កម្លាំងនគរបាល ក្រុងប៉ោយប៉ែត បន្តចុះបង្ក្រាប ទីតាំងហ្គេម ក្មេងលេង ឃាត់ខ្លួនក្មេង១០ និងកុំព្យូទ័រ២៣គ្រឿង

 
 

បន្ទាយមានជ័យៈ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៥ កម្លាំងនគរបាលក្រុងប៉ោយប៉ែត បានចុះបង្រា្កបទីតាំង ហ្គេមអ៊ីនធឺណេត ចំនួន២កន្លែង ១នៅចំណុចភូមិប្រជាធម្មលិច មណ្ឌល៦ និងទី២ នៅចំណុចភូមិ ប្រជាធម្មលិច មណ្ឌល៥ ហេតុការណ៍នេះ បានធ្វើឡើងនៅវេលាម៉ោង ១៥និង២០នាទី ។

លោក អ៊ុំ សុផល អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ប្រតិបត្តិការខាងលើ កម្លាំងនគរបាលបាន រឹបអូសកំព្យុទ័រ សរុបមានចំនួន២៣គ្រឿង និងឃាត់ក្មេងដែល កំពុងលេងមានចំនួន ១០នាក់មកធ្វើការអប់រំ និងឲ្យអាណាព្យាបាល មកធានា យកត្រឡប់ទៅផ្ទះវិញ ។

លោកបានបញ្ជាក់បន្ថែមទៀតថា  ទីតាំងបើកលេងហ្គេម ខាងលើនឹងត្រូវបិទទ្វារ ព្រោះថាការបើកឲ្យមានល្បែងខាងលើនេះ អាចធ្វើឲ្យមានការ ប៉ះពាល់ដល់ក្មេងដូចជា ធ្វើឲ្យក្មេងគេចសាលា ខាតបង់ពេលវេលា និងប្រាក់កាស និងអាចឲ្យ មានអំពើអសន្តិសុខ ក្នុងសង្គមជាដើម៕




ផ្តល់សិទ្ធដោយ ដើមអម្ពិល


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម