បុរសម្នាក់ ខឹងម្តាយស្តីបន្ទោស ឲ្យរឿងទៅ លួចគោគេ ដុតផ្ទះឆេះអស់២ខ្នង

 
 

បាត់ដំបង៖ បុរសម្នាក់ដែលមានជំងឺ ប្រចាំកាយគឺ សរសៃប្រសាទផងនោះ គ្រាន់តែខឹងម្តាយ ស្តីបន្ទោសឲ្យ និងគម្រាមថាកាត់ កាលចោលនោះ ខឹងចាក់សាំង ដុតផ្ទះអស់២ខ្នង កាលពីវេលា ម៉ោង៨ព្រឹក ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៥ នៅចំណុចភូមិ កណ្តាលស្ទឹង ឃុំអណ្តើកហែប ស្រុករតនៈមណ្ឌល។

ប្រភពពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មុនពេលកើតហេតុ កូនដែលមានសតិ មិនប្រក្រតីនេះ បានដើរទៅ លួចគោ គេ១ក្បាល នៅភូមិផ្សេងបម្រុង យកទៅលក់ តែត្រូវម្ចាស់ គេចាប់បាន ផ្តល់ដំណឹងមក ម្តាយបានដឹងរឿង ម្តាយក៏ទៅ លោះកូន យកមកផ្ទះវិញហើ យបានស្តីបន្ទោសឲ្យ ព្រមទាំងបាន និយាយថា និងកាត់កាលឯង ចោលឈប់ឲ្យ នៅផ្ទះជា មួយទៀត។លុះដល់ព្រឹកថ្ងៃទី២៥ ខែ កញ្ញា ឆ្នាំ២០១៥ ឪពុកម្តាយ បានចេញទៅផ្សារស្នឹងបា ត់ ស្រាប់ តែលោកកូន បានយកសាំងចាក់ ដុតផ្ទះឆេះខ្ទេច ទាំង២ខ្នង ដោយគិតសម្ភារៈ លក់ដូរក្នុងមានគ្រឿងចាប់ហួយ និងគ្រឿងសង្ហារឹមមួយ ចំនួនធំ បើគិតជាទឹកប្រាក់ មានទំហំជាង៦ម៉ឺ នដុល្លារ។

ជនបង្កដែលដុតផ្ទះខ្លួននោះមានឈ្មោះង៉ែត ចំរើន ភេទប្រុស អាយុ២៦ឆ្នាំ មានជំងឺ សសៃប្រសាទ រស់នៅក្នុងភូមិ កណ្តាលស្ទឹង ឃុំអណ្តើកហែប ស្រុករតនះមណ្ឌល ខេត្តបាត់ដំបង៕


ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម