ចោរប្លន់​​​ជើង​ចាស់​ ប៉ះ​ប៉ូលិស​ជើង​យូរ​​ ក្របួច​​​វាយ​ខ្នោះ​​​ផ្អើល​ភ្នំពេញ

 
 

​រាជធានី​ភ្នំពេញ​ ៖​ ​ជន​សង្ស័យ​​ជើង​ចាស់​ម្នាក់​ជា​មុខ​ស​សញ្ញា​​ចោរ​​ប្លន់​ ប្រដាប់​អាវុធ ​តែងតែ​ប្លន់​​យក​ ម៉ូតូ​នៅ​ពេល​យប់​​​កក្រើក​​​ រាជធានី​ភ្នំពេញ​នោះ ត្រូវ​បាន​កម្លាំង​​ នគរបាល​ខណ្ឌចំការមន ស្រាវជ្រាវ​ចាប់ខ្លួន នៅ​ក្នុង​បន្ទប់​ផ្ទះ​ជួលមួយ​កន្លែង​​​​ ​កាលពី​វេលា​ម៉ោង ៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៥ ​កញ្ញា ​​២០១៥ ​​​ស្ថិតនៅ​ក្នុង​ ខណ្ឌ​ចំការ​មន​ ​ក្រោយ​ពី​មាន​ការ​ចង្អុល​បង្ហាញ​​ពី​ សំណាក់​ជន​រង​គ្រោះ ជា​ច្រើន​នាក់​រួច​មក ។

​មន្ត្រី​នគរបាល​​ បាន​​​ឱ្យ​ដឹង​ថា ​ជនសង្ស័យ​​ឈ្មោះ ស៊ូ សុ​ភ័ក្ត្រ អាយុ៣២​ឆ្នាំ មុខរបរ​មិន​ ពិតប្រាកដ ស្នាក់​នៅផ្ទះ​ជួល​គ្មាន​លេខ​មួយ​ កន្លែង តាម​បណ្តោយ​ ផ្លូវ​វ៉េ​ង​ស្រេង ភូមិ​ថ្មគោល​១ ក្នុង​សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ​សែន​ជ័យ​​​​ ​។

​​ប្រភព​ដដែល​​បាន​​បន្ត​​ថា ជា​ពិសេស​ ​​ក្រោយ​ពី​​មាន​​ពាក្យ​បណ្តឹង​ពី​ជន​រង​គ្រោះ​ម្នាក់​​​ កាលពី​វេលា​ ម៉ោង៥និង​២០​នាទី​យប់ថ្ងៃ​ទី​១៣ ​កញ្ញា ២០១៥ ​កន្លង​មកនេះ ទើ​ប​កម្លាំង​ នគរបាល​ ខណ្ឌចំការមន​ ធ្វើការ​ស្រាវជ្រាវ ​និង​ឈាន​ទៅ​​​ឃាត់ខ្លួន​​​ជនសង្ស័យ​ជា​ មុខសញ្ញា​​ជើង​ចាស់​ ខាងលើ​តែ​ម្តង ។ ​​​នាពេល​កន្លង​មក ជនសង្ស័យ​​ និង​បក្សពួក​​តែងតែ​​ប្រើ​អាវុធ​ខ្លី​ធ្វើ ​សកម្មភាព​​ភ្ជង់​ប្លន់​យក​ ម៉ូតូ​ពី​ជន​រង​គ្រោះ​នៅ​ ពេល​យប់ ​​ក្នុងភូមិ​សាស្ត្រ​ ខណ្ឌចំការមន ក៏​ដូច​ជានៅ​​ក្នុង​​ រាជធានី​ភ្នំពេញ​ផង​ដែរ​  ។

​ក្រោយ​ពី​បាន​ឃាត់​ខ្លួន​​ជនសង្ស័យត្រូវ​បាន​​នគរបាល​ខណ្ឌចំការមន ​នាំ​ខ្លួន​ទៅ​​​ សាកសួរ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​​​ សាលា​ដំបូង​ រាជ​ធានី​ភ្នំពេញ​ ​ចាត់ការ​​​តាម​ផ្លូវច្បាប់​​ ។ ​​ហើយ​សមត្ថកិច្ច​​បាន​​ និង​កំពុង​​ធ្វើការ​ ស្រាវជ្រាវ​ជា​បន្ត​ទៀត ​ដើម្បី​តាម​​​ប្រមាញ់​​​ បក្ខ​ពួក​ដែល​ នៅ​សេសសល់​ មួយ​ចំនួន​ទៀតផង​ដែរ ​​៕


ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម