណុច ផ្លូវកោង ស្ថិតក្នុងភូមិតាអិន សង្កាត់ស្នោរ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
យុវជនដែលជិះម៉ូតូដេញតាមចោរលួចម៉ូតូគូដណ្ដឹងហើយជួប គ្រោះថ្នាក់ចរាចរនោះ ឈ្មោះ ពេជ្រ ចាន់ថុន អាយុ២៥ឆ្នាំ មានទីលំនៅក្នុង ភូមិកោះស្នា សង្កាត់ស្នោរ ខណ្ឌពោធិ៍សែនជ័យ ជិះម៉ូតូម៉ាកហុង ដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០០៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1AA-2569 ចំណែកម៉ូតូដែលចោរលួច នោះ ម៉ាកស៊ុយហ្ស៊ុយគីនិច ដែលមានម្ចាស់ឈ្មោះ ភាន់ វណ្ណដា ភេទស្រី អាយុ២០ឆ្នាំ មានទីលំនៅក្នុងភូមិ ប្រាសាទ សង្កាត់ស្នោរ ត្រូវជាគូដណ្ដឹងរបស់យុវជននោះ មិនបាន រងរបួសឡើយ។
ដោយឡែកភាគីម្ខាងទៀតមាន២នាក់ប្ដីប្រពន្ធ ត្រូវបានគេស្គាល់ ប្ដីឈ្មោះ ប៊ុន បឿន អាយុ៤៥ឆ្នាំ រងរបួបែកមុខ និងគ្រាំក្នុងខ្លួន រីឯស្ត្រីជា ប្រពន្ធឈ្មោះ នួន សារី អាយុ៤៩ឆ្នាំ រងរបួសបាក់ ខ្ទេចជើងខាងឆ្វេង មានទីលំនៅ ក្នុងភូមិស្នោរខាងកើត សង្កាត់ស្នោរជិះម៉ូតូ ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1FB-3015 ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ ស្ត្រីឈ្មោះ ភាន់វណ្ណដា បានជិះម៉ូតូ ម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៏ ១គ្រឿងទៅលេង ផ្ទះរបស់យុវជន ឈ្មោះពេជ្រ ចាន់ថុន ដែលជាគូដណ្ដឹង ពេលទៅដល់បាន ទុកម៉ូតូនៅក្នុងផ្ទះ ខណៈនោះស្រាប់តែមាន ចោរ២នាក់បាន ទៅធ្វើសកម្មភាព ចូលលួចយកម៉ូតូនោះ ជិះគេចខ្លួន។
នៅក្នុងពេលដែលជនសង្ស័យកំពុងជិះម៉ូតូគេចខ្លួន យុវជននោះឃើញក៏បានជិះម៉ូតូ ម៉ាកហុងដា ឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០០៨ របស់ខ្លួនដេញ តាមពីក្រោយ និងបានស្រែក ថាចោរៗ ពេលនោះបានជិះ ក្នុងល្បឿនលឿន ដូចហោះក្នុងទិសដៅ ពីលិចទៅកើត។ លុះពេលទៅដល់ត្រង់ ចំណុចផ្លូវកោងបាន វាក់ជាមួយម៉ូតូម៉ាក ហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៥ ដែលកំពុងជិះ២ នាក់ប្ដីប្រពន្ធក្នុង ទិសដៅពីកើតទៅលិច បណ្ដាលឲ្យមាន គ្រោះថ្នាក់បែបនេះតែម្ដង ចំណែកក្រុមចោរបាន ជិះម៉ូតូគេច ខ្លួនទៅបាត់។
ក្រោយពេលកើតហេតុជនរងគ្រោះខាងលើត្រូវបានរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យ អង្គភាព៧១១ កងពលតូចលេខ៧០ដឹកយកទៅ សង្គ្រោះបន្ទាន់ ភ្លាមៗដែរ៕






ផ្តល់សិទ្ធដោយ កោះសន្តិភាព
មើលព័ត៌មានផ្សេងៗទៀត
-
អីក៏សំណាងម្ល៉េះ! ទិវាសិទ្ធិនារីឆ្នាំនេះ កែវ វាសនា ឲ្យប្រពន្ធទិញគ្រឿងពេជ្រតាមចិត្ត
-
ហេតុអីរដ្ឋបាលក្រុងភ្នំំពេញ ចេញលិខិតស្នើមិនឲ្យពលរដ្ឋសំរុកទិញ តែមិនចេញលិខិតហាមអ្នកលក់មិនឲ្យតម្លើងថ្លៃ?
-
ដំណឹងល្អ! ចិនប្រកាស រកឃើញវ៉ាក់សាំងដំបូង ដាក់ឲ្យប្រើប្រាស់ នាខែក្រោយនេះ
គួរយល់ដឹង
- វិធី ៨ យ៉ាងដើម្បីបំបាត់ការឈឺក្បាល
- « ស្មៅជើងក្រាស់ » មួយប្រភេទនេះអ្នកណាៗក៏ស្គាល់ដែរថា គ្រាន់តែជាស្មៅធម្មតា តែការពិតវាជាស្មៅមានប្រយោជន៍ ចំពោះសុខភាពច្រើនខ្លាំងណាស់
- ដើម្បីកុំឲ្យខួរក្បាលមានការព្រួយបារម្ភ តោះអានវិធីងាយៗទាំង៣នេះ
- យល់សប្តិឃើញខ្លួនឯងស្លាប់ ឬនរណាម្នាក់ស្លាប់ តើមានន័យបែបណា?
- អ្នកធ្វើការនៅការិយាល័យ បើមិនចង់មានបញ្ហាសុខភាពទេ អាចអនុវត្តតាមវិធីទាំងនេះ
- ស្រីៗដឹងទេ! ថាមនុស្សប្រុសចូលចិត្ត សំលឹងមើលចំណុចណាខ្លះរបស់អ្នក?
- ខមិនស្អាត ស្បែកស្រអាប់ រន្ធញើសធំៗ ? ម៉ាស់ធម្មជាតិធ្វើចេញពីផ្កាឈូកអាចជួយបាន! តោះរៀនធ្វើដោយខ្លួនឯង
- មិនបាច់ Make Up ក៏ស្អាតបានដែរ ដោយអនុវត្តតិចនិចងាយៗទាំងនេះណា!