លោក​មេ​ភូមិ​រង​ភូមិ​ត្រពាំង​កក់​ម្នាក់​ចង​.​ក​ សម្លាប់​ខ្លួន បន្ទាប់​ពី​លើក​ មុន​អារ​.​ក​សម្លាប់​ខ្លួន ឯង​មិន​ស្លាប់

 
 

ខេត្តកណ្ដាល ៖ លោក​មេ​ភូមិ​រង​ម្នាក់​បាន​ព្យាយាម​ធ្វើ​អត្តឃាត​សម្លាប់​ខ្លួន​ ជា​បន្តបន្ទាប់​ ចំនួន​២​លើក​ មិនដឹង​ថា គាត់​មាន​ វិបត្តិ​អ្វី​នោះ​ឡើយ ប៉ុន្តែ​នៅ​លើក​ទី​១​ មិន​បាន​ សម្រេច​នោះ​ទេ ដោយ​បាន​ ក្រុម​គ្រួសារ និង​អ្នក​ភូមិ​ ជួយ​ទាន់​ពេល លុះដល់​លើក​ទី​២​នេះ បាន​ធ្វើ​អត្តឃាត​ ម្ដងទៀត ដោយ​ចង​.​ក​សម្លាប់​ខ្លួន​ បណ្ដាល​ឲ្យ​ស្លាប់​ និង​ត្រូវ​បាន​ប្រពន្ធ​ប្រទះ​ឃើញ​បង្ក​ ឲ្យ​មានការ​ភ្ញាក់ផ្អើល​ ឡើង​កាល ពី​វេលា​ម៉ោង​៣ និង​៤០​នាទី រសៀល​ថ្ងៃ​ទី​២៦ កញ្ញា ២០១៥ នៅ​ក្នុងភូមិ​ត្រពាំង​កក់ ឃុំ​សំរោង​លើ ស្រុក​អង្គស្នួល ខេត្តកណ្ដាល ។

លោក​មេ​ភូមិ​រង​ដែល​ចង​.​ក​ធ្វើ​អត្តឃាត​នោះ​ឈ្មោះ អែម បាន អាយុ​៥៧​ឆ្នាំ ជនជាតិ​ខែ្ម​រ ជា​មេ​ភូមិ​រង​ នៅ​ភូមិ​កើតហេតុ មាន​ប្រពន្ធ​ឈ្មោះ តុ​ប ស៊ឹ​ម អាយុ​៥៤​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ នៅ​ភូមិ​-​ឃុំ​កើតហេតុ ។

តាម​ប្រភព​ព័ត៌មាន​ពី​ស្ត្រី​ជា​ប្រពន្ធ​បាន​ឲ្យ​ដឹង​ថា គាត់​មិន​បានដឹង​ថា​ប្ដី​គាត់​មាន​បញ្ហា​ ស្មុគស្មាញ​អ្វី​ទេ ប៉ុន្តែ​កន្លង​មក​​គាត់​បាន​ព្យាយាម​ ធ្វើ​អត្តឃាត​សម្លាប់​ ខ្លួន​២​លើក​ទាំង​ លើក​នេះ​ហើយ ដោយនៅ​លើក​ទី​១ បាន​យក​កាំបិត​អារ​.​ក​សម្លាប់​ខ្លួន​ យ៉ាង​សាហាវ ប៉ុន្តែ​ខណៈនោះ​មិន​ បាន​សម្រេច​ឡើយ ដោយ​បាន​ក្រុម​គ្រួសារ និង​អ្នក​ភូមិ​ជួយ​ ទាន់​ពេលវេលា​ ។ លុះ​លើក​ទី​២​នេះ​ បាន​យក​ក្រមា​ ចង​.​ក​ជាប់​នឹង​ដើម​ស្នាយ ហើយ​គាត់​ដឹង​ យឺត​ពេល​បន្តិច ក៏​បាន​ស្លាប់​បែប​ នេះ​តែ​ម្ដង ។

ប្រពន្ធ​ជន​រង​គ្រោះ​បាន​បន្ត​ទៀត​ថា ​នៅ​មុន​ពេល​កើតហេតុ ប្ដី​គាត់ និង​រូប​គាត់​បាន​ នាំ​គ្នា​ដេក​លេង​នៅ​ លើ​គ្រែ​ក្នុងផ្ទះ ហើយ​មួយសន្ទុះ​ ក្រោយមក​បុរស​ ជា​ប្តី​បាន​ក្រោក​ ឡើង​កាន់​កៅអី​ជ័រ និង​ក្រមា​ដើរទៅ​ អង្គុយ​លេង​នៅ​ក្រោម​ដើម​ស្នាយ​ក្រោយ​ ផ្ទះ​តែ​ម្នាក់ឯង ។ ​មួយសន្ទុះ​ក្រោយ មក​ដោយសារ​ បាត់​ប្ដី​យូរ​ពេក គាត់​បាន​ដើរទៅ​ តាម​រក​មើល​ស្រាប់តែ​ឃើញ​ ហេតុការណ៍​គួរ​ឲ្យ​ តក់ស្លុត​បំផុត រក​និយាយ​មិន​ចេញ ព្រោះ​បានឃើញ​ប្តី​ខ្លួន​ ចង​.​ក​នៅ​លើ​ដើម​ស្នាយ​ស្លាប់​ បាត់​ទៅ​ហើយ ។ ខណៈនោះ​គាត់​បាន​ ស្រែកហៅ​អ្នក​ភូមិ​ឲ្យ​ ជួយ​កាត់​ចំណង​ដាក់​ សព​ប្តី​ចុះ​ធ្វើការ​សង្គ្រោះ​ បឋម ព្រោះ​មិន​អស់ចិត្ត​ថា​ប្តី​ស្លាប់​ ដោយសារ​ត្រឹម តែ​មួយ​ប៉​ព្រិច​ភ្នែក​ប៉ុណ្ណោះ ប៉ុន្តែ​ខណៈ នោះ​អ្វី​ៗ​បាន​ហួសពេល​អស់​ ទៅ​ហើយ ព្រោះ​ប្ដី​បាន​ស្លាប់​ បាត់បង់​ជីវិត​ គួរ​ឲ្យ​សោកស្ដាយ ។

ប៉ូលិស​ស្រុក​អង្គស្នួល​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពេល​ទទួល​បាន​ព័ត៌មាន​នោះ​ភ្លាម​ៗ កម្លាំង​សមត្ថកិច្ច​ បាន​ចុះ​ទៅ​កាន់​កន្លែង​កើតហេតុ ហើយ​បាន​ រាយការណ៍​ជូន​ដល់​ កម្លាំង​ប៉ូលិស​ បច្ចេកទេស នៃ​ស្នងការដ្ឋាន​ នគរបាល​ខេត្តកណ្ដាល និង​គ្រូពេទ្យ​តុលាការ​ ចុះ​ទៅ​ពិនិត្យ​ សាកសព​ក្រែង​ មាន​ភាព​ មិន​ប្រក្រតី ប៉ុន្តែ​ក្រោយ​ពេល​ពិនិត្យ មិន​មាន​ឃើញ​ស្លាកស្នាម​ របួស​អ្វី​ក្រៅពី​ស្នាម​ ចង​.​ក​នោះ​ឡើយ មិនតែប៉ុណ្ណោះ​កន្លង​ មក​បុរស​នោះ​ ជា​មនុស្ស​ដែល​ចូល​ចិត្ត​ផឹកស្រា​ស្រវឹង​ ជា​ប្រចាំ និង​មាន​សតិ​មិន​ ប្រក្រតី​ឡើយ នេះ​បើ​តាម​ ការ​អះអាង​ពី​ប្រពន្ធ ៕


ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម