សំណាងមួយ ក្នុងមួយពាន់ គ្រោះថ្នាក់! បុរសម្នាក់ ប៊ិះនឹងក្ស័យជីវ៉ា ព្រោះតែកញ្ចក់ មួយផ្ទាំងធំ (មានវីដេអូ)

 
 

អារ៉ាប់៖ បុរសដ៏សំណាងម្នាក់ ប៊ិះនឹងត្រូវក្ស័យជីវ៉ា ខណៈពេលដែលគាត់ កំពុងតែដើរ នៅលើដងផ្លូវមួយ តែម្នាក់ឯង ក៏ស្រាប់តែមាន ផ្ទាំងកញ្ចក់ដ៏ធំមួយ បានធ្លាក់ចុះ ពីលើអាគារ ក្បែរផ្លូវនោះ តែម្តង។


ទិដ្ឋភាពនៅពេលកើតហេតុ

យោងតាមខ្សែវីដេអូ ដែលត្រូវថតបាន ដោយកាមេរ៉ាសុវត្ថិភាព និងត្រូវបានបង្ហោះ ទៅលើគេហទំព័រមួយ បានបង្ហាញឲ្យឃើញថា បុរសម្នាក់នោះ ប៊ិះនឹងត្រូវស្លាប់ បន្ទាប់ពីមានផ្ទាំងកញ្ចក់ ដ៏ធំមួយ បានធ្លាក់ចុះ ពីលើអាគារមួយ ក្បែរផ្លូវដែលគាត់ កំពុងតែដើរ ប៉ុន្តែជាសំណាងល្អ ព្រោះកញ្ចក់ដែលធ្លាក់មកនោះ មានគំលាតឆ្ងាយ ពីក្បាលរបស់គាត់ ប្រហែលជា ប៉ុន្មានសង់ទីម៉ែត្រ ប៉ុណ្ណោះ។

យ៉ាងណាមិញ ទោះបីជាមិនរងគ្រោះថ្នាក់ ដល់បាត់បង់ជីវិត ប៉ុន្តែវាក៏បានធ្វើឲ្យ បុរសរូបនោះ ភិតភ័យយ៉ាងខ្លាំង ផងដែរ៕

សូមទស្សនាទិដ្ឋភាព នៅពេលកើតហេតុ៖

ប្រភព ៖ បរទេស

ដោយ ៖ ប៊ី

ខ្មែរឡូត


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម