រថយន្ត​ដឹក​សំរាម​ស៊ិន​ទ្រី​បើក​កៀរ​បុរស​ម្នាក់​កំពុង​ ជិះ​ម៉ូតូ​ដួល​បោក​ ក្បាល​ស្លាប់​លើ​ផ្លូវ​២៧១

 
 

រាជ​ធានី​ភ្នំពេញ​ ៖ សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែង​ភ្លាម​ៗ​ ដោយសារ​រថយន្ត​ដឹក​សំរាម​ ក្រុមហ៊ុន​ស៊ិ​ន​ទ្រី​ បើក​កៀរ ខណៈ​ពេល​កំពុង​ ជិះ​ម៉ូតូ​តាម​ផ្លូវ​២៧១ ខាងលិច​ស្ពាន​ អាកាស ស្ថិត​ក្នុង​សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក​ ​។ ហេតុ​ការណ៍​នេះ​បាន​ កើត​ឡើងកាលពី​ វេលា​ម៉ោង​១ និង​៤០​នាទី​រសៀល ថ្ងៃ​ទី​៣០ កញ្ញា នេះ​​។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​អ៊ុន ទិត្យ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ស្នាក់​នៅ​ សង្កាត់​ទន្លេ​បាសាក់ ខណ្ឌ​ចំការ​មន មាន​ស្រុក​កំណើត​ ខេត្ត​កំពង់​ចាម ។

សេចក្តី​រាយការណ៍​បាន​ឱ្យ​ដឹង​ទៀត​ថា មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​​បាន​ ជិះ​ម៉ូតូ​មួយ​ គ្រឿង​ម៉ាក​វ៉េវ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពញ​ ១CW២៩១២ ក្នុង​ទិស​ដៅ​ពី​ជើង​ ទៅ​ត្បូងបញ្ឆិត​ ផ្លូវ​មិន​ដឹង​ថា​ បម្រុង​ឆ្លង​ ឬ​យ៉ាង​ម៉េចទេ ​ពេល​មក​ដល់​ចំណុច​ កើតហេតុ​ក៏​ ត្រូវ​រថ​យន្ត​ដឹក​ សំរាម​​ ក្រុម​ហ៊ុន​ស៊ិន​ទ្រីធ្វើ​ដំណើរ​ ពី​ត្បូង​ទៅ​ជើង​​ កៀរ​បណ្តាល​ឱ្យដួល​បោក​ក្បាល​ ស្លាប់​ភ្លាមៗ​តែ​ម្តង​។

ក្រោយ​កើតហេតុ​រថយន្ត​បង្ក​បាន​ឈប់ ហើយ​អ្នក​បើក​បរ​បាន​ចុះ​ពី​ រថយន្ត​រត់គេច​ខ្លួនបាត់​៕


ផ្តល់សិទ្ធដោយ កោះសន្តិភាព


 
 
មតិ​យោបល់
 
 

មើលព័ត៌មានផ្សេងៗទៀត

 
ផ្សព្វផ្សាយពាណិជ្ជកម្ម៖

គួរយល់ដឹង

 
(មើលទាំងអស់)
 
 

សេវាកម្មពេញនិយម

 

ផ្សព្វផ្សាយពាណិជ្ជកម្ម៖
 

បណ្តាញទំនាក់ទំនងសង្គម